ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វម៉្លេះ! ដេញតាម​ផ្តាច់ជីវិត​បុរស​ម្នាក់​តាម​ផ្លូវ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសជា​កម្មករ​សំណង់​ម្នាក់​បាន​ដេក​ដួល​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​តាម​ផ្លូវ ក្រោយ​ពី​កើត​ទំនាស់​​ពាក្យ​សម្តី​​គ្នា​ក្នុង​វង់​ផឹកស៊ី​សុទ្ធតែ​​ជា​អ្នក​រួមការ​ងារ គ្រា​ដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ចេញ​មក​តាម​ផ្លូវ ក៏​ត្រូវ​​ជនសង្ស័យ​ប្រដាប់​ដោយ​កាំបិត​តាម​ចាក់​រហូត​ដល់​ស្លាប់ និង​បង្ក​ការ​ភ្ញាក់​ផ្អើល​អស់​ប្រជាពលរដ្ឋ និង​សមត្ថ​កិច្ច​ចុះ​ទៅ​អន្តរាគមន៍​នៅកន្លែងកើតហេតុ ដោយ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក យឹ​ម…

រាជធានីភ្នំពេញ ៖ បុរសជា​កម្មករ​សំណង់​ម្នាក់​បាន​ដេក​ដួល​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​តាម​ផ្លូវ ក្រោយ​ពី​កើត​ទំនាស់​​ពាក្យ​សម្តី​​គ្នា​ក្នុង​វង់​ផឹកស៊ី​សុទ្ធតែ​​ជា​អ្នក​រួមការ​ងារ គ្រា​ដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ចេញ​មក​តាម​ផ្លូវ ក៏​ត្រូវ​​ជនសង្ស័យ​ប្រដាប់​ដោយ​កាំបិត​តាម​ចាក់​រហូត​ដល់​ស្លាប់ និង​បង្ក​ការ​ភ្ញាក់​ផ្អើល​អស់​ប្រជាពលរដ្ឋ និង​សមត្ថ​កិច្ច​ចុះ​ទៅ​អន្តរាគមន៍​នៅកន្លែងកើតហេតុ ដោយ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក យឹ​ម សា​រ៉ា​ន់ អធិ​ការ​​ខណ្ឌ​ពោធិ​សែន​ជ័យ រហូត​ឃាត់​​ខ្លួន​មនុស្ស​​ចំនួន​៤​នាក់​​យក​ទៅ​សាកសួរ កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៣១ ខែ សីហា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវលំ​ ស្ថិត​ក្នុងភូមិ​ចោម​ចៅ​២ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ហើយ​រក​ឃើញ​ជន​ដៃដល់​​ចំនួន​៣​នាក់​ជា​អ្នក​សម្លាប់​ជន​រង​គ្រោះ ។

ជន​រង​គ្រោះ​ដែលស្លាប់​ឈ្មោះ យឿ​ន ជឿន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ការដ្ឋាន​សំណង់​ក្នុង​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ មានស្រុក​កំណើត ភូមិ​ក្រាំង​ព្រៃ​ផ្តៅ ឃុំ​ក្រាំង​តា​យ៉ង ស្រុក​ពាម​ជ​រ៍ ខេត្តព្រៃវែង ។

តាម​សម្តី​បុរស​ឈ្មោះ រិច ចាន់​ណា អាយុ​៣៨​ឆ្នាំ មុខរបរ​មេជាង​សំណង់ មានស្រុក​កំណើត ភូមិ​ព្រែក​ធំ ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង និង​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ជាមួយ​ជន​រង​គ្រោះ ​ខណៈ​ពេល​​សមត្ថកិច្ច​ហៅ​នាំ​ទៅ​សាកសួរ​ក្នុង​ចំណោម​គ្នា​៤​នាក់​នោះ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គាត់​ក៏​នៅ​ក្នុង​វង់​ផឹកស៊ី​នោះ​ដែរ ដែលមានគ្នា​សរុប​ចំនួន​​៦​នាក់​​ទាំង​ជន​រង​គ្រោះ​ផង ​បាន​ទៅ​ផឹកស្រា​ថ្នាំ ក្លែម​សាច់​ឆ្កែ នៅ​តូប​អ្នកលក់​ក្នុងភូមិ​ព្រៃ​ល្វា តាំងពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៣១ ខែសីហា ។

តាមប្រភពដដែលបាន​បន្ត​ថា លុះ​ដល់​វេលា​ម៉ោង​៥​ល្ងាចថ្ងៃ​ដដែល​ ពេល​ជជែក​គ្នា​លេង​ក្នុង​វង់​ផឹក ក៏​មាន​​ទាស់ពាក្យ​​សម្តី​គ្នា ស្រាប់តែ​ជន​រង​គ្រោះក៏ហិង្សាវាយ​កម្មករ​ម្នាក់​​ទៀត​ក្នុង​វង់​ផឹកស៊ីនោះ​ ហើយ​ក៏​ស្ងប់ស្ងាត់​ទៅ​វិញ តែ​នៅ​ផឹក​ជា​បន្តទៀត​ លុះដល់​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់ថ្ងៃ​ដដែល​ ពេលផឹកស៊ីចប់ ក៏​ចែកផ្លូវ​គ្នា​ចាកចេញ​ទៅ​រៀងៗខ្លួន ដោយ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​​ធ្វើ​ដំណើរ​​តាម​ផ្លូវ​ភូមិ​ចោម​ចៅ​២ ក៏​ត្រូវ​បាន​ជន​ដៃដល់​ជា​អ្នក​ផឹកស៊ី​​ក្នុង​វង់​ជាមួយ​គ្នា​​ប្រដាប់​ដោយ​កាំបិត​​ដេញ​តាម​ចាក់​លើ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​ស្លាប់​តាម​ផ្លូវ​តែ​ម្តង ។

ក្រោយ​ពី​ហៅ​មនុស្ស​ក្នុង​វង់​ផឹកស៊ីទៅសួរនាំ​រួចមក​ ​លោក​វរសេនីយ៍ឯក យឹ​ម សា​រ៉ា​ន់ អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ ដឹកនាំ​ស្រាវជ្រាវ​ផ្ទាល់​ជុំវិញ​ករណី​ខាងលើ​នៅ​ប៉ុស្តិ៍​ចោម​ចៅ​២ ហើយ​ឈាន​ដល់​រកមុខ​ជន​ដៃដល់​និង​បក្ខពួក រួម​មាន​១-ឈ្មោះ ខឹ​ម សុផល ហៅ ងុ​យ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​ភូមិ​ចោម​ចៅ​២ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​ជន​ដៃដល់​ចាក់​​សម្លាប់ជនរងគ្រោះ​ ២-ឈ្មោះ លត សា​រិ​ទ្ធ ហៅ​តុញ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​សំណង់ ស្នាក់​នៅសង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ៣-ឈ្មោះ ចាប លាង ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​ភូមិ​ចោម​ចៅ​១ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ទោះជា​យ៉ាងណា​ក្តី សមត្ថកិច្ច​កំពុង​បន្ត​ធ្វើការ​សាកសួរ​នៅឡើយ រហូត​មក​ដល់​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃ​ដដែល​នេះ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ