ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Diouf ថា​៖ «Messi ខ្លាំង​ជាង Pele និង Maradona»

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា អតីត​កីឡាករ​ជើង​ខ្លាំង​របស់​ទ្វីបអាហ្វ្រិក​ដែល​ទទួល​បាន​ពាន African Footballer of the Year ដល់​ទៅ​២​ដង…

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា អតីត​កីឡាករ​ជើង​ខ្លាំង​របស់​ទ្វីបអាហ្វ្រិក​ដែល​ទទួល​បាន​ពាន African Footballer of the Year ដល់​ទៅ​២​ដង El-Hadji Diouf បាន​រើស​យក​កីឡាករ​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi ថា​ជា​កីឡាករ​ជើង​ខ្លាំង លើស​ជើង​ចាស់​ប្រេ​ស៊ី​ល Pele និង ជើង​ចាស់​អា​ហ្ស​ង់​ទី​ន Diego Maradona ។

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​គ្រប់​គ្នា​តែងតែ​ធ្វើការ​ប្រៀបធៀប​គ្នា​រវាង​កីឡាករ Messi និង Ronaldo​។ ពួក​គេ​ទាំង​ពីរ​នាក់​សុទ្ធតែ​មាន​ពាន Ballon d’Or ចំនួន​៥​ដូច​គ្នា ។ តែ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​កន្លង​មកនេះ Messi បាន​ឈ្នះ​ពាន UEFA Best Forward សម្រាប់​រដូវ​កាល 2018-19 ក្រោយ​ពី​បាន​រក​គ្រាប់​បាល់​ចំនួន​៥១​គ្រាប់ ខណៈ​ដែល Ronaldo មិន​បាន​ទទួល​ពាន​នេះ​ទេ ។

កីឡាករ​ចូល​និវត្តន៍ Diouf ជឿជាក់​ថា Messi គឺ​ស្ថិត​នៅ​លើ​កីឡាករ​ណា​ៗ​ទាំងអស់ ព្រមទាំង Diouf ខ្លួនឯង​ផង ។ គេ​បាន​និយាយ​ប្រាប់​វេ​ប​សាយ​របស់ FIFA ថា​៖ «Leo Messi ខ្លាំង​ជាង Pele និង Maradona ហើយ​ព្រមទាំង​ខ្លាំង​ជាង​ខ្ញុំ​ទៀត​ផង ។ អ្វី​ដែល​គេ​អាច​ធ្វើ​បាន គឺ​អស្ចារ្យ​ណាស់​។​»

គួរ​បញ្ជាក់​ផង​ដែរ​ថា Diouf ធ្លាប់​បាន​លេង​នៅ​ក្លិប​១១ ក្នុង​ជីវិត​ជា​កីឡាករ​បាល់ទាត់​ដែល​ក្នុង​នោះ​មាន​ក្លិប​នៅ​បារាំង អង់គ្លេស ស្កុ​ត និង​ម៉ា​ឡេ​ស៊ី ។ គេ​ធ្លាប់​បាន​ឈ្នះ​ពាន​ជើង​ខ្លាំង​របស់​ទ្វីបអាហ្វ្រិក​ដល់​ទៅ​២​ដង មុន​ពេល​ចូល​និវត្តន៍ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ