ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi មិន​អាច​ចូល​ប្រកួត ដោយសារ​តែ​ខ្លាច​របួស​កាន់តែ​ធ្ងន់

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi មិន​អាច​ចូល​ប្រកួត​កាលពី​ម្សិលមិញ ដោយសារ​តែ​ខ្លាច​ធ្វើ​ឱ្យ​របួស​កាន់តែ​ធ្ងន់​មួយ​កម្រិត​ទៀត ។…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi មិន​អាច​ចូល​ប្រកួត​កាលពី​ម្សិលមិញ ដោយសារ​តែ​ខ្លាច​ធ្វើ​ឱ្យ​របួស​កាន់តែ​ធ្ងន់​មួយ​កម្រិត​ទៀត ។

កីឡាករ​អាយុ​៣២​ឆ្នាំ មិន​ទាន់​អាច​ចូល​លេង​នៅ​ក្នុង​ការ​ប្រកួត​ដើមរដូវ​កាល​នេះ​បាន ដោយសារ​តែ​ត្រូវ​សម្រាក​ឱ្យ​ជា​សះស្បើយ​ពីរ​បួស​កំភួនជើង ដែល​កើតឡើង​កាលពី​ចប់​រដូវ​កាល​មុន ។
Messi ត្រូវ​បាន​គេ​ថតរូប​ឃើញ​កំពុងធ្វើការ​ហ្វឹកហាត់​នៅ​កាលពី​ស​ប្តា​ហ៍​មុន ហើយ​ក៏​បាន​ទៅ​ឈរ​មើល​ការ​ប្រកួត​របស់​ក្លិប Barcelona និង Real Betis​។ ពេល​នោះ Antoine Griezmann បាន​ស៊ុត​មួយ​គ្រាប់​ដំបូង​ជូន​ដល់​ក្លិប ដែល​ធ្វើ​ឱ្យ​លទ្ធផល​ចេញ​មក​ឈ្នះ 5-2​។
ដោយសារ​តែ​របួស​របស់ Messi មិន​ទាន់​ជា​ដាច់ គ្រូបង្វឹក Ernesto Valverde មិន​ហ៊ាន​ដាក់​ឱ្យ​ប្រកួត​ជាមួយនឹង Osasuna ទេ​។ កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ កីឡាករ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ បាន​ធ្វើការ​ហ្វឹកហាត់​ម្នាក់ឯង ផ្សេង​ពី​មិត្ត​រួម​ក្រុម​។

ប្រភព​សារព័ត៌មាន​ខ្លះ​បាន​ចុះ​ផ្សាយ​កាលពី​ស​ប្តា​ហ៍​មុន​ថា Messi អាច​នឹង​ត្រូវ​បាត់​មុខ​មិន​ឡើង​ប្រកួត​លើស​ពី​មួយ​ខែ តែ​ក្រោយមក Barca ក៏​បាន​ចេញ​មុខ​បដិសេធ​ការ​លើក​ឡើង​នេះ​។
Messi សង្ឃឹមថា នឹង​អាច​ឡើង​ប្រកួត​ជា​ថ្មី​ជាមួយនឹង Valencia នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា​ខាង​មុខ​នេះ​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ