ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំកិល​ផ្ទះ​ពលរដ្ឋ​រង​គ្រោះ​ដោយ​បាក់​ច្រាំង​ទន្លេ បើ​មិន​ចឹ​ង​ទេ​អាច​មាន​គ្រោះថ្នាក់

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ទឹកទន្លេ​មេគង្គ​បាន​ហក់​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ទោះបី​មិន​ទាន់​ដល់​កំរិត​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន (១៥,២០​ម៉ែត្រ​) យ៉ាងណា​ក្តី​ក៏​បាន​ធ្វើ​ឲ្យ​ច្រាំង​ទន្លេ ត្រង់​ចំនុច​ភូមិ​ក្រូចសើច ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ដែល​បង្ក​ឲ្យ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ជិត​១០​ខ្នង ប្រឈម​នឹង​បាក់​ស្រុត​ធ្លាក់​ចូល​ទន្លេ…

ខេត្តកំពង់ចាម ៖ ទឹកទន្លេ​មេគង្គ​បាន​ហក់​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ទោះបី​មិន​ទាន់​ដល់​កំរិត​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន (១៥,២០​ម៉ែត្រ​) យ៉ាងណា​ក្តី​ក៏​បាន​ធ្វើ​ឲ្យ​ច្រាំង​ទន្លេ ត្រង់​ចំនុច​ភូមិ​ក្រូចសើច ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ដែល​បង្ក​ឲ្យ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ជិត​១០​ខ្នង ប្រឈម​នឹង​បាក់​ស្រុត​ធ្លាក់​ចូល​ទន្លេ ប្រសិនបើ​មិន​មាន​វិធានការ​ជួយ​ឲ្យ​បាន​លឿន​នោះ ។

លោក​សៀង សាវ៉ា​ត វ័យ​៥៧​ឆ្នាំ នៅ​ភូមិ​ឃុំ​ខាងលើ​ប្រាប់​ឲ្យ​នៅ​រសៀល​ថ្ងៃ​ទី​០១ កញ្ញា​នេះ​ថា​ផ្ទះ​ឈើ​របស់​របស់​គាត់​ប្រក់​សង្ក​សី ក្នុង​រយៈពេល​២​ទៅ​បី​៣​ថ្ងៃនេះ​ទឹកទន្លេ​បាន​ហក់​ឡើង​មក​ខ្លាំង ហើយ​ច្រាំង​បាន​បាក់​នៅ​សល់​តែ​១​ម៉ែត្រ​ទៀត និង​ដល់​ផ្ទះ​បង្ក​ឲ្យ​មាន​ក្តី​កង្វល់​ខ្លាំង ព្រោះតែ​ជីវភាព​ខ្វះខាត ហើយ​ត្រូវ​បាន​លោក​អភិបាលស្រុក​កំពង់សៀម​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ទាំង​៣​ប្រភេទ​ចុះ​មក​ជួយ​សែង​រំកិល​ផ្ទះ​គាត់​ឲ្យ​ឆ្ងាយ​ពី​ច្រាំង​ទន្លេ ។

ម្ចាស់ផ្ទះ​ឈ្មោះ​សាវ៉ា​ត បាន​រំលឹក​ថា គាត់​បាន​ធ្វើ​ផ្ទះ​ឈើ​នៅ​លើ​ដី​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​កាលពីមុន​ច្រាំង​នៅ​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រមាណ​៥០​ទៅ​៦០​ម៉ែត្រ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​គ្រោះ​ធម្មជាតិ​បាន​ធ្វើ​ឲ្យ​ច្រាំង​បាក់​បន្តបន្ទាប់​មក​ដល់​២​ឆ្នាំ​ចុង​ក្រោយ​បាក់​ច្រើន ។ ផ្ទះ​ឈើ​ដែល​ត្រូវ​រុះ​រំកិល​មក​កន្លែង​ថ្មី គឺ​ស្នាក់​នៅ​ជា​បណ្តោះអាសន្ន​សិន​លុះ​មក​ដល់​ឆ្នាំ​២០២០ និង​រុះ​យក​ទៅ​នៅ​កន្លែង​ថ្មី​ឆ្ងាយ​ពី​កន្លែង​ចាស់​ប្រហែល​២០០​ម៉ែត្រ ដែល​មាន​សុវត្ថិភាព​ច្រាំង​មិន​បាក់​ដល់ ។

ជាមួយ​នោះ​គាត់​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សមត្ថកិច្ច និង​លោក​អភិបាលស្រុក ដែល​បាន​ខិតខំ​ដឹកនាំ​កម្លាំង​ចុះ​មក​ជួយ​រុះរើ​រំកិល​ផ្ទះ​គាត់​មក​កន្លែង​ថ្មី​ឆ្ងាយ​ពី​ច្រាំង​ទន្លេ​នោះ ។

ស្ត្រី​ឈ្មោះ គុ​ច សុខ​យ៉ា​ន វ័យ​៣៥​ឆ្នាំ នៅ​ភូមិ​ក្រូចសើច​បាន​ប្រាប់​ថា ផ្ទះក្បឿង​របស់​គាត់​ត្រូវ​បាន​ឪពុកក្មេក​ឲ្យ​មាន​ទំហំ​ធំ​នៅ​ជិត​មាត់​ទន្លេមេគង្គ ដោយ​ដំបូង​ច្រាំង​ទន្លេ​នៅ​ក្រោយ​ផ្ទះ​ចម្ងាយ​ជិត​១០០​ម៉ែត្រ​ស្រប​ពេល​នៅ​បាន​ជាង​១០​ឆ្នាំ​ក៏​ច្រាំង​បាន​បាក់​មក​ជិត​ដល់​ផ្ទះ​របស់​គាត់​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ។ គាត់​មិន​ទាន់​រុះរើ​ភ្លាម​ៗ​នោះ​ទេ ដោយសារ​តែ​រវល់​ច្រើន​ពេក ហើយ​ពោតក្រហម​នៅ​ពេញ​លើ​ផ្ទះ ដូច្នេះ​៥​ថ្ងៃ​ទៀត​ទើប​រុះផ្ទះ​បាន ហើយ​ផ្ទះ និង​ត្រូវ​បង្វិល​ធ្វើ​យ៉ាងណា​ឲ្យ​នៅ​ឆ្ងាយ​ពី​ច្រាំង​កុំ​ឲ្យ​បាក់​ដល់ ។

លោក​ប៊ិ​ន ឡា​ដា អភិបាលស្រុក​កំពង់សៀម​ដែល​ដឹកនាំ​កម្លាំង​ចុះ​ជួយ​ប្រជាជន​ប្រាប់​ឲ្យ​ដឹង​ថា
ដោយ​មានការ​ណែនាំ​ពី​លោក​អភិបាលខេត្ត​ឲ្យ​យកចិត្តទុកដាក់​ក្នុង​ការ​ចុះ​ជួយ​ពលរដ្ឋ​មានផ្ទះ​នៅ​តាម​ដង​ទន្លេមេគង្គ​ដែល​ប្រឈម​នឹង​ការ​បាក់​ច្រាំង​ទន្លេ នៅ​ក្នុងភូមិ​ក្រូចសើច ឃុំ​ហាន់ជ័យ លំនៅ​ឋាន​មាន​ចំនួន​៨​ផ្ទះ ក្នុង​នោះ​មាន​២​ផ្ទះ ត្រូវ​បាន​ជួយ​រុះរើ និង​រំកិល​រួចរាល់​ហើយ នៅ​ថ្ងៃ​ទី​០២ កញ្ញា និង​បន្ត​ដឹកនាំ​កម្លាំង​ចុះ​ជួយ​បន្ថែម​ទៀត ធ្វើ​យ៉ាងណា​ឲ្យ​ពួក​គាត់​មាន​សុវត្ថិភាព ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ