ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណៈ​មិត្ត​ល្អ​ជួយ​សម្រាល​ស្ថានការណ៍

4 ឆ្នាំ មុន

មិត្ត​ល្អជា​មិត្ត​ដែល​ចេះ​រួមសុខ​រួមទុក្ខ​គ្រប់​វេលា បើ​មានរឿង​អ្វី មិត្ត​តែង​ប្រាប់​នូវ​រឿងរ៉ាវ​របស់​ខ្លួន​ដល់​មិត្ត​ជា​និច្ច​ទោះជា​បញ្ហា​នោះ​ស្ថិត​ក្នុង​ផ្លូវ​អាថ៌​កំបាំង​យ៉ាងណា​ក៏​ប្រាប់​ដោយ​មិន​បាន​លាក់លៀម​អ្វី​ឡើយ ។ ព្រោះថា​តាម​ធម្មតា មនុស្ស​យើង​ម្នាក់​ៗ​ដែល​នៅ​មាន​កិលេស គង់​ជួប​ប្រទះ​នូវ​រឿង​ដែល​នាំ​ឲ្យ​កង្វល់​ក្នុង​ចិត្ត បើ​យើង​លាក់​រឿង​នោះ​មិន​ឲ្យ​អ្នក​ដទៃ​ជួយ​ដោះស្រាយ​ទេ វា​អាច​នឹង​នាំ​ឱ្យ​យើង​ខ្លួនឯង​ដោះ​មិន​ចេញ និង​អាច​យល់​ខុស​ងាក​ទៅ​ប្រព្រឹត្ត​អំពើ​ផ្ដេសផ្ដាស​ឲ្យ​ដល់​ខ្លួនឯង​ទៀត​ផង…

មិត្ត​ល្អជា​មិត្ត​ដែល​ចេះ​រួមសុខ​រួមទុក្ខ​គ្រប់​វេលា បើ​មានរឿង​អ្វី មិត្ត​តែង​ប្រាប់​នូវ​រឿងរ៉ាវ​របស់​ខ្លួន​ដល់​មិត្ត​ជា​និច្ច​ទោះជា​បញ្ហា​នោះ​ស្ថិត​ក្នុង​ផ្លូវ​អាថ៌​កំបាំង​យ៉ាងណា​ក៏​ប្រាប់​ដោយ​មិន​បាន​លាក់លៀម​អ្វី​ឡើយ ។

ព្រោះថា​តាម​ធម្មតា មនុស្ស​យើង​ម្នាក់​ៗ​ដែល​នៅ​មាន​កិលេស គង់​ជួប​ប្រទះ​នូវ​រឿង​ដែល​នាំ​ឲ្យ​កង្វល់​ក្នុង​ចិត្ត បើ​យើង​លាក់​រឿង​នោះ​មិន​ឲ្យ​អ្នក​ដទៃ​ជួយ​ដោះស្រាយ​ទេ វា​អាច​នឹង​នាំ​ឱ្យ​យើង​ខ្លួនឯង​ដោះ​មិន​ចេញ និង​អាច​យល់​ខុស​ងាក​ទៅ​ប្រព្រឹត្ត​អំពើ​ផ្ដេសផ្ដាស​ឲ្យ​ដល់​ខ្លួនឯង​ទៀត​ផង ។

ប៉ុន្តែ​មិនមែន​ចេះ​តែ​និយាយ​ប្រាប់​ដល់​មនុស្ស​មិន​រើសមុខ​នោះ​ទេ ជា​ហេតុ​នាំ​ឱ្យ​កាន់តែ​ធ្ងន់ធ្ងរ ដូច្នេះ​បញ្ហា​ដែល​ល្អ​បំផុត​គឺ​មិត្ត​មាន​សន្ដាន​ចិត្តល្អ មិត្ត​រួមសុខទុក្ខ​ជាមួយ​យើង កាលដែល​មិត្ត​ល្អ​របស់​យើង​បានដឹង​ហើយ គេ​មិន​ធ្វើ​ព្រងើយកន្តើយ​ឡើយ គេ​មាន​ឧបាយ​ដោះស្រាយ និង​វិធី​លួងលោម​ចិត្ត​យើង​ច្រើន​យ៉ាង ដើម្បី​ជួយ​បន្ធូរបន្ថយ​ទុក្ខ​លំបាក​របស់​យើង​បាន​ខ្លះ ។

នេះ​ជា​សន្តាន​មិត្ត​ល្អជា​មិត្ត​ដែល​មិន​លាក់លៀម​នូវ​អាថ៌​កំបាំង​របស់​ខ្លួន​ដល់​យើង និង​ជួយ​ដោះស្រាយ​បញ្ហា​យើង​ដោយ​ចិត្ត​ស្មោះ​តាម​ដែល​គេ​អាច​ធ្វើ​ទៅ​បាន ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ