ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ​ឡើង​លើ​ភ្នំ​កម្ពស់​៣៩៥២​ម៉ែត្រ​តាម​បណ្តាំ​ចុង​ក្រោយ​របស់​ម្តាយ

4 ឆ្នាំ មុន

ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ​ម្នាក់​បាន​បំពេញ​បំណងប្រាថ្នា​ចុង​ក្រោយ​របស់​ម្ដាយ​របស់​គេ ដើម្បី​ឡើង​ភ្នំ Jade (Jade Mountain) ដែល​ជា​ភ្នំ​ខ្ពស់​បំផុត​របស់​តៃវ៉ាន់ ។ កុមា​រា Tzou Ze…

ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ​ម្នាក់​បាន​បំពេញ​បំណងប្រាថ្នា​ចុង​ក្រោយ​របស់​ម្ដាយ​របស់​គេ ដើម្បី​ឡើង​ភ្នំ Jade (Jade Mountain) ដែល​ជា​ភ្នំ​ខ្ពស់​បំផុត​របស់​តៃវ៉ាន់ ។ កុមា​រា Tzou Ze Gang រួម​ជាមួយ​ឪពុក និង​មិត្តភក្តិ​គ្រួសារ​ពីរ​នាក់​ទៀត​បាន​ចាប់ផ្តើម​ដំណើរ​ផ្សងព្រេង​រយៈពេល​ពីរ​ថ្ងៃ​របស់​ពួក​គេ កាល​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៩ ហើយ​ក្មេង​ប្រុស​រូប​នោះ​ក៏​បាន​យក​រូបថត​ចុង​ក្រោយ​របស់​ម្តាយ​របស់​ខ្លួន ឡើង​ភ្នំ​ជាមួយ​ផង​ដែរ ។

យោង​តាម​ការ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ដែល​រៀបរាប់​លម្អិត​ពី​ដំណើរ​របស់​ពួក​គេ​ក្រុម​នេះ​បាន​ឈាន​ដល់​កំពូលភ្នំ Yu Shan ឬ (Jade Mountain) នៅ​ថ្ងៃ​ទី​២០ ខែសីហា ។ ដោយ​ឈរ​នៅ​កម្ពស់​៣៩៥២​ម៉ែត្រ​ពី​នីវ៉ូ​សមុទ្រ ហើយ​ភ្នំ Jade ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ភ្នំ​ខ្ពស់​បំផុត​នៅ​តៃវ៉ាន់ ។
កាលពី Tzou មាន​អាយុ​ទើបតែ​៤​ឆ្នាំ​ប៉ុណ្ណោះ​គេ​ធ្លាប់​បានឮ​ម្តាយ​របស់​គេ​និយាយ​ជា​លើក​ដំបូង​អំពី​ភ្នំ Jade នេះ ។ សម្រាប់​ប្រជាជន​ក្នុង​តំបន់​ភ្នំ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា ជា​ផ្ទះ​របស់​ព្រះ​នៃ​ជីវិត និង​ភាព​អមតៈ​នៃ​ព្រះ​មហាក្សត្រី​យា​នី​ខាងលិច នេះ​បើ​តាម​ការ​កត់សម្គាល់​ពី Mashable ។
ក្មេង​ប្រុស Tzou បាន​ចាប់អារម្មណ៍​រឿង​នេះ​យ៉ាង​ខ្លាំង ហើយ​បាន​សន្យា​ជាមួយ​ម្តាយ​របស់​គេ​ថា ពួក​គេ​ទាំង​ពីរ​នឹង​ឡើង​លើ​ភ្នំ​នេះ​នៅ​ថ្ងៃ​ណាមួយ ។ ទោះជា​យ៉ាងណា​ប៉ុន្មាន​ឆ្នាំ​ក្រោយមក​ម្តាយ​របស់​គេ​ត្រូវ​ធ្វើការ​វះកាត់​ជើង​ដែល​ធ្វើ​ឱ្យ​នាង​មិន​អាច​ឡើង​ភ្នំ​បាន ហើយ​ជា​អកុសល​នាង​បាន​ទទួលមរណភាព​កាលពី​ឆ្នាំ​មុន ។

ឪពុក​របស់ Tzou បាន​ជួយ​លើកទឹកចិត្ត​កូន​អំឡុង​ពេល​ហ្វឹកហាត់​របស់​ពួក​គេ​ដោយ​និយាយ​ថា Yu Shan គឺជា​ចំណុច​ខ្ពស់​បំផុត​នៅ​កោះ​តៃវ៉ាន់ ។ ការ​ឡើង​ភ្នំ​នេះ​ពិតជា​ពិបាក​សម្រាប់ Tzou ។ នៅ​ក្នុង​សារ​នោះ​ឪពុក​របស់​គេ​បាន​និយាយ​ថា ក្មេង​ប្រុស​មាន​អារម្មណ៍​វិលមុខ និង​ចង្អោរ​នៅ​ពេល​ខ្លះ​ទោះបីជា​ពេល​ឈប់​សម្រាក​ក៏​ដោយ ប៉ុន្តែ​គេ​មាន​អារម្មណ៍​ធូរស្រាល​ជាង​មុន​នៅ​ពេល​ពួក​គេ​នៅ​លើ​ជាន់​ចុង​ក្រោយ​របស់​ពួក​គេ ដោយ​បន្ថែម​តែ ២០០ ម៉ែត្រ​ចុង​ក្រោយ​ប៉ុណ្ណោះ​ដល់​គោលដៅ ។

នៅ​ពេល​ឡើង​ដល់​កំពូល Tzou បាន​យក​រូបថត​ម្ដាយ​របស់​គេ​ចេញ​មក​ហើយ​ស្រែ​កថា «​ម៉ាក់​! យើង​បាន​ទៅ​ដល់​កំពូល​ហើយ ខ្ញុំ​បាន​នាំ​ម៉ាក់​ទៅ​ដល់​កំពូលភ្នំ Jade​ហើយ !» ។ សូម​បញ្ជាក់​ថា Tzou បាន​បំពេញ​បំណង​ម្តាយ​របស់​គេ​ក្នុង​រយៈពេល​៥៩១​ថ្ងៃ​បន្ទាប់​ពី​ម្តាយ​បាន​ទទួលមរណភាព​ចោល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

ប្រភព៖ Nextshark

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ