ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស២នាក់ត្រូវសមត្ថកិច្ច​បញ្ជូនទៅតុលាការ​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដោយ​​មាន​ការ​ចូលរួម​សហការ​ពី​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​ ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម បាន​ចុះ​បង្ក្រាប​ជនសង្ស័យ​ចំនួន​២នាក់​ដោយ​ជាប់ពាក់ព័ន្ធ​ករណី​​រក្សា​ទុក ជួញដូរ និង ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​កាលពី​​ថ្ងៃ​ទី​៣១​ ខែសីហា​…

ខេត្តសៀមរាប​ ៖ ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដោយ​​មាន​ការ​ចូលរួម​សហការ​ពី​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​ ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម បាន​ចុះ​បង្ក្រាប​ជនសង្ស័យ​ចំនួន​២នាក់​ដោយ​ជាប់ពាក់ព័ន្ធ​ករណី​​រក្សា​ទុក ជួញដូរ និង ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​កាលពី​​ថ្ងៃ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​មុខ​ផ្សា​រលើ​ធំ​ថ្មី ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​​សៀមរាប ។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្តសៀមរាប​បាន​ប្រាប់​​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ ក្នុងនោះ​​ម្នាក់​​ឈ្មោះ ទឹម ជាតិ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​សន្តិសុខ​យាម​នៅ​ផ្សា​រលើ​ធំ​ថ្មី មាន​ទីលំនៅ​ភូមិ​ថ្នល់ ឃុំ​គោក​ធ្លក​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប (​ជាប់ចោទពីបទ​រក្សា​ទុក ជួញដូរ​ ប្រើប្រាស់​ និង​មាន​សារធាតុ​ញៀ​ន​ក្នុង​ខ្លួន​) ។ ​ចំណែកម្នាក់ទៀត​​ឈ្មោះ ស្វាយ សុ​គ​ន្ធា​ ហៅ​ឃ្លោក ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​​មិនពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​ត្រាច​ថ្មី ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប (​ជាប់ចោទពីបទ​រក្សា​ទុក ជួញដូរ​ ប្រើប្រាស់​ និង​​មាន​សារធាតុ​ញៀ​ន​ក្នុង​ខ្លួន​)​។

បន្ទាប់​ពី​កម្លាំង​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​២​នាក់​រួច​មក ក្នុង​នោះ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​៨​កញ្ចប់​ ​ទូរស័ព្ទ​ដៃ​ចំនួន​៤​គ្រឿង​ វិទ្យុទាក់ទង​ចំនួន​១​គ្រឿង​ ឧ​បករ​ណ៍​ប្រើប្រាស់​និង​សំភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួនទៀត​ផងដែរ ​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ រួម​និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​រៀបចំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្តសៀមរាប​នា​ថ្ងៃ​ទី​១ ​ខែ​កញ្ញា ឆ្នាំ ២០១៩ ដើម្បី​ចាត់ការ​តាម​នីតិវិធី​​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ