ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីវរ​ហើយ​! អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់ និង​ប្តី​ប្រពន្ធ​២​នាក់​ម៉េច​ចេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ជា​ភ្ញៀវ​ជិះ​កង់​បី​បាន​ចោទប្រកាន់​បុរស​ជា​អ្នក​រត់​កង់​បី​ឥណ្ឌា​ថា ចង់​ធ្វើ​ស៊ី​ទូរស័ព្ទ​ដៃ​របស់​ប្តី​គាត់ ជា​ជនជាតិ​បរទេស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​ជ្រោយចង្វារ​ចុះ​មក​ធ្វើការ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​០១ ខែកញ្ញា​នេះ​តាម​បណ្តោយ​ផ្លូវ​កែវ​ច​ន្តា…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ជា​ភ្ញៀវ​ជិះ​កង់​បី​បាន​ចោទប្រកាន់​បុរស​ជា​អ្នក​រត់​កង់​បី​ឥណ្ឌា​ថា ចង់​ធ្វើ​ស៊ី​ទូរស័ព្ទ​ដៃ​របស់​ប្តី​គាត់ ជា​ជនជាតិ​បរទេស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​ជ្រោយចង្វារ​ចុះ​មក​ធ្វើការ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​០១ ខែកញ្ញា​នេះ​តាម​បណ្តោយ​ផ្លូវ​កែវ​ច​ន្តា ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បើក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​កង់​បី​ឥណ្ឌា ពណ៌​ស ពាក់​ស្លាក​លេខ​ព្រៃវែង 1P-6962 បើកបរ​តាម​បណ្តោយ​ផ្លូវ​កែវ​ច​ន្តា​មក​ដល់​ខុន​ដូន​មេគង្គ​ក៏​ស្រាប់តែ​មាន​ស្ត្រី​ខ្មែរ​ម្នាក់ និង​ប្តី​ជា​ជនជាតិ​បរទេស​បាន​ចោទប្រកាន់​ទៅ​អ្នក​រត់​កង់​បី​ថា ផ្សំ​គំនិត​គ្នា​ជាមួយ​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​ដៃ​ពី​ប្តី​របស់​គាត់​ទើប​ប្រពន្ធ​ជន​រង​គ្រោះ​អោយ​អ្នក​រត់​ម៉ូតូ​កង់​បី​ទូរស័ព្ទ​ហៅ សមត្ថកិច្ច​ប៉ុស្តិ៍​ជ្រោយចង្វារ​មក​ជួយ​អន្តរាគមន៍ ។

បុរស​ដែល​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​និយាយ​ថា គាត់​បាន​ដឹក​ភ្ញៀវ​២​នាក់​ប្តី​ប្រពន្ធ​ជិះ​បាន​ពាក់​កណ្តាលផ្លូវ ត្រូវ​បាន​ជនសង្ស័យ​ឆក់​ទូរស័ព្ទ​ដៃ​បាន​សម្រេច​ហើយ ជន​រង​គ្រោះ​ដែល​ជិះ​កង់​បី​គាត់​បានអោយ​បើក​ទៅ​ខុន​ដូរ​តែ​ម្តង គាត់​មិន​បាន​ផ្សំ​គំនិត​នឹង​ជនសង្ស័យ​ទេ ។

ចំណែក​ស្ត្រី​ជា​ប្រពន្ធ​របស់​បុរស​ជា​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់ និង ប្តី​បាន​ជិះ​កង់​បី​ឥណ្ឌា​ទៅ​ខុន​ដូរ ខណៈ​ពេល​ជិះ​បាន​ពាក់​កណ្តាលផ្លូវ​ស្រាប់តែ​កង់​បី​ឈប់ ហើយ​មាន​ជនសង្ស័យ​មក​ដល់​ឆក់​យក​ទៅ​បាត់ ទើប​គាត់​គិត​ថា ជា​បក្សពួក​របស់​អ្នក​រត់​កង់ បី​រៀប​គម្រោង​ឆក់​យក​ទូរស័ព្ទ​របស់​ប្តី​គាត់ ។

ក្រោយ​ពេល​កើតហេតុ​ខាង​ស្ត្រី​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យបណ្តឹង​នោះ​ទេ គ្រាន់តែ​អោយ​សមត្ថកិច្ច​ធ្វើការ​ណែនាំ​អ្នក​រត់​កង់​បី​បញ្ចប់រឿង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ