ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​បញ្ជា​បិទ​អាជីវកម្ម ភ្នាល់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​អន​ឡាញ​ទាំង​ក្នុង និង​ក្រៅប្រទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​បិទ​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​អន​ឡាញ​ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស​ទាំងអស់​ត្រឹម​ឆ្នាំ​២០១៩​នេះ ។ យោង​តាម​សេចក្តី​ប្រកាស​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​៣០…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​បិទ​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​អន​ឡាញ​ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស​ទាំងអស់​ត្រឹម​ឆ្នាំ​២០១៩​នេះ ។ យោង​តាម​សេចក្តី​ប្រកាស​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​៣០ សីហា ។

ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា រាល់​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និក​តាម​រយៈ​អ៊ិ​ន​ធើ​ណេ​ត​អន​ឡាញ​ក្នុង និង​ក្រៅប្រទេស និង​គ្រប់​រូបភាព​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​អំពើ​ខុសច្បាប់ និង​ត្រូវ​បញ្ឈប់​សកម្មភាព​អាជីវកម្ម​ទាំងនេះ​ឱ្យ​អស់​នៅ​ដំណាច់ឆ្នាំ​២០១៩​នេះ ។

សម្ដេច​តេ​ជោ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​កម្ពុជា​ត្រូវ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​ឈរ​លើ​មូល ដ្ឋា​ន​នៃ​សេវា​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ ជា​ជាង​ការ​ពឹងផ្អែក​លើ​ចំណូល​ពី​អាជីវកម្ម​ល្បែងភ្នាល់​អន​ឡាញ ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បញ្ជាក់​ទៅ​កាន់​អង្គប្រជុំ​ថា មិន​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​របស់​កម្ពុជា​ដែល​រួម​មាន​កង​យោធពលខេមរភូមិន្ទ នគរបាល និង​កងរាជអាវុធហត្ថ​មាន​ងារ​ជា «​ឧកញ៉ា​» តទៅ​ទៀត​នោះ​ឡើយ ។ សម្ដេច​តេ​ជោ​បាន​បញ្ជា​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ណា​ដែល​មាន​ងារ​ជា «​ឧកញ៉ា​» ត្រូវ​សម្រេច​ចិត្តជា​បន្ទាន់​ជ្រើសរើស​យក​តែ​មួយ​រវាង​ងារ​ជា «​ឧកញ៉ា​» ឬ​តួនាទី​ក្នុង​ក្រប​ខណ្ឌ​ជា​កងកម្លាំងប្រដាប់អាវុធ ។

សម្តេច​ក៏​លើក​ឡើង​ថា រាជរដ្ឋាភិបាល​នឹង​បន្ត​ពង្រឹង​ការ​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ក្នុង​ការ​ផ្ដល់​សេវា​សាធារណៈ ដើម្បី​ជា​ផ្នែក​មួយ​ក្នុង​ការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​ផង​ដែរ ។

សូម​ជម្រាប​ថា ការ​បញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​បន្ទាប់​សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ជា​បន្តបន្ទាប់ ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា ជនជាតិ​ចិន​ភាគី​ច្រើន​ត្រូវ​បាន​សមត្ថកិច្ច​តាម​បាន ហើយ​ត្រូវ​បញ្ជូន​ទៅ​ស្រុក​កំណើត​វិញ ។ ទាក់ទង​និង​ល្បែងភ្នាល់​នេះ​ដែរ គេ​ក៏​សង្កេត​ឃើញ​ថា នៅ​តាម​ហាង​កាហ្វេ​ទាំង​នៅ​ជនបទ និង​ទីក្រុង​មាន​អ្នក​ភ្នាល់​ល្បែង​ជល់​មាន់​យ៉ាងច្រើន ដោយ​ក្រោម​រូបភាព​ផឹក​កាហ្វេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ