ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​បាន​សុខ​ព្រោះ​មិន​បាន​នៅ​រួម​ជាមួយនឹង​បុគ្គល​ពាល

4 ឆ្នាំ មុន

ការ​បានឃើញ​នូវ​ព្រះ​អរិយបុគ្គល​ទាំងឡាយ​ជា​ការ​ប្រពៃ ការ​នៅ​រួម​ជាមួយ​ព្រះ​អរិយបុគ្គល​ទាំងឡាយ​នាំ​ឲ្យ​កើត​នូវ​សេចក្ដីសុខ​គ្រប់​គ្រា បុគ្គល​ដែល​បាន​នូវ​សេចក្ដីសុខ​ជា​និច្ចកាល​ក៏​ព្រោះ​មិន​បាន​ជួប​នូវ​បុគ្គល​ពាល ។ ចំណែក​បុគ្គល​ដែល​នៅ​រួម​ជាមួយនឹង​ជនពាល រមែង​សោកសៅ​អស់​កាល​ដ៏​យូរអង្វែង ការ​នៅ​រួម​ជាមួយ​បុគ្គល​ពាល​ទាំងឡាយ ជា​ហេតុ​នាំ​ឲ្យ​កើតទុក្ខ​ជាប់​ជា​និច្ច ដូច​ជា​ការ​នៅ​រួម​ជាមួយនឹង​សត្រូវ​ក៏យ៉ាងនោះ​ដែរ ។…

ការ​បានឃើញ​នូវ​ព្រះ​អរិយបុគ្គល​ទាំងឡាយ​ជា​ការ​ប្រពៃ ការ​នៅ​រួម​ជាមួយ​ព្រះ​អរិយបុគ្គល​ទាំងឡាយ​នាំ​ឲ្យ​កើត​នូវ​សេចក្ដីសុខ​គ្រប់​គ្រា បុគ្គល​ដែល​បាន​នូវ​សេចក្ដីសុខ​ជា​និច្ចកាល​ក៏​ព្រោះ​មិន​បាន​ជួប​នូវ​បុគ្គល​ពាល ។

ចំណែក​បុគ្គល​ដែល​នៅ​រួម​ជាមួយនឹង​ជនពាល រមែង​សោកសៅ​អស់​កាល​ដ៏​យូរអង្វែង ការ​នៅ​រួម​ជាមួយ​បុគ្គល​ពាល​ទាំងឡាយ ជា​ហេតុ​នាំ​ឲ្យ​កើតទុក្ខ​ជាប់​ជា​និច្ច ដូច​ជា​ការ​នៅ​រួម​ជាមួយនឹង​សត្រូវ​ក៏យ៉ាងនោះ​ដែរ ។ ចំណែក​អ្នកមាន​បញ្ញា​មានការ​នៅ​រួម​ជាមួយ​អ្នកប្រាជ្ញ​រមែង​កើត​សុខសួស្តី ដូច​ការ​សមាគម​គ្នា​នៃ​ពពួក​ញាតិសន្តាន​ដូច្នោះ​ដែរ ។

ព្រោះ​ហេតុ​ន​នោះ​ទើប​អ្នកប្រាជ្ញ​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​បាន​ទូន្មាន​ឱ្យ​សេពគប់​ជាមួយនឹង​បណ្ឌិតអ្នកមាន​បញ្ញា​ច្រើន​ជា​ពហុស្សូត ជា​អ្នក​ខ្មីឃ្មាត​ក្នុង​ការងារ​ជា​ប្រក្រតី មាន​ចរិយា​វត្ត​ប្រព្រឹត្ត​ទៅ​ល្អ​ប្រពៃ ជា​ព្រះ​អរិយបុគ្គល ជា​សប្បុរស​មាន​បញ្ញា​ឈ្លាស​វាងវៃ នោះ​នឹង​បាន​សុខ​ចម្រើន​ហើយ បីដូច​ជា​ព្រះ​ចន្ទ​ដែល​ត្រាច់​ទៅ​តាម​ផ្លូវ​ដែល​គេ​ហៅ​ថា​ផ្លូវ​នក្ខត្តឫក្ស​ដូច្នោះ​ឯង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ