នាយករដ្ឋមន្ត្រីម៉ាឡេស៊ីមកដល់កម្ពុជាហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោកបណ្ឌិត មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងភរិយាបានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការចាប់ពីថ្ងៃទី០២…
រាជធានីភ្នំពេញ ៖ លោកបណ្ឌិត មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងភរិយាបានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការចាប់ពីថ្ងៃទី០២…
រាជធានីភ្នំពេញ ៖ លោកបណ្ឌិត មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងភរិយាបានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញានេះ ។ លោកនាយករដ្ឋមន្ត្រីមកដល់ទឹកដីកម្ពុជា នៅម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី០២ ខែកញ្ញានេះ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
យោងតាមបណ្តាញសង្គមរបស់សម្តេចតេជោបានលើកឡងថា នៅក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Mahathir Mohamad នឹងអញ្ជើញជួបសំដែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។
លោកបណ្ឌិត មហាធា មហាម៉ាត់ នឹងអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនឹងពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ។ ទន្ទឹមនឹងនោះសម្តេចតេជោ និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏នឹងពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួមផងដែរ ។ បន្ទាប់មកនាយករដ្ឋមន្ត្រីទាំងពីរនឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន និងធ្វើការប្រកាសព័ត៌មានរួមគ្នា ។
ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកបណ្ឌិត មហាធា មហាម៉ាត់ នៅកម្ពុជា នឹងរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដ៏ល្អរវាងកម្ពុជា និងម៉ាឡេស៊ីទាំងនៅក្នុងក្របខណ្ឌទ្វេភាគី ក្នុងកម្រិតតំបន់ និងអន្តរជាតិ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ