ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

EBOLA​សម្លា.ប់​មនុស្ស​លើស​២០០០​នាក់​ហើយ

4 ឆ្នាំ មុន

ប្រទេសកុងហ្គោ ៖ ការឆ្លង​រាល​ដាល​នៃ​ជំ​ងឺEBOLA នា​ភាគ​ខាង​កើត​​សាធារណរដ្ឋ​ប្រ​ជា​ធិបតេយ្យកុង​ហ្គោ ចាប់​តាំង​ពី​ជាង​មួយ​ឆំ្នា​មក​ហើយ​ ចំ​នួន​អ្នក​ស្លាប់មាន​លើស​ពី​២០០០​នាក់​ហើយ​ ក្នុង​ចំណោម​អ្នក​ឆ្លង​ជាង៣០០០​នាក់​ ជា​មួយ​មនុស្ស​ស្លាប់​ថ្មី​ម្នាក់​នៅ​ប្រ​ទេស​អ៊ូ​ហ្គង់​ដា​ជិត​ខាង​។ អា​ជ្ញា​ធរ​សុខា​ភិ​បាល​កុង​ហ្គោ​គូស​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​៣០​សី​ហា​ថា មនុស្ស​៣០០៤​នាក់​បាន​ឆ្លង​វី​រុសEBOLA…

ប្រទេសកុងហ្គោ ៖ ការឆ្លង​រាល​ដាល​នៃ​ជំ​ងឺEBOLA នា​ភាគ​ខាង​កើត​​សាធារណរដ្ឋ​ប្រ​ជា​ធិបតេយ្យកុង​ហ្គោ ចាប់​តាំង​ពី​ជាង​មួយ​ឆំ្នា​មក​ហើយ​ ចំ​នួន​អ្នក​ស្លាប់មាន​លើស​ពី​២០០០​នាក់​ហើយ​ ក្នុង​ចំណោម​អ្នក​ឆ្លង​ជាង៣០០០​នាក់​ ជា​មួយ​មនុស្ស​ស្លាប់​ថ្មី​ម្នាក់​នៅ​ប្រ​ទេស​អ៊ូ​ហ្គង់​ដា​ជិត​ខាង​។

អា​ជ្ញា​ធរ​សុខា​ភិ​បាល​កុង​ហ្គោ​គូស​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​៣០​សី​ហា​ថា មនុស្ស​៣០០៤​នាក់​បាន​ឆ្លង​វី​រុសEBOLA ហើយ​មនុស្ស​សរុប​២០០៦​នាក់​ស្លាប់​។​​ នេះ​ជា​តុ​ល្យ​ការ​ចុង​ក្រោយ​នៃ​ការ​ឆ្លង​វីរុស​កាច​សា​ហាវ​នេះ ​ដែល​មាន​ចាប់​ពី​ថ្ងៃ​ទី​១ សីហា​ នា​២០១៨​មក​ នៅ​សា​ធា​រណរដ្ឋ​ប្រជា​ធិបតេយ្យ​កុង​ហ្គោ​។​ ក្នុង​ការ​ឆ្លង​រាល​ដាន​លើក​ទី​២​នៃ​ជំងឹ​នោះ​ លើ​ដែន​ដី​កុង​ហ្គោ​មក មនុស្ស​ជាង​២០០​.០០០​នាក់​​ទទួល​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​។

នេះ​ជា​លើក​ទី​២ដែល​ជំ​ងឺ​នោះ​ ឆ្លង​រាល​ដាល​សម្លាប់​មនុស្ស​ច្រើន​ បន្ទាប់​ពីការ​ឆ្លង​រាល​ដាល​នៅ​អា​ហ្រ្វិក​ភាគ​ខាង​លិច​ កាល​ពី​ឆ្នាំ​២០​១៤​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១១.០០០​នាក់​ នៅ​ប្រ​ទេស​ហ្គី​ណេ លី​បេ​រី​យ៉ា​និង​ស៊ី​រ៉ា​ឡេ​អូន​មក​ ។​ អ្នក​ស្លាប់​ទី​៤​នៅ​អ៊ូ​ហ្កង់​ដាជិត​ខាង​ នាំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ការ​ឆ្លង​រាល​ដាល​ជំងឺ​នោះ​ ហួស​ពី​ខេត្ត​NORD-KIVU ដែល​នៅ​ទី​នោះ​មាន​អ្នក​ឆ្លង​ភាគ​ច្រើន ​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ