ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​បាន​ត្រឹមតែ​ស្រែកយំទាំង​អារម្មណ៍​សោកស្តាយ​បំផុត​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ករណី​ឆេះ​ផ្ទះ​មួយ​ខ្នង​ខ្ទេច​ដែល​ហេតុការណ៍ ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​០២ ខែកញ្ញា​នេះ ស្ថិត​នៅ​ភូមិ​ផ្លូវ​ទ្រៀស ឃុំ​ឈូក​ខ្សាច់ ស្រុក​បារាយណ៍…

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ករណី​ឆេះ​ផ្ទះ​មួយ​ខ្នង​ខ្ទេច​ដែល​ហេតុការណ៍ ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​០២ ខែកញ្ញា​នេះ ស្ថិត​នៅ​ភូមិ​ផ្លូវ​ទ្រៀស ឃុំ​ឈូក​ខ្សាច់ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ម្ចាស់ផ្ទះ​ឈ្មោះ ប៊ូ សូ​យ អាយុ​៤៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​មាស ស៊ា​ន់ អាយុ​៤២​ឆ្នាំ ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ​មាន​ទំហំ ៦​ម៉ែត្រ​គុណ ៨​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ក្បឿង ជញ្ជាំង​ក្តារ សម្ភារ​ខូចខាត​មាន ឆេះ​ផ្ទះ​អស់ទាំង​ស្រុង ម៉ាស៊ីនដេរ​ខោអាវ ២​គ្រឿង ទូរ​ខោអាវ ប្រាក់​រៀល​ចំនួន​៣៥០០០០០​រៀល ខ្សែ​.​ករ​មាស​១​ខ្សែរ ស្មើរ​ទឹកប្រាក់ ៣០០០០០០​រៀល ខ្សែ​.​ក​ផ្លា​ក​ទី​ន​១​ខ្សែ ស្មើ​ទឹកប្រាក់​២០០០០០០​រៀល ក្រណាត់​សម្រាប់​ដេរខោ​អាវ​មួយ​ចំនួន និង​របស់​ប្រើប្រាស់​ក្នុងផ្ទះ​មួយ​ចំនួន​ទៀត ។

បណ្តាល​មក​ពី​មូលហេតុ​ឆ្លង​ចរន្តអគ្គិសនី ហើយ​ត្រូវ​បាន​រថយន្ត​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍​បាន​ចេញ​អន្តរាគមន៍​ចំនួន​០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​៤​ម៉ែត្រគូប​រលត់​អស់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ