ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​អាហារ​២​ប្រភេទប៉ុណ្ណោះ តែ​ជួយ​បង្កើន​​ប្រព័ន្ធ​ការពារ​រាង​កាយ​​កូនរបស់​អ្នក​បាន

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អាច​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាង​កាយ​កូន​។ តើ​មាន​អ្វី​ខ្លះទៅ? ១-អ្នក​អាច​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​មាន​ផ្ទុក​វីតាមីន​A​ឲ្យ​បាន​ច្រើន ព្រោះ​វីតាមីន​មួយ​នេះ អាច​ជួយ​រាង​កាយ​កូន​ឲ្យ​លូតលាស់​បាន​ល្អ ថែម​ទាំង​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រាង​កាយ​កូន​រឹង​មាំ​ខ្លាំង​។ ដូចនេះ អ្នក​អាច​ឲ្យ​កូន​ញ៉ាំ​ថ្លើម​សត្វ ការ៉ុត…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អាច​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាង​កាយ​កូន​។ តើ​មាន​អ្វី​ខ្លះទៅ?

១-អ្នក​អាច​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​មាន​ផ្ទុក​វីតាមីន​A​ឲ្យ​បាន​ច្រើន ព្រោះ​វីតាមីន​មួយ​នេះ អាច​ជួយ​រាង​កាយ​កូន​ឲ្យ​លូតលាស់​បាន​ល្អ ថែម​ទាំង​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រាង​កាយ​កូន​រឹង​មាំ​ខ្លាំង​។ ដូចនេះ អ្នក​អាច​ឲ្យ​កូន​ញ៉ាំ​ថ្លើម​សត្វ ការ៉ុត ឬ​ល្ពៅ​ជាដើម ព្រោះ​ក្នុង​នោះ​មាន​ផ្ទុក​វីតាមីន​A​ច្រើន​។

២-អ្នក​ក៏​អាច​ឲ្យ​កូន​បរិភោគ​អាហារ​ដែល​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់​ដែរ ព្រោះ​សារធាតុ​មួយ​នេះ ក៏​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រាង​កាយ​កូន​រឹង​មាំ​។ ដូចនេះ អ្នក​អាច​ឲ្យ​កូន​ញ៉ាំ​សាច់​ស្រស់​ៗ ត្រី ស៊ុត ឬ​ផលិតផល​ដែល​ធ្វើ​ពី​ទឹកដោះគោ ទើប​កួន​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​រឹង​មាំ ដោយ​ធ្វើ​ឲ្យ​កូន​មិន​ងាយ​ឈឺ​នោះ​ឡើយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ