សូម​ប្រយ័ត្ន​! ចាប់ពី​ថ្ងៃ​ទី​០៣​ដល់​៩​កញ្ញា​នេះ កម្ពុជា​បន្ត​មាន​ព្យុះ និង​ភ្លៀង​ធ្លាក់​នៅ​តាម​បណ្តា​ខេត្ត​នានា


រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អះអាង​កម្ពុជា​នឹង​បន្ត​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​នៅ​តាម​បណ្តាញ​ខេត្ត​មួយ​ចំនួន ចាប់ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​៩ កញ្ញា ដោយសារ​រង​សម្ពាធ​ទាប​ពី​ប្រទេស​ឡាវ ថៃ និង​វៀតណាម ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០២ កញ្ញា​នេះ​បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា បន្ទាប់​ពី​ការ​តាមដាន​ស្ថានភាព​អាកាសធាតុ​ជាប់​ជា​ប្រចាំ និង​ស្តែង​ឡើង​ដោយ​កា​រវិ​វត្ត​យ៉ាង​ឆាប់រហ័ស​ក្នុង​តំបន់ បង្ហាញ​ឲ្យ​ឃើញ​ថា ៖ កម្ពុជា​បាន​នឹង​កំពុង​ទទួល​រង​នូវ​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​អូស​បន្លាយ​លើ​ប្រទេស​ថៃ ឡាវ និង​វៀតណាម ។

ការ​កកើត​ឡើង​នូវ​វិ​សម្ពាធ (TD) រហូត​ដល់​ទៅ ២ នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​អាច​បំប្លែង​ខ្លួន​ទៅ​ជា​ព្យុះ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ។ ក្រសួង​បាន​បន្ត​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ចាប់ពី​ថ្ងៃ​ទី​០៣-០៩ ខែកញ្ញា បណ្ដា​ខេត្ត​ក្រុង​នានា​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ពី​មធ្យម​ទៅ​ច្រើន ក្នុង​នោះ​មាន ៖ ១ នៅ​ថ្ងៃ​ទី​០៣-០៤ ខែកញ្ញា នេះ​ទៅ​បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ ខេត្ត​ជាប់ ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គរ ។

ចាប់ពី​ថ្ងៃ​ទី​០៤-០៩ ខែកញ្ញា បរិមាណ​ភ្លៀង​កាន់តែ​កើនឡើង​ក្នុង​កម្រិត​ពី​បង្ក​ទៅ​ច្រើន ។ ២ បណ្តា​ខេត្ត​នៅ​ជាប់មាត់​សមុទ្រ​ពិសេស​ខេត្តកោះកុង និង​ខេត្ត​ព្រះ​សីហ​នុ​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន ។ ផ្ទៃសមុទ្រ​មាន​ខ្យល់ និង​រលក​ខ្លាំង​ពិសេស​ក្នុង​ថ្ងៃ ០៤-០៧ ខែកញ្ញា ។ ៣ បណ្តា​ខេត្ត​នៅ​ភាគ​ខាងក្រោម​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គរ ។ ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​បាន​អំពាវនាវ​ដល់​សាធារណៈជន​ជ្រាប​ជា​ព័ត៌មាន និង​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​ទឹកជំនន់ ភ្លៀង ខ្យល់ ផ្គរ​រន្ទះ និង​រលក​សមុទ្រ​ជោក​បក់​ខ្លាំង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព្យាករណ៍​ឧតុនិយម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ