ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ដី​នៅឃុំអរិយ៍ក្សត្រចោទឧកញ៉ា ឃុន សៀ ឈូស​យកដី​ចំការទាំងថ្ងៃ​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ​ប្រជា​ពលរ​ដ្ធ​រស់នៅ​ក្នុងភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល​ចំនួន​៥​គ្រួសារ បាន​ចោទប្រកាន់​ទៅ​លើក្រុមហ៊ុន​លោក​ឧកញ៉ា ឃុន សៀ ធ្វើ​របង​ដែក​ស័ង្កសី​ព័ទ្ធ​​យក​ដី​កម្ម​សិទ្ធ​របស់​ពួក​គាត់…

ខេត្តកណ្តាល ៖ ​ប្រជា​ពលរ​ដ្ធ​រស់នៅ​ក្នុងភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល​ចំនួន​៥​គ្រួសារ បាន​ចោទប្រកាន់​ទៅ​លើក្រុមហ៊ុន​លោក​ឧកញ៉ា ឃុន សៀ ធ្វើ​របង​ដែក​ស័ង្កសី​ព័ទ្ធ​​យក​ដី​កម្ម​សិទ្ធ​របស់​ពួក​គាត់ ខណៈ​មិន​ទាន់​ទទួល​បាន​ដោះស្រាយ​នៅឡើយ​។ ​

បើ​តាម​ការ​លើក​ឡើង​របស់​ប្រជា​ពលរ​ដ្ឋ​ទាំង​៥​គ្រួសារ​នោះ​ថា ដី​ដែល​ក្រុមហ៊ុនលោក​ឧកញ៉ា ឃុន សៀ​គ្រប់ ធ្វើ​របង​ព័ទ្ធយក​នេះ​ក្នុង​មួយ​ឡូត៍​ទំហំ​ស្មើគ្នា​ទាំងអស់​ក្បាលដី​១១​ម៉ែត្រ បណ្តោយ​ជិត​៣០០​ម៉ែត្រ​
(​ដល់​ច្រាំង​មាត់ទន្លេ​មេគង្គ​)​ ​ដែល​ជា​ក្តី​សង្ឃឹម​ សម្រាប់​ក្រុម​គ្រួសារ​របស់​ពួក​គាត់​ទៅ​លើ​ការ​ដាំ​ដុះ​បង្ក បង្កើន​ផលដំណាំ​ដូច​ជា ចេក ល្ហុង និង​ស្លឹកគ្រៃ​។​ល ។ មាន​រយៈពេល​ជិត​២០​ឆ្នាំ​មក​ហើយ ​​និង​បាន​ជួយ​ផ្គត់ផ្គង់​អោយ​កូនចៅ​បាន​រៀនសូត្រ​ផង​ដែរ​។​

ស្រប​ពេល​ដី​មាន​ហាងឆេងក៏​មាន​ឈ្មួញកណ្តាល​២-៣​នាក់​ បាន​មក​សួរ​ចែក​ទិញ​ដី​របស់​ពួក​គាត់ ​។ ​ដោយ​ដំបូង​ឡើយ ​មិន​ទាន់​ឈួ​ស​ឆាយ ​គឺ​ក្រុមហ៊ុន​អោយ​ឈ្មួញកណ្តាល​មក​ទិញ​ពួក​គាត់​ក្នុង​តម្លៃ​៣០០០០ (​បី​មុ​ឺ​ន​ដុល្លារ​)​ តែ​ពួក​គាត់​មិន​លក់​ ។​ ក្រោយមក​ទៀត​ អោយ​៥០០០០(​ប្រាំ​មុ​ឺ​ន​ដុល្លារ​)​ ពួក​គាត់ក៏​មិន​ព្រម​លក់​ព្រោះ​បាន​ថោក​ពេក ។

បន្ទាប់​មក ក្រុមហ៊ុន​លោក​ឧកញ៉ា ឃុន សៀ ​គ្រុប ​បាន​ប្រើប្រាស់​គ្រឿងចក្រ​ទៅ​ឈួ​ស​ឆាយ​បំផ្លិចបំផ្លាញ​ផលដំណាំ រួច​ហើយ​ហៅ​ពួក​គាត់​ទៅ​ចរចា អោយ​តម្លៃ​មួយ​ឡូត៍​ត្រឹមតែ​២៥០០០$ (​ពីរ​មុ​ឺ​ន​ប្រាំ​ពាន់​ដុល្លារ​)​វិញ ពួក​គាត់​មិន​ព្រម​លក់ បែរជា​ភាគី​ក្រុមហ៊ុន​លោក​ឧកញ៉ា​ឃុន សៀ គ្រុប​នេះ ប្រើ​កម្មករ​ធ្វើ​របង​ដែក​ស័ង្កសី​ព័ទ្ធ យក​ដី​ពួក​គាត់​តែ​ម្តង និង​ថែម​ទាំង​ដាក់​កងកម្លាំងប្រដាប់អាវុធ​មាន​ប៉ូលិស ប៉េ​អឹ​ម​ ជា​ច្រើន​នាក់ ឈរ​រា​រាំង​គំរាម​ចាប់ចង​មិន​អោយ​ប្រជា​ពលរ​ដ្ឋម្ចាស់​ដី​ ចូល​ទៅ​បាន​នោះ​ឡើយ​។

​បន្ទាប់​មក​ តំណាង​ក្រុមហ៊ុនក៏បាន​ហៅ​ពួក​គាត់​សាលាឃុំ​ចរចា​​ឱ្យ​ពួក​គាត់​មួយ​ឡូត៍​តម្លៃ​៣២០០០$ (​បី​មុ​ឺ​ន​ពីរ​ពាន់​ដុល្លារ​)​ តែ​ពួក​គាត់​​ក៏នៅ​តែ​មិន​ទទួលយក​ទៀត​ ។ ​ពលរ​ដ្ឋបន្ត​ទៀត​ថា ​ដី​របស់​ពួក​គាត់​នេះ​គឺ​សុទ្ធតែ​ដី​ស្អាតស្អំ​កម្ម​សិទ្ធ​ពិតប្រាកដ ​មិនគួរក្រុមហ៊ុនឧកញ៉ា ឃុន សៀ មក​រំលោភ​ដូចប្លន់ទាំង​ថ្ងៃបែបនេះទេ ។

​ព័ត៌មានពិស្តារមានផ្សាយនៅកាសែតកោះសន្តិភាព ។ ចំណែកឧកញ៉ា ឃុន សៀ កោះសន្តិភាពមិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ម្សិលមិញនេះ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ