ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​ភព​ណា​ដែល​រង​ទុក្ខ​ធ្ងន់​ជាង​ឋាននរក​ឡើយ

4 ឆ្នាំ មុន

សេចក្ដី​ទុក្ខ​ក្នុង​នរក​ធ្ងន់​ក្រៃពេក​ណាស់ មិន​អាច​នឹង​ពណ៌នា​ប្រៀបធៀប​នឹង​សេចក្ដី​ទុក្ខ​ក្នុង​ភព​ផ្សេង​ៗ​បាន​ឡើយ ចុះ​ហេតុ​អ្វី​ក៏​សត្វ​នរក​នៅ​តែ​មិន​ចេះ​រលត់​ជីវិត ។ បន្ទាប់​ពី​ព្រះពុទ្ធ​ទ្រង់​សម្ដែង​អំពី​ការ​ដែល​សត្វ​នរក​មិន​ងាយ​ស្លាប់​នោះ ព្រះ​នាគ​សេន​ត្ថេ​របា​ន​ធ្វើ​សេចក្តី​ឧបមា​យ៉ាងនេះ​ថា មេខ្លា​តែង​ទំពា​ស៊ី​នូវ​សាច់​និង​ឆ្អឹង​នៃ​សត្វ​ម្រឹគ​ទាំងឡាយ ហើយ​សាច់​និង​ឆ្អឹង​នៃ​ម្រឹគ​ទាំង​អស់នោះ​​តែង​រលួយ​អស់​គ្មាន​សេសសល់ តែ​កូន​ដែល​នៅ​ក្នុង​ផ្ទៃ​នៃ​មេខ្លា​នោះ តែង​មិន​ងាប់…

សេចក្ដី​ទុក្ខ​ក្នុង​នរក​ធ្ងន់​ក្រៃពេក​ណាស់ មិន​អាច​នឹង​ពណ៌នា​ប្រៀបធៀប​នឹង​សេចក្ដី​ទុក្ខ​ក្នុង​ភព​ផ្សេង​ៗ​បាន​ឡើយ ចុះ​ហេតុ​អ្វី​ក៏​សត្វ​នរក​នៅ​តែ​មិន​ចេះ​រលត់​ជីវិត ។

បន្ទាប់​ពី​ព្រះពុទ្ធ​ទ្រង់​សម្ដែង​អំពី​ការ​ដែល​សត្វ​នរក​មិន​ងាយ​ស្លាប់​នោះ ព្រះ​នាគ​សេន​ត្ថេ​របា​ន​ធ្វើ​សេចក្តី​ឧបមា​យ៉ាងនេះ​ថា មេខ្លា​តែង​ទំពា​ស៊ី​នូវ​សាច់​និង​ឆ្អឹង​នៃ​សត្វ​ម្រឹគ​ទាំងឡាយ ហើយ​សាច់​និង​ឆ្អឹង​នៃ​ម្រឹគ​ទាំង​អស់នោះ​​តែង​រលួយ​អស់​គ្មាន​សេសសល់ តែ​កូន​ដែល​នៅ​ក្នុង​ផ្ទៃ​នៃ​មេខ្លា​នោះ តែង​មិន​ងាប់ សេចក្ដី​នេះ​យ៉ាងណា​សត្វ​នរក​ថ្វីបើ​ភ្លើង​នរក​ក្ដៅ​ដល់​ម្ល៉ោះ​នៅ​តែ​មិន​អស់​ជីវិត ក៏​ព្រោះតែ​កម្លាំង​នៃ​បាបកម្ម​ដែល​សត្វ​នរក​នោះ​ធ្វើ​ពី​អតីតជាតិ ។

ប្រៀប​ដូច​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​តែង​បរិភោគ​នូវ​បង្អែម ឬ​ចំអាប​សព្វបែបយ៉ាង រឹង​ខ្លះ ទន់​ខ្លះ ហើយ​អាហារ​ទាំងនោះ​ក៏​រលេះរលួយ​ក្លាយជា​លាមក​មូត្រ​អស់​គ្មាន​សេសសល់ ប៉ុន្តែ​គភ៌​ដែល​អាស្រ័យ​នៅ​ក្នុង​ផ្ទៃ​នោះ​មិន​បាន​ស្លាប់​បាត់បង់​ជីវិត​ឡើយ នេះ​គឺ​បណ្ដាល​មក​ពី​កុសលកម្ម​ជា​អ្នកគាំទ្រ អ្នក​ថែរក្សា ។

យ៉ាងណា​សត្វ​នរក​ថ្វីបើ​ភ្លើង​នរក​ក្ដៅ​មហិមា​យ៉ាងណា ក៏​នៅ​តែ​មិន​អាច​ធ្វើ​ឱ្យ​ជីវិត​នរក​រលាយ​សាបសូន្យ នេះ​ក៏​ព្រោះតែ​បាប​អកុសល​របស់​សត្វ​នរក​នោះ​មិន​ទាន់​អស់​ក៏​យ៉ាងនោះ​ដែរ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ