ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រើស​អើត​ចាយ​ពិតជា​មិនធម្មតា​ឡើយ​…​យ៉ាង​សាហា.វ​ចាក់​ស្លា.ប់​ក្នុង​ថ្លុកឈាម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​កម្មករ​លើក​អីវ៉ាន់​ម្នាក់ ក្នុង​ចំណោម​គ្នា​៦​នាក់ ត្រូវ​បាន​ក្រុម​អ្នក​រើស​អេ​ត​ចាយ​ចាក់ និង​កាំបិត​ចុង​ស្រួច​ចំ​គល់​ដោះ​ខាងឆ្វេង បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ក្នុង​ថ្លុកឈាម​ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​អូស​បណ្ដើរ​ម៉ូតូ​តាម​ផ្លូវ​ពេល​យប់​ហើយ​មាន​ទំនាស់​ពាក្យ​សម្ដី​ជាមួយ​ក្រុម​ជន​ដៃដល់ ។ បន្ទាប់​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២…

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​កម្មករ​លើក​អីវ៉ាន់​ម្នាក់ ក្នុង​ចំណោម​គ្នា​៦​នាក់ ត្រូវ​បាន​ក្រុម​អ្នក​រើស​អេ​ត​ចាយ​ចាក់ និង​កាំបិត​ចុង​ស្រួច​ចំ​គល់​ដោះ​ខាងឆ្វេង បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ក្នុង​ថ្លុកឈាម​ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​អូស​បណ្ដើរ​ម៉ូតូ​តាម​ផ្លូវ​ពេល​យប់​ហើយ​មាន​ទំនាស់​ពាក្យ​សម្ដី​ជាមួយ​ក្រុម​ជន​ដៃដល់ ។ បន្ទាប់​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២ សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ និង​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​រយៈពេល​២​ម៉ោង ក្រោយមក​ទើ​ឈាន​ដល់​ការ​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ ។

ក្នុង​ចំណោម​នោះ​មាន​ម្នាក់​ជា​ជន​ដៃដល់​ក្នុង​ការ​ចាក់​សម្លាប់​ជន​រង​គ្រោះ គឺ​ត្រូវ​បាន​លោក​ជា សុវណ្ណ អធិការរង​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ជា​អ្នក​ចាប់​ដោយ​ផ្ទាល់​ដៃ​តែ​ម្ដង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវលំ ក្នុង​ស្ថិត​នៅ​ក្នុងភូមិ​ចោម​ចៅ​ទី​២ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

យុវជន​រង​គ្រោះ​ដែល​ត្រូវ​ចាក់​សម្លាប់​នោះ​ឈ្មោះ យឿ​ន ជឿន អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​លើក​អីវ៉ាន់ មានស្រុក​កំណើត​ភូមិ​ក្រាំង​ព្រៃ​ផ្តៅ ឃុំ​ក្រាំង​តា​យ៉ង ស្រុក​ពាម​ជ​រ៍ ខេត្តព្រៃវែង ។ និង​ស្នាក់​នៅ​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ជន​ដៃដល់​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ឃឹម សុផល ហៅ​ងុ​យ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​ភូមិ​ចោម​ចៅ​ទី​២ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​បក្សពួក​២​នាក់​ទៀត​សង្ស័យ​ថា ជា​អ្នកសមគំនិត និង​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ​ដែរ​រួម​មាន​ម្នាក់​ឈ្មោះ លត សា​រិ​ទ្ធ ហៅ​តុញ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​សំណង់ ស្នាក់​នៅ​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ និង​ម្នាក់​ទៀត​ឈ្មោះ ចាប លាង ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​ភូមិ​ជាមួយ​គ្នា​។

នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២ បាន​ប្រាប់​ឲ្យ​ដឹង​ថា រវាង​ក្រុម​ជន​រង​គ្រោះ និង​ជន​ដៃដល់​មិន​ដែល​ធ្លាប់​ស្គាល់គ្នា​ពី​មុន​មក​ទេ ហើយ​នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​មាន​គ្នា​៦​នាក់ ហើយ​ក្រោយ​ពី​ចប់​ការងារ​លើកដាក់​អីវ៉ាន់​បាន​ផឹកស៊ី​ជុំ​គ្នា​នៅ​ជិត​វត្ត​កំពែង ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ លុះ​ផឹក​រហូត​ដល់​យប់​ទើប​ឈប់ ។ បន្ទាប់​មក​មិត្តភក្ដិ​២​នាក់​បាន​បែក​ទៅ​ផ្លូវ​ផ្សេង ចំណែកឯ​ជន​រង​គ្រោះ​រួម​ជាមួយ​មិត្តភក្ដិ​៣​នាក់​ទៀត​ជិះ​ម៉ូតូ​២​គ្រឿង​រួម​មាន​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ព្រៃវែង 1E-0986 និង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ធំ​1N-1705 ទៅ​កន្លែង​ស្នាក់​នៅ​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ​ទី​២ ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ម៉ូតូ​១​គ្រឿង​អស់​សាំង និង​១​គ្រឿង​ទៀត​ដួល​ចូល​ទឹក​បញ្ឆេះ​អត់​ឆេះ​ទើប​អ្នក​ទាំង​៤​នាក់​បាន​នាំ​គ្នា​អូស​បណ្ដើរ​ម៉ូតូ ហើយ​ខណៈនោះ​ស្រាប់តែ​មាន​អ្នក​នៅ​ជិត​នោះ​ស្រែក​ទៅ​កាន់​ក្រុម​ជន​រង​គ្រោះ​ថា «​ពួក​អា​អ្នក​បណ្ដើរ​ម៉ូតូ​នោះ​ស្អុយ​អាច​ម៌​ដល់​អញ​ម្ល៉េះ​វ៉ើ​យ​» ។ បន្ទាប់​ពី​ឮ​បែប​នេះ​ក្រុម​ជន​រង​គ្រោះ​ក៏​បាន​តបត​ទៅ​វិញ​រហូត​មាន​ទំនាស់​គ្នា​មួយ​ប្រាវ ប៉ុន្តែ​មិន​ឈាន​ដល់​ការ​វាយតប់​គ្នា​ឡើយ ហើយ​ក្រុម​ជន​រង​គ្រោះ​ក៏​បាន​នាំ​គ្នា​អូស​ម៉ូតូ​បន្ត​ទៅ​មុខ​ទៀត រួច​ហើយ​បាន​ទៅ​កាច់​មែក​ដើម​ប្រេងខ្យល់​នៅ​មុខ​ដី​ឡូ​ត៌​មួយ​កន្លែង​ក្បែរ​នោះ​លាន់​សូរ​ប្រាវ ប៉ុន្តែ​មិនដឹង​ថា កាច់​ប្រុង​ធ្វើ​ជា​ដំបង​ទុក​ការពារ​ខ្លួន ឬ​បែប​ណា​ឡើយ ។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ថា ពេល​នោះ​ស្ត្រី​ឈ្មោះ ចាប លាង បាន​ចេញ​ទៅ​សួរនាំ​ពី​រឿង​កាច់​មែក​ប្រេងខ្យល់ ចំណែកឯ​ឈ្មោះ លត សា​រិ​ទ្ធ ហៅ​តុញ ដែល​ជា​អ្នក​ចាំ​ដី​ឡូ​ត៌​នោះ​បាន​រករឿង​ក្រុម​ជន​រង​គ្រោះ​រហូត​បង្ក​ឲ្យ​មាន​ទំនាស់​កើតឡើង និង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​មាន​មនុស្ស​ប្រុស​ស្រី​ប្រហែល​៣០​នាក់​ទៅ​ឈូរ​ឆ កន្លែង​កើតហេតុ ប៉ុន្តែ​មិន​បាន​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ទេ ។ បន្ទាប់​មក​ស្រាប់តែ​ជន​ដៃដល់​ឈ្មោះ ឃឹម សុផល ហៅ​ងុ​យ បាន​កាន់​កូនកាំបិត​ក្នុង​ដៃ​ស្ទុះ​ទៅ​ចាក់​ប្រហារ​លើ​យុវជន​រង​គ្រោះ​ចំ​គល់​ដោះ​ខាងឆ្វេង​១​កាំបិត បណ្ដាល​ឲ្យ​ដួល​ស្លាប់​ភ្លាម​ៗ​ក្នុង​ថ្លុកឈាម ។ ពេល​ឃើញ​បែប​នេះ​មិត្តភក្ដិ​ជន​រង​គ្រោះ​៣​នាក់​ទៀត​បាន​នាំ​គ្នា​រត់​ចោល​ម៉ូតូ​ស្រែក​ឲ្យ​អ្នក​ជិតខាង​ជួយ និង​ប្ដឹង​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ ខណៈនោះ​លោក​វរសេនីយ៍ឯក យឹ​ម​សា​រ៉ា​ន់ អធិការ​នគរបាល​ខណ្ឌ​បាន​ដឹកនាំ​កម្លាំង​ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​នាំ​ទៅ​សាកសួរ​នាំ ។

នគរបាល​ប៉ុស្តិ៍​មួយ​នេះ​បាន​ប្រាប់​ទៀត​ថា ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​មាន​ម្នាក់​ដែល​ជា​ជន​ដៃដល់​ត្រូវ​បាន​លោក​ជា សុវណ្ណ ដែល​ជា​អធិការរង​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ជា​អ្នក​ចាប់​ដោយ​ផ្ទាល់​ដៃ​ព្រមទាំង​ដកហូត​កាំបិត​ដែល​ជា​អាវុធ​ចាក់​សម្លាប់​ជន​រង​គ្រោះ​ថែម​ទៀត​ផង ។ លោក​អធិការរង​រូប​នេះ​ក៏​បាន​បញ្ជាក់​ប្រាប់​ផង​ដែរ​ថា ក្រោយ​ពេល​សាកសួរ​គឺ​ជន​ទាំង​៣​នាក់​ខាងលើ​បាន​ជាប់​ព័ន្ធ​គ្នា​ទាំងអស់ ក្នុង​នោះ​ឈ្មោះ លត សា​រិ​ទ្ធ ហៅ​តុញ គឺជា​អ្នក​បង្ក​ឲ្យ​ទំនាស់​កើតឡើង ។

ចំណែក​ឈ្មោះ ឃឹម សុផល ហៅ​ងុ​យ គឺជា​ជា​ជន​ដៃដល់​ក្នុង​ការ​ចាក់​សម្លាប់​មនុស្ស​លុះ​ចាក់​សម្លាប់​រួច​ហើយ​បាន​យក​កូនកាំបិត​ទៅ​ប្រគល់​ឲ្យ​ស្ត្រី​ឈ្មោះ ចាប លាង យក​ទៅ​លាក់​ទុក ។ ដូច្នេះ​អ្នក​ទាំង​៣​ត្រូវ​ឃាត់ខ្លួន​ទាំងអស់ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ហើយ​សាកសព​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​ហើយ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ