ចុះ​រាយ​មង​ចាប់​ត្រី​ក្នុង​ទន្លេ​សុខ​ៗ​ក៏​ប្រទះ​ឃើញ​ស្ទើរ​គាំងបេះដូង និង​ផ្អើល​ពេញ​ភូមិ


ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អ្នកនេសាទ​ត្រី​ដោយ​ប្រើ​ឧបករណ៍​ឆក់​ម្នាក់​បាន​បាត់បង់​ជីវិត​ដោយ​ចរន្ត​ភ្លើង​អា​គុយ​ឆក់​ស្លាប់ នៅ​ក្នុង​ទឹកទន្លេ កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ ខែសីហា ត្រង់​ចំណុច​ភូមិ​ព្រែក​តា​ប្រាក់ ឃុំ​តា​លន់​ស្រុក​ស្អាង ខេត្តកណ្ដាល ខណៈ​មេឃ​កំពុង​មាន​ភ្លៀង ។

សេចក្តីរាយការណ៍​ជន​រង​គ្រោះ​ឈ្មោះ មើ ម៉ៅ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ប្រាក់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ​កសិករ និង​នេសាទ​ត្រី ។ ជន​រង​គ្រោះ​បន្សល់​ទុក​នៅ ១.​អា​គុយ​៤០​អំពែរ​១​គ្រឿង ពណ៌​ស ២.​អាំង​វ័ក​ទ័​រ​១​គ្រឿង ៣.​ដង​សម្រាប់​ឆក់ ១​គូ ។

ដោយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ​ទៅ​រក​ឆក់​ត្រី​នៅ​តាម​ដង​ទន្លេបាសាក់​ត្រើយ​ខាងកើត ស្ថិត​ក្នុងភូមិ​ព្រែក​តា​ប្រាក់​ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល ដែល​មេឃ​កំពុង​ធ្លាក់​ភ្លៀង ។ លុះដល់​ម៉ោង​៣​និង​៣០​នាទី រសៀល​មាន​បុរស​ខ្មែរឥស្លាម​បាន​ចុះ​រាយ​មង​ចាប់​ត្រី​ក្នុង​ទន្លេ​នោះ​ដែរ ហើយ​ក៏​បាន​ប្រទះ​ឃើញ​សព​ជន​រង​គ្រាះ​ស្លាប់​ក្នុង​ទឹកទន្លេ បុរស​ឥ​ស្លា​ម​ក៏​បាន​ស្រង់​សាកសព​ឡើង​លើគោក និង​បាន​ប្រាប់​អ្នក​ភូមិ ។

រហូត​ដល់​ម៉ោង​ជិត​៥​ល្ងាច​ដំណឹង​នេះ​បានដឹង​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​គេ​ក៏​នាំ​គ្នា​ទៅ​មើលឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​ក្នុង​ទឹក ដោយ​មាន​ឧបករណ៍​ឆក់​ត្រី​ស្ពាយ​ជាប់ និង​ខ្លួន​ទៀត​ផង ។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នោះ​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ​គ្រប់​ជាន់ថ្នាក់​បាន​ចុះ​ទៅ​ពិនិត្យ និង​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​បាត់បង់​ជីវិត​ដោយ​មូលហេតុ​ឧបករណ៍​ឆក់​ត្រី ឆក់​ខ្លួន​ស្លាប់ ខណៈ​ឆ្លង​ចរន្ត​នៅ​ពេល​មេឃ​កំពុង​មាន​ភ្លៀង ។ សព​ពិនិត្យ​រួច​ត្រូវ​បាន​ប្រគល់​ទៅ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ