ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​លោភ​កាន់តែ​ក្រ

4 ឆ្នាំ មុន

ចំណុច​ដែល​សំខាន់​គឺ​នៅ​ត្រង់​ការ​ចេះ​អប់រំ​ចិត្ត តាម​ពិត​មិន​មាន​អ្វី​ដែល​គ្រប់គ្រាន់​សម្រាប់​យើង​ឡើយ បើ​យើង​មិន​រៀន​ឲ្យ​ចេះ​ល្មម​នោះ ដូច​ជា​ល្មម​នឹង​ទ្រព្យសម្បត្តិ​ជាដើម ។ ទ្រព្យសម្បត្តិ​ដែល​ប្រសើរ​ពិត​មិនមែន​នៅ​លើ​ច្រើន​ឬ​ល្អ​ៗ ចាក់​គរ​យក​ទៅ​ណា​មិន​អស់នោះ​ទេ ប៉ុន្តែ​បើ​ម្ចាស់ទ្រព្យ​ចេះ​ល្មម​តាម​មាន តាម​បាន ចំពោះ​សម្បត្តិ​ដែល​បាន​មក​ប្រកបដោយ​ធម៌​នោះ…

ចំណុច​ដែល​សំខាន់​គឺ​នៅ​ត្រង់​ការ​ចេះ​អប់រំ​ចិត្ត តាម​ពិត​មិន​មាន​អ្វី​ដែល​គ្រប់គ្រាន់​សម្រាប់​យើង​ឡើយ បើ​យើង​មិន​រៀន​ឲ្យ​ចេះ​ល្មម​នោះ ដូច​ជា​ល្មម​នឹង​ទ្រព្យសម្បត្តិ​ជាដើម ។

ទ្រព្យសម្បត្តិ​ដែល​ប្រសើរ​ពិត​មិនមែន​នៅ​លើ​ច្រើន​ឬ​ល្អ​ៗ ចាក់​គរ​យក​ទៅ​ណា​មិន​អស់នោះ​ទេ ប៉ុន្តែ​បើ​ម្ចាស់ទ្រព្យ​ចេះ​ល្មម​តាម​មាន តាម​បាន ចំពោះ​សម្បត្តិ​ដែល​បាន​មក​ប្រកបដោយ​ធម៌​នោះ ទោះជា​ទ្រព្យ​នោះ​តិច​ក្តី ក៏​ឈ្មោះ​ថា​ជា​ទ្រព្យ​ដ៏​ប្រសើរ​ក្រៃ​លែង ។

ត្រង់​ប្រការ​នេះ​មិន​ងាយ​មនុស្ស​បានឃើញ​ឡើយ ព្រោះ​លាភ​ច្រើន​ពេក សម្លឹង​ទៅ​រកតែ​មាសប្រាក់​ច្រើន​ៗ ទុក​ឲ្យ​ខ្លួនឯង​ក្រ​មួយ​ជីវិត គឺ​ក្រ​មក​អំពី​ការ​មិន​ចេះ​គ្រប់គ្រាន់​នោះ​ឯង ។ (​ដោយ​សាន សា​រិ​ន​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ