ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​សង្សារទាំងមិត្តភក្តិបានត្រឹម​ទ្រហោ​យំឱបសពយ៉ាង​សង្វេគ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ខួបកំណើត​សង្សារ​បាន​បើកបរ​ម៉ូតូ​ធុន​ធំ​មួយ​គ្រឿង​យ៉ាង​លឿន​គេច​ពី​រថយន្ដ​មួយ​គ្រឿង រួច​ជ្រុល​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៩ ត្រង់​ចំណុច​មុខ​សា​លម​ហោរ​ស្រប​ចតុមុខ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ខួបកំណើត​សង្សារ​បាន​បើកបរ​ម៉ូតូ​ធុន​ធំ​មួយ​គ្រឿង​យ៉ាង​លឿន​គេច​ពី​រថយន្ដ​មួយ​គ្រឿង រួច​ជ្រុល​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៩ ត្រង់​ចំណុច​មុខ​សា​លម​ហោរ​ស្រប​ចតុមុខ ស្ថិត​តាម​បណ្ដោយ​មហាវិថី​ព្រះ​ស៊ី​សុវត្ថិ​កែង​និង​ផ្លូវ​២៤០ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ មាន សុខ​ម៉េ​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្នាក់​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ មានស្រុក​កំណើត​នៅ​ភូមិ​ពក​វែង ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក DUCATI ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​១CQ-៨៨៩៨ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ទើបតែ​ចេញ​មក​ពី​កម្ម​ពិធី​ខួបកំណើត​របស់​សង្សារ​នៅ​ម្តុំ​ណា​ហ្គា​វើ​រ ក្នុង​គោលបំណង​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវបំបែក ស្រាប់តែ​ម៉ូតូ​របស់​ជន​រង​គ្រោះ​បាន​វាក់​អើ​ជាមួយនឹង​រថយន្ត​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក​នៅ​ខាង​មុខ ពេល​នោះ​ជន​រង​គ្រោះ​ក៏​ព្យាយាម​កាច់ចង្កូត​គេច​ពី​រថយន្ត​ទៅ​ខាងស្តាំ ដោយ​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​ខឿន​ដែល​នៅ​តាម​ចិញ្ចើម​ផ្លូវ​ខ្ទាត​ផ្លោង​ប្រមាណ​១០០​ម៉ែត្រ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ដួល​បោក​ក្បាល​នឹង​ថ្នល់​បាក់​ក​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម រីឯ​ម៉ូតូ​រង​ការ​ខូចខាត​បន្តិចបន្តួច​។ ភ្លាម​ៗ​នោះ ក៏​មាន​មិត្តភក្តិ​ និង​សង្សារ​របស់​ជន​រង​គ្រោះ​​បាន​មក​ដល់​កន្លែង​កើតហេតុ ដោយ​ម្នាក់​ៗ​មានការ​តក់ស្លុត​និង​ស្រែក​ទ្រហោយំ​ដោយ​ក្តី​សោកស្ដាយ​​យ៉ាង​ខ្លាំង មើលទៅ​គួរ​ឲ្យ​សង្វេគ​។

ក្រោយ​ពេល​កើតហេតុ ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​និង​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ​អោយ​ចុះ​មក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ រង់ចាំ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​វិញ​។ ដោយឡែក​សព​ត្រូវ​បាន​សមត្ថកិច្ច​ទាក់ទង​ទៅ​សាច់ញាតិ​ក្រុម​គ្រួសារ និង​ប្រគល់​ឲ្យ​ដឹក​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ឯ​ខេត្តកណ្តាល​ដែល​ជា​ស្រុក កំណើត​របស់​ជន​រង​គ្រោះ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ