ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ​បញ្ជូនស្ត្រីជា​ប្រពន្ធ​សម្លា.ប់​គ្រូ​បង្រៀន​ទៅតុលាការ​ហើយ​ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា សមត្ថកិច្ចបាន​បញ្ជូនស្ត្រីម្នាក់​ដែល​ជាប់ពាក់ព័ន្ធ​នឹងករណីបាញ់​សម្លាប់ប្តី​ជា​គ្រូបង្រៀន​​នៅក្នុង​ខណ្ឌ​សែនសុខ កាលពី​យប់ថ្ងៃទី​២៧ សីហា ។ ទន្ទឹម​នឹង​ការ​បញ្ជូន​ស្ត្រី​ដែលជាប់ពាក់ព័ន្ធនឹងករណីសម្លាប់ប្តីខាងលើ​នេះ សមត្ថកិច្ច​ក៏​បាន​បញ្ជូន​​​ជនសង្ស័យដែល​ជាប់ពាក់ព័ន្ធ​នឹង​ករណីផ្សេងៗទៀត​​សរុប​ទាំងអស់​មាន​ចំនួន​​១៣​នាក់ ក្នុង​នោះមានស្ត្រី​​ម្នាក់…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា សមត្ថកិច្ចបាន​បញ្ជូនស្ត្រីម្នាក់​ដែល​ជាប់ពាក់ព័ន្ធ​នឹងករណីបាញ់​សម្លាប់ប្តី​ជា​គ្រូបង្រៀន​​នៅក្នុង​ខណ្ឌ​សែនសុខ កាលពី​យប់ថ្ងៃទី​២៧ សីហា ។ ទន្ទឹម​នឹង​ការ​បញ្ជូន​ស្ត្រី​ដែលជាប់ពាក់ព័ន្ធនឹងករណីសម្លាប់ប្តីខាងលើ​នេះ សមត្ថកិច្ច​ក៏​បាន​បញ្ជូន​​​ជនសង្ស័យដែល​ជាប់ពាក់ព័ន្ធ​នឹង​ករណីផ្សេងៗទៀត​​សរុប​ទាំងអស់​មាន​ចំនួន​​១៣​នាក់ ក្នុង​នោះមានស្ត្រី​​ម្នាក់ ដោយឡែកក៏​​មានជនសង្ស័យ​ម្នាក់​ត្រូវ​បញ្ជូន​​ទៅ​តុលាការ​ទាំង​ព្យួរសេរ៉ូម​ដោយសារ​​ប្រើប្រាស់គ្រឿងញៀន លុះឃើញ​មាន​បញ្ហា​សុខភាព ទើប​សមត្ថកិច្ច​ហៅគ្រូពេទ្យ​មក​ព្យួរ​សេរ៉ូម​ឱ្យ​ ។

ក្នុង​ចំណោមជនសង្ស័យទាំង​១៣នាក់​ខាងលើ​ដែលសមត្ថកិច្ច​ខណ្ឌ​សែនសុខបញ្ជូនទៅតុលាការ ក្នុងនោះមាន​ជាប់ពាក់ព័ន្ធ​ដូចជា ករណីឃាតកម្ម​​បាញ់​សម្លាប់គ្រូបង្រៀនម្នាក់, ករណីលួច, ករណីប្រើប្រាស់ និង​រក្សាទុកគ្រឿងញៀន ​។ ចំណែកវត្ថុតាងមានម៉ូតូ២គ្រឿងផងដែរ នៅក្នុងនោះ​ក៏មានម៉ូតូមួយគ្រឿងម៉ាកស្គូពីជា​របស់ជនរងគ្រោះផងដែរ ។

តាមរយៈការ​ជួបផ្ទាល់ជាមួយស្ត្រី​ជា​ជនសង្ស័យ​ដែលជាប់ពាក់ព័ន្ធនឹងករណី​បាញ់សម្លាប់​ប្តី​បាន​រៀប​រាប់​ប្រាប់​ឱ្យ​ដឹង​ថា ​នាង​ប្រាប់​សហាយថា គ្រាន់តែ​​ឱ្យ​វាយប្រដៅទេ ស្រាប់តែបាញ់សម្លាប់តែម្តង ហើយ​មូល​ហេតុគឺ​ដោយសារ​នាង​​ខឹងជនរងគ្រោះជា​ប្តីដើរលេងយប់ច្រើនពេក​ ។ ពាក់ព័ន្ធនឹង​ការបាញ់សម្លាប់ជនរងគ្រោះជា​ប្តីនេះដែរ គឺ​ស្ត្រីជាជនសង្ស័យ​មិនបាន​ដឹង​ថា បុរសជា​សាហាយមានគំនុំអ្វីជា​ជនរងគ្រោះនោះទេ ទើបបានជា​បាញ់សម្លាប់បែបនេះ ។ ចំណែកឃាតករ​ឈ្មោះមករា មិនមែនជា​សាហាយរបស់នាងនោះទេ គឺជា​មិត្តភក្តិរបស់​សាហាយនាង ។ ទោះបីជា​យ៉ាង​ណា សាហាយរបស់នាងក៏មានជាប់ពាក់ព័ន្ធនឹងករណីឃាត​កម្ម​នេះ​ផងដែរ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ