ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្លូវ​ប្រវត្តិសាស្ត្រ​ក្រ​វ៉ា​ត់​ព្រំដែន​កម្ពុជា-​វៀត​ណាម…សម្រុកធ្វើទាំងយប់ទាំងថ្ងៃ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​ ៖ អាជ្ញាធរ​ខេត្តមណ្ឌលគិរី​ ដឹកនាំ​ដោយ​លោក ស្វាយ សំ​អ៊ា​ង រួម​និង​ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​សឹករង​ខេត្ត បាន​ចុះ​ពិនិត្យ​ផ្លូវ​ប្រវត្តិសាស្ត្រ​ក្រ​វ៉ា​ត់​ព្រំដែន​កម្ពុជា-វៀតណាម ស្ថិត​ក្នុងស្រុក​កែវ​សីមា…

ខេត្តមណ្ឌលគិរី​ ៖ អាជ្ញាធរ​ខេត្តមណ្ឌលគិរី​ ដឹកនាំ​ដោយ​លោក ស្វាយ សំ​អ៊ា​ង រួម​និង​ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​សឹករង​ខេត្ត បាន​ចុះ​ពិនិត្យ​ផ្លូវ​ប្រវត្តិសាស្ត្រ​ក្រ​វ៉ា​ត់​ព្រំដែន​កម្ពុជា-វៀតណាម ស្ថិត​ក្នុងស្រុក​កែវ​សីមា ប្រវែង​ជាង​៣០០​គីឡូម៉ែត្រ នា​ថ្ងៃ​ទី​០២ កញ្ញា ​នេះ ដែល​កំពុង​ត្រូវ​បាន​កម្លាំង​វិស្វកម្ម​អគ្គបញ្ជាការ​សម្រុក​សាងសង់​ទាំង​យប់​ទាំង​ថ្ងៃ ។

លោក​ ស្វាយ សំ​អ៊ា​ង មាន​ប្រសា​ស​ន៍ថា ផ្លូវ​ប្រវត្តិសាស្ត្រ​ក្រ​វ៉ា​ត់​ព្រំដែន​កម្ពុជា-វៀតណាម ដែល​កំពុង​សាង​សង់​នេះ​ គិត​ក្នុង​ខេត្តមណ្ឌលគិរីមាន​ប្រវែង​សរុប​៣១៤​គីឡូម៉ែត្រ ហើយ​បច្ចុប្បន្ន​កងកម្លាំង​វិស្វកម្ម​ធ្វើ​បាន​ប្រមាណ​ជាង​១០០​គីឡូម៉ែត្រ ប៉ុន្តែ​ផ្លូវ​ចាក់​ក្រួស​ដែល​អាច​ធ្វើ​ដំណើរ​បាន​ប៉ុណ្ណោះ​អាសន្ន​មាន​ត្រឹម​៧០​គីឡូ ម៉ែត្រ​ ។ ចំពោះ​អត្ថ​ប្រ​យោ​ជ​ន៍នៃ​ការ​សាងសង់​ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន​នេះ លោកបាន​ពន្យល់​ថា វា​មាន​សារ​សំខាន់ ​សម្រាប់​ការពារ​ខ្សែ​ក្រ​វ៉ា​ត់​ព្រំដែន​រវាង​កម្ពុជា​-វៀតណាម ដែល​សូ​ម្បី​ភាគី​វៀតណាម​ ក៏​គេ​មាន​គោល​ការ​សាងសង់​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​តាម​ព្រំដែន​ដូច​យើង​ដែរ ​។​

ដោយឡែក ​សម្រាប់​គោល​ការ​របស់​រាជរដ្ឋាភិបាល ជា​ពិសេស​សម្តេច​តេ​ជោ បាន​ជម្រុញ​ការ​អភិវឌ្ឍ​ន៍​
ផ្លូវ​បន្ទាត់​ព្រំដែន​នេះ​ រវាង​ប្រទេស​ជិតខាង ដូច​ជា​ខាង​ប្រទេស​ថៃ ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម ។​ដូច្នេះ​ នេះជា​គោលនយោបាយ​មួយ ដើម្បី​ការពារ​បូរណភាព​ទឹកដី​ព្រំដែន​ រវាង​ប្រទេស​ជិតខាង ឲ្យ​ក្លាយ​ទៅជា​ព្រំដែន​ដែល​មាន​សន្តិភាព ស្ថិរ​ភាព និង​ការ​អភិវឌ្ឍ​ន៍ ។ អភិបាលខេត្ត​ ក៏​បាន​រំ​ឮ​ក​អំពី​ប្រវត្តិសាស្ត្រ​ដែល​កន្លង​មក គ្មាន​ផ្លូវ​តាម​ខ្សែបន្ទាត់​ព្រំដែន ក្នុង​ទឹកដី​ខេត្តមណ្ឌលគិរី រាល់ពេល​ដែល​កម្លាំង​យាមល្បាត​តាម​ព្រំដែន​តែង​ជួប​ឧបសគ្គ​ជា​ច្រើន រហូត​ពេល​ខ្លី​ត្រូវ​ខ្ចី​ផ្លូវ​ខាង​ភាគី​វៀតណាម ​ដើម្បី​ធ្វើ​ដំំ​ណើ​រ​ទៅ​តាម​ទីតាំង​ឈរជើង​នីមួយ​ៗ​ ។

ប៉ុន្តែ​​ឥឡូវនេះ ​ក្រោយ​ពីរាជរដ្ឋាភិបាល​សម្រេច​ធ្វើ​ផ្លូវ​តាម​ខ្សែបន្ទាត់​ព្រំដែន ជា​ឱកាស​មួយ​សម្រាប់​កង​កម្លាំង​ការពារ​ព្រំដែន ការពារ​ទឹកដី ងាយស្រួល​ដល់​កម្លាំង​ឈរជើង​ល្បាត​ការពារ​សន្តិសុខ​ទៅ​តាម​ព្រំដែន គឺ​មាន​សារៈសំខាន់​ណាស់ ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ លោក​អភិបាលខេត្ត​មណ្ឌលគិរីបាន​បញ្ជាក់​ថា នេះ​ជា​ប្រវត្តិ​នៅ​ក្នុង​ដំណាក់​កាល ដែល​ដឹកនាំ​ដោយ សម្តេច​តេ​ជោ បាន​ធ្វើ​ឲ្យ​ព្រំដែន​យើង អាច​បោះបង្គោល​ព្រំដែន​រហូត​ដល់​សម្រេច​បាន​៨០%​និយាយ​ជា​រួម ដោយឡែក​សម្រាប់​ខេត្តមណ្ឌលគិរី​ក៏​បោះបង្គោល​បាន​ជិត​៨​០%​ដែរ​ហើយ​។​ នៅ​សល់​តែ​ចំណុច​​មួយ​ចំនួន ​ដែល​គណៈ​កម្ម​ធិ​ការ​កិច្ចការ​ព្រំដែន​នៃ​ភាគី​ប្រទេស​ទាំង​ពីរ​កំពុង​តែ​បន្ត​ធ្វើការ​សហការ​ជា​បន្ថែម​ទៀត ​។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ