ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំជឿទុកចិត្ត បែរជា​ប្រើល្បិចបោក​​គាត់​អស់​ពីខ្លួន​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកបើកម៉ូតូកង់បីឥណ្ឌា​ម្នាក់បាន​ប្តឹង​សមត្ថកិច្ច​ឱ្យ​​​ចាប់​ឃាត់ខ្លួន​បុរស​ជា​ជនសង្ស័យ​ម្នាក់​ ​បន្ទាប់​​ពី​​ជនសង្ស័យម្នាក់នោះ​បាន​អះអាង​ថាខ្លួនជា​ជនជាតិ​ថៃ និង​ទើប​មក​ដល់​ស្រុក​ខ្មែរ​ ហើយ​​ថា​បាន​ចាញ់បោក​ស្ត្រី​ម្នាក់​អស់​លុយ​ចំនួន៣០០​ដុល្លារ និង​ទូរស័ព្ទ​មួយ​គ្រឿង ដែល​មាន​តម្លៃ​១២០០​ដុល្លារ​យក​ទៅ​បាត់​អស់ពី​ខ្លួន​។​ បន្ទាប់មកជនសង្ស័យ​ក៏​បាន​ហៅ​បុរស​ជា​អ្នកបើក​​ម៉ូតូកង់បី​​ឥណ្ឌា​ម្នាក់​អោយ​ឌុ​ប​ខ្លួន​ពី​ផ្ទះសំណាក់​យីហោ «​ច​ន្ទ័…

រាជធានីភ្នំពេញ ៖ អ្នកបើកម៉ូតូកង់បីឥណ្ឌា​ម្នាក់បាន​ប្តឹង​សមត្ថកិច្ច​ឱ្យ​​​ចាប់​ឃាត់ខ្លួន​បុរស​ជា​ជនសង្ស័យ​ម្នាក់​ ​បន្ទាប់​​ពី​​ជនសង្ស័យម្នាក់នោះ​បាន​អះអាង​ថាខ្លួនជា​ជនជាតិ​ថៃ និង​ទើប​មក​ដល់​ស្រុក​ខ្មែរ​ ហើយ​​ថា​បាន​ចាញ់បោក​ស្ត្រី​ម្នាក់​អស់​លុយ​ចំនួន៣០០​ដុល្លារ និង​ទូរស័ព្ទ​មួយ​គ្រឿង ដែល​មាន​តម្លៃ​១២០០​ដុល្លារ​យក​ទៅ​បាត់​អស់ពី​ខ្លួន​។​

បន្ទាប់មកជនសង្ស័យ​ក៏​បាន​ហៅ​បុរស​ជា​អ្នកបើក​​ម៉ូតូកង់បី​​ឥណ្ឌា​ម្នាក់​អោយ​ឌុ​ប​ខ្លួន​ពី​ផ្ទះសំណាក់​យីហោ «​ច​ន្ទ័ ណា​វី​» ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ ​ទៅ​បើក​លុយ​ចំនួន​៨​៦០០​ដុល្លារ ពី​ធនាគារកា​ឌី​យ៉ា នៅ​ម្តុំ​ផ្លូវ​វេ​ង​ស្រេង តែ​គេ​មិន​ទាន់​ផ្ញើ​​អោយ​ ក៏​អោយ​ដឹកបន្ត​​ទៅ​ណា​ហ្គា​វិញ ដោយ​បាន​ធ្វើ​ជា​ខ្ចី​លុយពីអ្នក​បើកម៉ូតូកង់បី​ឥណ្ឌា​​ចំនួន​២០​ម៉ឺន​រៀល និង​ទូរស័ព្ទដៃ​មួយ​គ្រឿង​យក​ទៅ​លេងល្បែង​ចាញ់​អស់​គ្មាន​សល់ លុះ​ដល់​វេលា​ម៉ោង​៨​និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី១ ខែ​កញ្ញា ឆ្នាំ​២០១៩​ ទើប​​អ្នកបើកបរ​ម៉ូតូកង់បី​ឥណ្ឌា​មក​ប្តឹង​នគរបាល​ប៉ុស្តិ៍​ទន្លេបា​សាក់​​អោយចាប់​វាយ​ខ្នោះជនសង្ស័យ​​ដល់​ផ្ទះសំណាក់​តែ​ម្តង​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​ឈ្មោះ ប៊ុ​ន ឡុ​ង អាយុ៣៨​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ មាន​ទីលំនៅ​នៅ​ប្រទេស​ថៃ និង​មានស្រុក​កំណើត​នៅ​ភូមិ​ជ្រោយ​ម្ទេស ឃុំ​តា​ម៉ឺន ស្រុក​ថ្មពួក ខេត្តបាត់ដំបង​។ ចំណែក​បុរស​រង​គ្រោះ​ឈ្មោះ ម៉ែ​ន វ៉ិ​ត អាយុ​២៨​ឆ្នាំ មុខរបរ​​អ្នកបើកបរម៉ូតូកង់បី​​ឥណ្ឌា ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ភូមិ​ក្រសាំង ឃុំ​ចំប៉ី ស្រុក​អង្គរ​ជ័យ ខេត្តកំពត​។​

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹងបន្ត​​ថា មុន​ពេ​ល​កើតហេតុ កាលពី​យប់​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៩ ជនសង្ស័យ​បាន​ហៅ​​ម៉ូតូកង់បី​ឥណ្ឌា​របស់​​ជន​រង​គ្រោះជិះ​​ចេញពីផ្ទះ​សំណាក់​យីហោ «​ច​ន្ទ័ ណា​វី​» ដែល​មា​នទី​តាំងនៅ​ក្នុង​ខណ្ឌ​សែន​សុខ ដោយ​អោយ​ដឹកជូនខ្លួន​​ទៅ​បើក​លុយ​ចំនួន​៨​៦០០​ដុល្លារ​ពី​ធនាគា​រកា​ណា​ឌី​យ៉ា​មួយ​កន្លែង​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹងបន្ត​​ថា នៅ​​ពេល​ដែល​ជនសង្ស័យ​ឡើង​ជិះ​​លើម៉ូតូកង់បី​​ឥណ្ឌា​របស់ជនរងគ្រោះ​រួច​ហើយ​ ​ជនសង្ស័យ​ធ្វើ​ជា​និយាយ​រដឺន​ៗ​ប្រាប់​ទៅ​បុរស​រង​គ្រោះ​ថា ខ្លួន​ជា​ជនជាតិ​ថៃ ទើប​មក​ដល់​ស្រុក​ខ្មែរ ហើយ​ត្រូវ​​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់​លួច​យក​លុយ​អស់​ចំនួន​៣០០​ដុល្លារ និង ទូរស័ព្ទ​​មួយគ្រឿងទៀត​​តម្លៃ​១​២០០​ដុល្លារ​អស់ពី​ខ្លួន​ និង​សុំ​ខ្ចី​ទូរស័ព្ទ​ដៃ​របស់​បុរស​រង​គ្រោះ​និយាយ​ជា​ភាសា​ថៃ​ទៅ​អ្នក​ផ្សេង​ផង​ដែរ​។​

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹងបន្ត​​ថា ពេល​នោះ​ជនសង្ស័យ​ក៏​បាន​ប្រាប់​ជនរងគ្រោះ​ឱ្យ​ជូន​ខ្លួន​ទៅ​បើក​លុយ​នៅ​ណា​ហ្គា​វិញ ដោយសារ​តែ​លុយ​ទាល់តែ​ម៉ោង​១២​យប់​ទើប​គេ​ផ្ញើ​​មក​អោយ និង​បើក​នៅ​ទីនោះ​តែ​ម្តង ។ លុះ​មក​ដល់​ណាហ្គា ទាំង​២​នាក់​ក៏​បាន​ឡើង​ទៅ​ខាងលើ ​ដោយ​ជនសង្ស័យ​បាន​ខ្ចី​លុយជនរងគ្រោះ​​ចំនួន​២០​ម៉ឺនរៀល​​បន្ថែម​ទៀត​ទុក​សំរាប់​បង់​ថ្លៃ​សេ​វា​ធនាគារ​ ។ ​ក្រោយ​ពី​ខ្ចី​ទូរស័ព្ទ​មួយ​គ្រឿង​សំរាប់​ទាក់ទង​​ក្នុង​ការ​​ផ្ញើ​លុយ និងខ្ចី​លុយ​ចំនួន​២០​ម៉ឺនរៀល​បាន​ហើយ​ ​ជនសង្ស័យ​ក៏​បាន​ប្រាប់​ឱ្យ​បុរស​រងគ្រោះ​ចុះ​ទៅ​មើល​ម៉ូតូកង់បីឥណ្ឌា​ដែល​ចត​ទុក​ចោល​នៅ​ខាងក្រោម ​ហើយ​នៅពេល​​ត្រឡប់​ទៅ​វិញ​ ចាំ​គេ​ប្រាប់​អោយ​ដឹក​ទៅ​ផ្ទះសំណាក់​វិញ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹងបន្ត​​ទៀត​ថា លុះ​ព្រឹក​ឡើង​ដោយ​មានការ​សង្ស័យ​ថា​ចាញ់បោក​គេ​អស់ទាំង​ទូរ​ស័​ព្ទ​មួយ​គ្រឿង និង​លុយ​ចំនួន​២០​ម៉ឺន​រៀល និង​ដឹក​ទៅ​មកអស់​​មួយ​យប់​ទល់​ភ្លឺ​​ទៀត​​នោះ ​ទើបជនរងគ្រោះ​មក​ប្តឹង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​អោយ​ចាប់​ឃាត់ខ្លួន​​ជនសង្ស័យ​យក​មក​ធ្វើការ​សាកសួរ​តែម្តង ។

ក្រោយពេលឃាត់ខ្លួនដើម្បីសាកសួរ ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ​ទូរស័ព្ទមួយ​គ្រឿង​នោះ​​គឺ​​ខ្លួន​យក​ទៅ​បញ្ចាំ​បាន​លុយ​ចំនួន​១០០​ដុល្លារ ​ចំណែក​លុយ​ចំនួន​២០​ម៉ឺន​រៀល​ទៀត​ក៏​យក​ទៅ​លេងល្បែង​ចាញ់​អស់ហើយ​​ដែរ ។ ​បន្ទាប់មក សមត្ថកិច្ចបាន​​បញ្ជូនជនសង្ស័យ​​ទៅ​កាន់​អធិការដ្ឋាន​នគរ​បាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ