ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ណាត់គ្នា​មកលេបថ្នាំ​អត្តឃា.ត​ក្នុងផ្ទះ​សំណាក់​…​​​​​តើមូលហេតុជាអ្វី​?

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ទោះបីជា​បែប​ណា​ នៅ​មិន​ទាន់​បានដឹង​ច្បាស់​ពី​មូលហេតុ​ ដែល​បណ្តាល​មក​ពី​រឿង​អ្វី​នៅ​ឡើយ ព្រោះ​ខាង​ស្រី​ស្លាប់ ឯខាង​ប្រុស​កំពុង​សង្គ្រោះ​បន្ទាន់ ​មិន​អាច​និយាយ​បាន ។ ប្រ​សិន​មាន​ព័ត៌មាន​ប្លែក​ទៀត​នឹង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ…

ខេត្តកណ្តាល ៖ ទោះបីជា​បែប​ណា​ នៅ​មិន​ទាន់​បានដឹង​ច្បាស់​ពី​មូលហេតុ​ ដែល​បណ្តាល​មក​ពី​រឿង​អ្វី​នៅ​ឡើយ ព្រោះ​ខាង​ស្រី​ស្លាប់ ឯខាង​ប្រុស​កំពុង​សង្គ្រោះ​បន្ទាន់ ​មិន​អាច​និយាយ​បាន ។ ប្រ​សិន​មាន​ព័ត៌មាន​ប្លែក​ទៀត​នឹង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ ។​

សូមបញ្ជាក់ថា មានការ​ភ្ញាក់ផ្អើល​មួយ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣១ សីហា ដោយ​មាន​ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ឃើញ​ដេក​ស្លាប់​ក្នុង​បន្ទប់​លេខ​A១០១ ផ្ទះសំណាក់​ធំ​មួយ​នៅ​ក្រុង​តា​ខ្មៅ ដែល​ជំហាន​ដំបូង​សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋាន​ថា ជា​អំពើ​អត្តឃាតកម្ម ។ ស្ត្រី​​រង​គ្រោះ​ឈ្មោះ មួន ស្រី​នឿ​ន អាយុ​២៩​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​ភូមិ​លេខ​៤ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មានស្រុក​កំណើតនៅ​ភូមិ​ឱ​ម៉ា​ល់ ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

នៅ​កន្លែង​កើតហេតុ​ សមត្ថកិច្ច​បាន​រក​ឃើញ​វត្ថុ​តាង ​រួម​មានសម្បក​ថ្នាំ​មួយ​ចំនួន មាន​សម្បក​ថ្នាំ TRAUIC ប្រើ​អស់​ចំនួន​៤​បន្ទះ សម្បក​ប្រអប់​២ និង​សម្បក​ថ្នាំ​Laroxyl មាន​១​បន្ទះ ប្រើ​អស់​៣០​គ្រាប់ ថ្នាំ MIRAL GINE អស់​១៨​គ្រាប់ ថ្នាំ TRAVIC អស់​៣៩​គ្រាប់ ។

តាម​សាក្សី​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោងជាង​២​រសៀល​ថ្ងៃ​ទី​៣១ ខែសីហា ឈ្មោះ ជួន កុសល ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​សន្តិសុខ​បាន​ដើរ​មើល​ភ្ញៀវ​តាម​បន្ទប់ ព្រោះ​ដល់​ម៉ោង​សម្អាត​បន្ទប់ ដើម្បី​ឲ្យ​ភ្ញៀវ​បង់លុយ​បន្ត​ការ​ស្នាក់​នៅ​ជា​ថ្មី​ទៀត ។ បន្ទាប់​មក ​សន្តិសុខ​រូប​នោះ​បាន​ទៅ​គោះ​ទ្វារ​បន្ទប់​លេខ​A១០១ តែ​ភ្ញៀវ​មិន​ព្រម​បើកទ្វារ​ទេ រួច​ក៏​បាន​ដើរទៅ​យក​សោ​មក​ចាក់​បន្ទប់​នោះ​ចូល​ទៅ ក៏​ឃើញ​ភ្ញៀវ​ប្រុស​ឈ្មោះ យ៉ែ​ម នៅ អាយុ​៣២​ឆ្នាំ ដើរ​ចុះ​ដើរ​ឡើង​ក្នុង​បន្ទប់ ហើយ​សន្តិសុខ​ក៏​បាន​សួរនាំ តែ​គេ​មិន​និយាយ​ស្តី​អ្វី​ទេ ដោយសារ​បុរស​ជា​ភ្ញៀវ​នេះ​ក៏​កំពុង​មាន​ស្មារតី​ល្ងីល្ងើ​ដែរ ។ សាក្សី​ជា​សន្តិសុខ​ប្រាប់​សមត្ថ កិច្ច​ទៀត​ថា បន្ទាប់​មក​ដោយ​មានការ​សង្ស័យ គាត់​ក៏​បាន​ហៅ​បុគ្គលិក​ផ្ទះសំណាក់​ឲ្យ​ជួយ​មើល ក៏​ឃើញ​ស្ត្រី​ម្នាក់​ជា​ដៃគូ​ឈ្មោះ មួន ស្រី​នឿ​ន ដេក​បែកពពុះមាត់​នៅ​លើ​ពូក រួច​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​ចុះ​ទៅ​ពិនិត្យ​ភ្លាម​ៗ ។

សូម​បញ្ជាក់​ថា នៅ​បន្ទប់​លេខ​A១០១ ខាង​ប្រុស​ចូល​មក​សម្រាក​នៅ​ថ្ងៃ​ទី​២៩ សីហា វេលា​ម៉ោង​២០​ និង​២០​នាទី ហើយ​សម្រាក​បាន​១​យប់​ក៏​បានឃើញ​ខាង​ស្រី​(​ជន​រង​គ្រោះ​) បាន​ចូល​មក​សម្រាក​នៅ​ថ្ងៃ​ទី​៣០ សីហា វេលា​ម៉ោង​១០​ព្រឹក​ជាមួយ​ប្រុស​ស្នេហ៍ ។ លុះដល់​ថ្ងៃ​ទី​៣១ សីហា ទើប​កើត​មាន​ហេតុការណ៍ ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​ខាងលើ​នេះ ។ ការ​ចូល​មក​ស្នាក់​នៅ​ក្នុង​បន្ទប់​ជាមួយ​គ្នា​នេះ ​ពួក​គេ​ពិតជា​មានការ​ណាត់គ្នា​មក​លេបថ្នាំ​ ដោយ​មាន​វិបត្តិ​ប្រការ​ណាមួយ​ហើយ ។ ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច ជំនាញ​បច្ចេកទេស​ខេត្តកណ្តាល និង​នគរបាល​ផ្នែក​ពិនិត្យ​វិភាគ​កន្លែង​កើតហេតុ​ក្រុង​តា​ខ្មៅ ព្រមទាំង​អាជ្ញាធរ និង​គ្រូពេទ្យ​មន្ទីរពេទ្យ​ជ័យ​ជំនះ​ថា ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់ ដោយសារ​ការ​ប្រើប្រាស់​ថ្នាំ​ហួសកំណត់​សង្ស័យ​ក្នុង​គោលបំណង​ធ្វើ​អត្តឃាតកម្ម ។

ក្រោយ​ពិនិត្យ​ចប់​សព្វគ្រប់ ​សាកសព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ។ ដោយឡែក ឈ្មោះ យ៉ែ​ម នៅ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ដែល​មានស្រុក​កំណើត​នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំនះ ក្រុង​តា​ខ្មៅ ។

ករណី​ខាងលើ​នេះ ​អ្នកវិភាគ​កំពុង​ស្ថិត​ក្នុង​ភាព​សង្ស័យ​ធ្វើ​អត្តឃាត​ ដែល​ស្ត្រី​ជា​ជន​រង​គ្រោះ​បាន​ដេក​ស្លាប់​នៅ​នឹង​កន្លែង ជាមួយ​សម្បក​ថ្នាំ​ច្រើន​ប្រភេទ គឺ​ដេក​ស្លាប់​ទាំង​ស្លៀកខោ​ស្នាប់ភ្លៅ ។ តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​(​ស្លាប់​ដោយ​ប្រើ​ថ្នាំ​លើស​កម្រិត​) ចំណែក​បុរស​កំពុង​សង្គ្រោះ​បន្ទាន់ ដូច្នេះ​អាច​ជា​ករណី​អត្ត ឃាតកម្ម ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ