ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងជា​នាងភ័យយ៉ាងណាទេ បើក​សុខៗ​ស្រាប់តែឆេះផ្អើលក្បែររបងវត្ត​ព្រះពុទ្ធ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ត​​ស៊េរីទំនើប​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស ​ខណៈ​កំពុងបើកបរធ្វើ​ដំណើរ​តាម​ផ្លូវ​​សុខ​ៗ ​ស្រាប់តែ​ឆ្លង​ចរន្ត​អគ្គិសនី​បង្កជា​​អណ្ដាតភ្លើង បណ្តាល​ឱ្យ​​ឆេះរងការ​ខូចខាត​​មួយ​កំណាត់​មុខ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ចេញ​មក​ជួយ​ពន្លត់ ហើយ​ក្នុង​ករណី​ឆេះ​រថយន្ត​នេះដែរ​មិន​បង្ក​ឲ្យ​​​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​ថ្នាក់នោះឡើយ​។ ហេតុការណ៍​ខាងលើនេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​​កាលពី​​វេលា​ម៉ោង​១១​និង​១០​នាទី​យប់ថ្ងៃ​ទី​៣១ ខែសីហា…

រាជធានីភ្នំពេញ ៖ រថយន្ត​​ស៊េរីទំនើប​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស ​ខណៈ​កំពុងបើកបរធ្វើ​ដំណើរ​តាម​ផ្លូវ​​សុខ​ៗ ​ស្រាប់តែ​ឆ្លង​ចរន្ត​អគ្គិសនី​បង្កជា​​អណ្ដាតភ្លើង បណ្តាល​ឱ្យ​​ឆេះរងការ​ខូចខាត​​មួយ​កំណាត់​មុខ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ចេញ​មក​ជួយ​ពន្លត់ ហើយ​ក្នុង​ករណី​ឆេះ​រថយន្ត​នេះដែរ​មិន​បង្ក​ឲ្យ​​​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​ថ្នាក់នោះឡើយ​។

ហេតុការណ៍​ខាងលើនេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​​កាលពី​​វេលា​ម៉ោង​១១​និង​១០​នាទី​យប់ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​១៨២ ម្ដុំ​លក់​ផ្កា ក្បែរ​រ​បង​វត្ត​ព្រះពុទ្ធ ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

រថយន្ត​មួយគ្រឿង​ខាងលើ​​ម៉ាក​ឡិច​ស៊ី​ស GS-300 ពណ៌​ស ពាក់​ស្លាក​លេខ ​ភ្នំពេញ ២AC-០៦៩១ បើកបរ​ដោយ​នារី​ម្នាក់ មិនស្គាល់អត្ត​សញ្ញាណ ។

តាម​ប្រភព​ព័​ត៌​មាននៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​​មួយគ្រឿង​ខាងលើ បើកបរ​ដោយ​នារី​ម្នាក់ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ម្តុំ​នាង​គ​ង្ហី​ង​ទៅ​ទិស​ខាងលិច ​តាម​បណ្តោយ​ផ្លូវ​លេខ​១៨២​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ស្រាប់តែ​មាន​អណ្ដាតភ្លើង​ឆេះ​ចេញពី​ក្នុង​គំរប​ម៉ាស៊ីន​​រថយន្ត​ផ្នែក​ខាង​មុខ​យ៉ាង​សន្ធោសន្ធៅ ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​ជាង​ជុស​ជុល​រថយន្ត​ដែល​កំពុង​​ញាំ​អាហារ​ជុំ​គ្នា​ក្នុង​កា​រ៉ា​ស់​ចេញ​មក​ជួយ​ពន្លត់ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​មក​ដល់​​កន្លែងកើតហេតុដែរ តែ​ដោយសារ​រថយន្ត​ដែល​ឆេះ​នោះ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ផ្សេង ទើប​ម្ចាស់​រថយន្ត​សុំ​សមត្ថ​កិច្ច​ស្ទូច​យក​រថយន្ត​ទៅ​ជុស​ជុល​ដោយ​ខ្លួនឯង​​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ