ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង១០នាក់ពពាក់ពពូនគ្នាក្បែរផ្លូវ ឃើញ​សង្ស័យឃាត់សួរបែកធ្លាយ​២លើក​ (មាន​វីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​យុវជន​មួយ​​ក្រុម​មាន​គ្នា​ចំនួន​១៥​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហ​ការជាមួយ​កម្លាំង​ន​គ​របាល​ប៉ុស្តិ៍​ចោម​ចៅ​៣ ធ្វេ​ី​ការ​ឃាត់ខ្លួន ​ខណៈ​ដែល​ល្បាត​ប្រទះ​ឃើញ​​ក្រុមយុវជន​ទាំងនោះ​ប្រមូលផ្ដុំ​គ្នា​នៅ​ជិត​ផ្លូវ ​ដោយ​ខ្លះ​អង្គុយ​ និង​ខ្លះ​ទៀត​ឈរ​ពពាក់ពពូន​នៅ​កន្លែង​ស្ងាត់​គួរ​ឲ្យ​សង្ស័យ​ ។ ​លុះ​ពេលសមត្ថកិច្ច​​ឃាត់​យក​ទៅ​សួរនាំ​ទើប​ដឹង​ថា​យុវជន​ចំនួន​១០​នាក់​គឺជា​មុខសញ្ញា​ប្លន់​ម៉ូតូ​ដែល​ធ្វើ​សកម្មភាព​នៅ​ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​បាន​សម្រេច​២​លើក​រួច​មក​ហើយ…

រាជធានី​ភ្នំពេញ ​៖ ​យុវជន​មួយ​​ក្រុម​មាន​គ្នា​ចំនួន​១៥​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហ​ការជាមួយ​កម្លាំង​ន​គ​របាល​ប៉ុស្តិ៍​ចោម​ចៅ​៣ ធ្វេ​ី​ការ​ឃាត់ខ្លួន ​ខណៈ​ដែល​ល្បាត​ប្រទះ​ឃើញ​​ក្រុមយុវជន​ទាំងនោះ​ប្រមូលផ្ដុំ​គ្នា​នៅ​ជិត​ផ្លូវ ​ដោយ​ខ្លះ​អង្គុយ​ និង​ខ្លះ​ទៀត​ឈរ​ពពាក់ពពូន​នៅ​កន្លែង​ស្ងាត់​គួរ​ឲ្យ​សង្ស័យ​ ។

​លុះ​ពេលសមត្ថកិច្ច​​ឃាត់​យក​ទៅ​សួរនាំ​ទើប​ដឹង​ថា​យុវជន​ចំនួន​១០​នាក់​គឺជា​មុខសញ្ញា​ប្លន់​ម៉ូតូ​ដែល​ធ្វើ​សកម្មភាព​នៅ​ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​បាន​សម្រេច​២​លើក​រួច​មក​ហើយ បន្ទាប់​មក​ក៏​បាន​ប្រគល់​ទៅ​ឲ្យ​នគរបាល​ខណ្ឌ​សែន​សុខ​ចាត់ការ​បន្ត​ ។ ​ចំណែក​យុវជន​៥​នាក់​ទៀត​មិន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​ប្លន់​នោះ​ទេ ហើយក៏​​ត្រូវ​បាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ធ្វើការ​អប់រំ​រួច​ហៅ​អាណាព្យាបាល​មក​នាំ​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​យប់រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៩​ នៅ​​ចំណុច​ច្រកចូល​ភូមិ​ព្រៃ​ទា​១ កែង​ផ្លូវ​សហា​វិ​ថី​ព័ន្ធ​រុ​ស្ស៊ី សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ជា​មុខសញ្ញា​ប្លន់​ម៉ូតូ​ទាំង​១០​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​រួម​មាន ១-​ឈ្មោះ​ធា​រ៉ា ភេទប្រុស អាយុ​២០​ឆ្នាំ ២-​ឈ្មោះ​រិ​ន រ៉ូ​ត ភេទប្រុស អាយុ​១៩​ឆ្នាំ ៣-ឈ្មោះ​​រ៉ុ​ង សុ​ផា អាយុ​១៦​ឆ្នាំ ៤-​ឈ្មោះ​សូត ឡៃ​ហ៊ា​ង ភេទប្រុស អាយុ​១៨​ឆ្នាំ ៥-​ឈ្មោះ​ហឿ​ន​បញ្ញា អាយុ​១៥​ឆ្នាំ ៦-​ឈ្មោះ​ទេស ណា​រដ្ឋ ភេទប្រុស អាយុ​១៩​ឆ្នាំ ៧-​ឈ្មោះ ម៉​ន ឈុ​ន ភេទប្រុស អាយុ​២០​ឆ្នាំ ៨-​ឈ្មោះ​សុខ គា ភេទប្រុស អាយ​ុ១៧​ឆ្នាំ ៩-​ឈ្មោះ អាន ​សេង ភេទប្រុស អាយុ​១៥​ឆ្នាំ និង​១០-​ឈ្មោះ​ប៉ុន​ធឿ​ន រតនៈ ភេទប្រុស អាយុ​១៦​ឆ្នាំ​ ។ ​ចំណែក​យុវជន​៥​នាក់​ផ្សេង​ទៀត​ជា​ក្រុម​ក្មេង​ទំនើង​​ ​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ប្លន់​ម៉ូតូ​នោះ​ឡើយ ​ហើយ​​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ទេ​។

តាម​ប្រភពពី​នគរបាល​បាន​និយាយ​ថា នៅ​មុន​ពេល​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​ កម្លាំង​នគរបាល​ផ្នែក​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រួម​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចោម​ចៅ​៣ បាន​ចេញ​ល្បាត​ពួនស្ទាក់​បទល្មើស​នានា​នៅ​ក្នុង​មូល​​ដ្ឋា​ន ​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ ស្រាប់តែ​ប្រទះ​ឃើញ​យុវជន​ទាំង​១៥​នាក់​នោះ​កំពុង​ប្រមូលផ្ដុំ​គ្នា​នៅ​ជិត​ផ្លូវខាងលើ​ ​ដោយ​ខ្លះ​អង្គុយ​និង​ខ្លះ​ទៀត​ឈរ​ក្បែរ​ម៉ូតូ​​ចំនួន​៦​គ្រឿង​យ៉ាង​ពពាក់ពពូន​នៅ​កន្លែង​ស្ងាត់​ដែល​មើលទៅ​គួរ​ឲ្យ​សង្ស័យ​​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ចូល​ទៅ​ឡោម​ព័ទ្ធ​ និង​ឃាត់ខ្លួន​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោម​ចៅ​៣​ភ្លាម​ៗ​ផង​ដែរ ហើយ​ជា​លទ្ធផល​ជនសង្ស័យ​ចំន​ួន​១០​នាក់​បាន​សារភាព​ថា ​ពួក​ខ្លួន​ធ្លាប់​វាយ​ប្លន់​យក​ម៉ូតូ​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ​បាន​សម្រេច​ជា​បន្តបន្ទាប់​ចំនួន​២​លើក​រួច​មក​ហើយ ​។ ​ក្រោយ​ពី​ទទួល​បាន​ចម្លើយ​សារភាព​បែប​នេះ​ ទើប​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ប៉ុស្តិ៍​ចោម​ចៅ​៣ បាន​ប្រគល់​ជន​សង្ស័យ​ទាំង​១០​នាក់​នោះ​ទៅ​ឲ្យ​នគរបាល​ខណ្ឌ​សែន​សុខ​ចាត់ការ​បន្ត ចំណែក​យុវជន​៥​នាក់​ទៀត​ជា​ក្រុម​ក្មេង​ទំនើង​ត្រូវ​បាន​អប់រំ​រួច​ហៅ​អាណាព្យាបាល​ឲ្យ​​មក​​ទទួល​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ