ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូសណ្តោងរ៉ឺម៉កពន្លះជាមួយកង់បី​ឥណ្ឌា​បះជើងភីង​

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍​រវាង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ធុង​ត្រី​​​បុកជាមួយ​​ម៉ូតូ​កង់​បី​ឥណ្ឌាស៊ីញ៉ូ​​​រៀប​នឹង​បត់​ឆ្វេង បណ្តាល​ឲ្យ​ម៉ូតូ​កង់​បី​ឥណ្ឌា​ក្រឡាប់​ផ្ងារជើង ចំណែកមនុស្ស​៣នាក់​បាន​រង​របួសធ្ងន់ និង​មនុស្ស​ម្នាក់​រង​របួសស្រាល ។​ ហេតុការណ៍​ខាងលើ​នេះ​បានកើតឡើងកាលពី​វេលា​ម៉ោង​៤​និ​៣០​នាទី​ទៀបភ្លឺ​​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៩…

​រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍​រវាង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ធុង​ត្រី​​​បុកជាមួយ​​ម៉ូតូ​កង់​បី​ឥណ្ឌាស៊ីញ៉ូ​​​រៀប​នឹង​បត់​ឆ្វេង បណ្តាល​ឲ្យ​ម៉ូតូ​កង់​បី​ឥណ្ឌា​ក្រឡាប់​ផ្ងារជើង ចំណែកមនុស្ស​៣នាក់​បាន​រង​របួសធ្ងន់ និង​មនុស្ស​ម្នាក់​រង​របួសស្រាល ។​

ហេតុការណ៍​ខាងលើ​នេះ​បានកើតឡើងកាលពី​វេលា​ម៉ោង​៤​និ​៣០​នាទី​ទៀបភ្លឺ​​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៩ តាម​ផ្លូវ​ហាណូយ មុខ​សាលា​បឋម​សិក្សា​ភ្នំពេញ​ថ្មី ស្ថិត​ក្នុង​ភូមិ​ភ្នំពេញ​ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន
សុខ ។

ភាគី​ខាង​ម៉ូតូ​​មួយគ្រឿងម៉ាក​វ៉េវមាន​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ធុង​ត្រី ជិះគ្នា​​២​នាក់​ម្តាយនិង​កូន មិនស្គាល់អត្ត​សញ្ញាណ បាន​រង​របួសធ្ងន់ទាំង​២នាក់ ។ ចំណែកភាគីខាង​ម៉ូតូ​កង់​បីឥណ្ឌា​ ពណ៌​ស​ បើកបរ​ដោយ​បុរសម្នាក់ មិនស្គាល់អត្ត​សញ្ញាណ បានរង​របួសធ្ងន់​ និង​ស្ត្រី​​ម្នាក់ជា​ភ្ញៀវ​មិនស្គាល់​អត្ត​សញ្ញាណ បាន​​រង​របួសស្រាល​ ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេឃើញ​ម្តាយនិងកូនជិះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយគ្រឿង​មាន​​ដឹក​ធុង​ត្រី ក្នុងគោល​​បំណងទៅ​យក​ត្រី​នៅ​ខណ្ឌ​ព្រែក​ព្នៅ ដោយ​ធ្វើ​ដំណើរ​ក្នុងទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះមក​ដល់​ចំណុច​ខាងលើ​ ស្រាប់តែ​ជ្រុល​ទៅ​បុកពីក្រោយ​​ម៉ូតូ​កង់​បី​​ឥណ្ឌា​មួយគ្រឿង​មានដឹកភ្ញៀវម្នាក់​ដែល​កំពុងស៊ី​ញ៉ូ​​រៀប​នឹង​បត់​ឆ្វេង បណ្តាល​ឲ្យ​ក្រឡាប់​ម៉ូតូ​កង់​បីឥណ្ឌា​ ​ធ្វើ​ឱ្យ​អ្នកបើកបរម៉ូតូកង់បី​ឥណ្ឌា​រង​របួសធ្ងន់​ និង​ស្ត្រី​ជា​ភ្ញៀវរង​របួសស្រាល ចំណែក​ភាគីខាងម៉ូតូ​​រ៉ឺ​ម៉ក​សណ្តោង ​បណ្តាល​ឱ្យ​​ម្តាយនិង​កូន​រង​របួសធ្ងន់ទាំង​២នាក់​ ។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​អ្នក​របួសធ្ងន់​ទាំង​៣​នាក់ និង​រងរបួសស្រាលម្នាក់ ត្រូវ​បាន​ដឹក​បញ្ជូន​ទៅសង្គ្រោះ​នៅ​​មន្ទីរ​ពេទ្យ​កាល់​ម៉ែ​ត ។ រីឯ​ម៉ូតូសណ្តោង​​រ៉ឺ​ម៉ក និង​ម៉ូតូ​កង់​បីឥណ្ឌា ត្រូវបាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​ជំនាញ​ខណ្ឌ រង់​​ចាំ​ដោះស្រាយនៅ​​ពេល​ក្រោយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ