ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​ផ្ទុះ​ការ​ប៉ះទង្គិច​គ្នា​ខ្លាំងក្លា​ទៀត​នៅ​ហុងកុង

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ កាលពី​ថ្ងៃ​ទី​៣១​សីហា​នៅ​កណ្ដាល​ក្រុង​ហុងកុង កើត​មាន​ភាព​ចលាចល​ទៀត ជាមួយ​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំងក្លា​រវាង​ប៉ូលិស ​និង​ពួក​បាតុករ ខណៈ​ពួក​បាតុករ​មិន​ខ្ចី​អើពើ​ចំពោះ​ការ​ហាមឃាត់ ហើយ​លើកគ្នា​ដើរ​ហែ​ក្បួន​តាម​ដង​វិ​ថី​នានា នៃ​អតីត​ដែនដី​អាណានិគម​អង់គ្លេស​នោះ​។ ប៉ូលិស​លើក​ហេតុផល​ពី​ការ​ហាមឃាត់​មិន​ឲ្យ​មាន​បាតុកម្ម​ថ្មី​នា​ថ្ងៃ​ទី​៣១​សីហា​ថា…

ក្រុង​ហុងកុង ៖ កាលពី​ថ្ងៃ​ទី​៣១​សីហា​នៅ​កណ្ដាល​ក្រុង​ហុងកុង កើត​មាន​ភាព​ចលាចល​ទៀត ជាមួយ​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំងក្លា​រវាង​ប៉ូលិស ​និង​ពួក​បាតុករ ខណៈ​ពួក​បាតុករ​មិន​ខ្ចី​អើពើ​ចំពោះ​ការ​ហាមឃាត់ ហើយ​លើកគ្នា​ដើរ​ហែ​ក្បួន​តាម​ដង​វិ​ថី​នានា នៃ​អតីត​ដែនដី​អាណានិគម​អង់គ្លេស​នោះ​។

ប៉ូលិស​លើក​ហេតុផល​ពី​ការ​ហាមឃាត់​មិន​ឲ្យ​មាន​បាតុកម្ម​ថ្មី​នា​ថ្ងៃ​ទី​៣១​សីហា​ថា មក​ពី​គ្រោះថ្នាក់​នៃ​អំពើ​ហិង្សា​ធ្ងន់ធ្ងរ ព្រមទាំង​ពី​ឧទាហរណ៍​នៃ​ការ​ប៉ះទង្គិច​គ្នា​ខ្លាំងក្លា កាលពី​ថ្ងៃ​ទី​២៥​សីហា​ដែល​ជា​ការ​ប៉ះទង្គិច​គ្នា​ខ្លាំង​បំផុត​មួយ ពុំ​ធ្លាប់​មាន​តាំងពី​ចាប់ផ្ដើម​ការ​តវ៉ា​ពី​ខែមិថុនា​មក​។ ប៉ុន្តែ​បាតុករ​ច្រើន​សិប​ពាន់​នាក់​ស្លៀកពាក់​ខ្មៅ នា​វេលា​រសៀល​ថ្ងៃ​ទី​៣១​សីហា​បាន​លើកគ្នា​ដើរ​ហែ​ក្បួន​ក្នុង​សង្កាត់​ជា​ច្រើន​។ ពួក​បាតុករ​បាន​នាំ​គ្នា​ស្រែក​ពាក្យ​ថា ដណ្ដើម​ក្រុង​ហុងកុង​វិញ​និង​ពាក្យ​ថា​បដិវត្តន៍​នៃ​សម័យកាល​យើង​។

ភាព​តានតឹង​បាន​ឡើង​ខ្ពស់​នា​ចុង​រសៀល​ពេល​បាតុករ​រ៉ា​ឌី​កាល់​មួយ​ក្រុម​តូច បាន​វាយប្រហារ​ដោយ​គប់​ដុំ​ថ្ម​និង​ដប​សាំង​ដុត​ទៅ​លើ​កងកម្លាំង​ប៉ូលិស​ដែល​ឈរជើង​នៅ​ជុំវិញ អគារ ដែល​មាន​ស្ថាប័ន​នានា​នៃ​ក្រុង​ហុងកុង ពិសេស​ក្រុមប្រឹក្សា​សភា​ដែល​កាលពី​ថ្ងៃ​ទី​១​កក្កដា​ធ្លាប់​ត្រូវ​ពួក​បាតុករ​លុក​ចូល​អុកឡុក​បំផ្លាញ​រួច​ហើយ​។ ពួក​បាតុករ​អាច​ទំ​លុះ​របាំង​ប៉ូលិស​ការពារ​សភា​ក្នុង​ពេល​ខ្លី​មួយ មុន​ពេល​ត្រូវ​រុញច្រាន​វិញ​ជាមួយ​ការ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​អន្តរាគមន៍​របស់​កាណុង​បាញ់​ទឹក​ដែល​បាញ់​ទឹក​ពណ៌​ខៀវ​។ យោង​តាម​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​ថា ទឹក​មាន​ពណ៌​ខៀវ​នោះ​នឹង​អាច​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​កំណត់​មុខសញ្ញា​បាតុករ​ប្រើ​ហិង្សា​។

ពួក​បាតុករ​បន្ទាប់​មក​បាន​លើកគ្នា​ឆ្ពោះទៅ​ភាគ​ខាងកើត ដោយ​ដុត​របាំង​ធំ​មួយ​នៅ​ជិត​ទីចាត់ការ​របស់​ប៉ូលិស ក្នុង​តំបន់​WANCHAI​។​អណ្ដាតភ្លើង​ត្រូវ​ពន្លត់​ក្នុង​រយៈពេល​កន្លះ​ម៉ោង​ក្រោយមក​។ ពួក​បាតុករ​បាន​គប់​គ្រាប់បែក​ឆេះ​ និង​ដប​សាំង​ដុត​ដាក់​ប៉ូលិស ដោយ​ប៉ូលិស​ក្នុង​សេចក្ដី​ប្រកាស​មួយ​និយាយ​ថា នោះ​ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​បណ្ដា​មនុស្ស​នៅ​ជុំវិញ​ ។ ប៉ូលិស​ដែល​មួយ​ចំនួន​ស្លៀកពាក់​ស៊ី​វិល​នៅ​លាយឡំ​ជាមួយ​ពួក​បាតុករ បាន​ចាប់ខ្លួន​មនុស្ស​ជា​ច្រើន​នាក់​ខណៈ​ការ​ប៉ះទង្គិច​គ្នា​នៅ​បន្ត​។

បណ្ដា​វី​ដេ​អូ​ផ្សាយ​តាម​បណ្ដាញ​សង្គម បង្ហាញ​មនុស្ស​ទាំងឡាយ​ដែល​ជា​ពួក​បាតុករ​ត្រូវ​ចាប់ខ្លួន​ច្រើន​នាក់​ក្នុង​មេត្រូ​មួយ ។ ប៉ូលិស​ក្រោយមក​អះអាង​ពី​ការ​ចាប់ខ្លួន​ពួក​អ្នក​តវ៉ា​រ៉ា​ឌី​កាល់ ក្នុង​ស្ថានីយ​មេត្រូ​ក្រុង​ហុងកុង​២​កន្លែង​៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ