ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវ​មង្គលការ​នាងវិសាខា​វិចិត្រ​ឡើង​អំពី​មាស​និង​ពេជ្រ​សុទ្ធ

4 ឆ្នាំ មុន

នៅ​ពេល​ព្រាហ្មណ៍​ទាំង​៨​នាក់​មើល​ពី​លក្ខណៈ​របស់​នាងវិសាខា​ឃើញ​ថា ជា​ស្ត្រី​គ្រប់លក្ខណៈ ជានា​រី​បញ្ច​ក​ល្យា​ណី មាន​លម្អ​៥​យ៉ាង​ពេញ​បរិបូណ៌​ហើយ ព្រាហ្មណ៍​ទាំងនោះ​ក៏​បាន​ជូនដំណឹង​ដល់​នាងវិសាខា​ថា យើ​ង​ខ្ញុំ​មក​ពី​នគរ​សាវត្ថី ត្បិត​មិ​គារ​សេដ្ឋី​មានកូន​ប្រុស​១ ឈ្មោះ​បុ​ណ្ណ​វឌ្ឍន​កុមារ បាន​បញ្ជូន​ខ្ញុំ​មក​ដណ្តឹង​នាង​។ នាង​វិសាខា​ព្រម​ទទួល…

នៅ​ពេល​ព្រាហ្មណ៍​ទាំង​៨​នាក់​មើល​ពី​លក្ខណៈ​របស់​នាងវិសាខា​ឃើញ​ថា ជា​ស្ត្រី​គ្រប់លក្ខណៈ ជានា​រី​បញ្ច​ក​ល្យា​ណី មាន​លម្អ​៥​យ៉ាង​ពេញ​បរិបូណ៌​ហើយ ព្រាហ្មណ៍​ទាំងនោះ​ក៏​បាន​ជូនដំណឹង​ដល់​នាងវិសាខា​ថា យើ​ង​ខ្ញុំ​មក​ពី​នគរ​សាវត្ថី ត្បិត​មិ​គារ​សេដ្ឋី​មានកូន​ប្រុស​១ ឈ្មោះ​បុ​ណ្ណ​វឌ្ឍន​កុមារ បាន​បញ្ជូន​ខ្ញុំ​មក​ដណ្តឹង​នាង​។ នាង​វិសាខា​ព្រម​ទទួល ទើប​នាំ​ព្រាហ្មណ៍​ទាំង​៨​ទៅ​ប្រាប់​ដល់​ធន​ញ្ជ​យ​សេដ្ឋី​បិតា​។ ធន​ញ្ជ​យ​សេដ្ឋី ក៏​ព្រម​ឱ្យ បាន​សួរ​អំពី​ស​ម្ប​តិ្ត​របស់​មិ​គារ​សេដ្ឋី ព្រាហ្មណ៍​ប្រាប់​ថា មិ​គារ​សេដ្ឋី​មាន​ប្រាក់​៤០​កោដិ​។ ធន​ញ្ជ​យ​សេដ្ឋី​លាន់មាត់​ថា ប្រាក់​៤០​កោដិ​នោះ​តិច​ពេក​ណាស់ មិន​បាន​ប្រហែល​នឹង​តម្លៃ​ថែរក្សា​សម្ផស្ស​មាន​តម្លៃ​ម្សៅ​និង​ប្រេង​ជាដើម​របស់​កូន​ខ្ញុំ​ទេ ។

បន្ទាប់​មក​ធន​ញ្ជ​យ​សេដ្ឋី​និង​មិ​គារ​សេដ្ឋី ក៏​ចាត់ចែង​រៀប​មង្គលការ​បុត្រ​ធីតា បាន​អញ្ជើញស្តេច​ពី​នគរ​ព្រមទាំង​គហបតី​សេដ្ឋី មន្ត្រី​តូច​ធំ អ្នកស្រុក​ក្នុង​នគរ​ទាំងអស់ ជា​កិ​តិ្ត​យស​ក្នុង​មង្គលការ​ក្នុង​ថ្ងៃជា​ដំបូង ធន​ញ្ជ​យ​សេដ្ឋី​បាន​ហៅ​ជាងមាស ៥០០ នាក់​មក​ធ្វើ​មហា​តាប​សាធន៍​អាវ​សម្រាប់​ពាក់​ការ​។ អាវ​នោះ​មាន​តម្លៃ ៩ កោដិ ថ្លៃ​ឈ្នួល​ជា​១ សែន​គ​ហាម​ណៈ អាវ​នោះ​ធ្វើ​អំពី​មាស​និង​ពេជ្រ​សុទ្ធ​គឺៈ ត្បូង​ពេជ្រ​ចំនួន ៤ នា​ឡី កែវ​មុតា​១១ នាឡិ កែវ​ប​វា​ឡ ២២​នាឡិ កែវ​មណី ៣៣ នាឡិ ព្រមទាំង​មាស​និង​ប្រាក់​ជា​ច្រើន​យក​ទៅ​ហូត​ធ្វើ​ជា​អំបោះ​។

អាវ​នោះ​មាន​រាង​ជា​សត្វ​ក្ងោក ស្លាប​ម្ខាង​ៗ​ចំនូ​ន​៥០០ ស្លាប រចនា​អំពី​មាស​និង​ប្រាក់ ចំពុះ​រចនា​ដោយ​កែវ​ប​វា​ឡ ភ្នែក​រចនា​ឡើយ​ដោយ​កែវ​មណី កន្ទុយ​មាន​ស្លាប ៥០០ រចនា​ដោយ​មាស​និង​ប្រាក់​។ អាវ​នោះ​លើក​ពាក់​ឡើង​កាលណា ឃើញ​ហាក់ដូចជា​ក្ងោកមាស​ពង់​រាំ​ព្ធ​ដ៏​កំពូលភ្នំ ឮ​សូរ​សំឡេង​លាន់​ចេញ​អំពី​ស្លាប​ដូច​ជា​ដូ​ត​ន្រី្ត​ទិព្វ​។

សេដ្ឋី​រៀប​មង្គលការ​បាន​ចំនួន ៣ ខែ ពួក​អ្នក​ចំ​អិ​ល​អាហារ​ប្រាប់​ថា អស់​ឧស​ដុត​ហើយ​។ សេដ្ឋី​ប្រាប់​ឱ្យទៅ​រុះផ្ទះ​ចាស់​ៗ និង​រោង​ដំរី​យក​មក​ដុត ដល់​ដុត​បាន​កន្លះ​ខែ ក៏​អស់​ឧស​នោះ​ទៅ​ទៀត ទើប​សេដ្ឋី​បង្កា​ប់​ឱ្យ​ចាក់​ឃ្លាំង​យក​សំពត់​សាច់​ក្រាស់​ៗ ជ្រលក់​ប្រេង​ដុត​ចំអិន​អាហារ​តទៅ​ទៀត​ដុត​បាន​កន្លះ​ខែ​ទៀត​ជា​គំរប់​៤​ខែ​ ។

ជាង​ទាំង​៥០០​នាក់​បាន​ធ្វើ​គ្រឿង​មហា​លតា​ប​សាធន៍ តាំងពី​ថ្ងៃ​ចូល​រោង​មក​ក៏​គ្រប់ ៤ ខែ​គត់​ទើប​ហើយ​អាវ​មហា​តាប​សាធន៍​នោះ​។ ធន​ញ្ជ​យ​សេដ្ឋី និង មិ​គារ​សេដ្ឋី​បាន​ផ្សំផ្គុំ​នាងវិសាខា​និង​បុ​ណ្ណ​វឌ្ឍន​កុមារ ឱ្យ​ជា​គូរ​ស្វាមីភរិយា​ក្នុង​ថ្ងៃ​គំរប់ ៤​ខែ​នោះ​។ លុះ​រៀប​អាពាហ៍ពិពាហ៍​ហើយ​ធន​ញ្ជ​យ​សេដ្ឋី បញ្ជូន​នាង​ឱ្យទៅ​នៅ​ខាង​សំណាក់​ម្តាយក្មេក​ឪពុកក្មេក បាន​ចែកទ្រព្យ​សម្បត្តិ​ឱ្យ​ជា​ច្រើន​គឺ ឱ្យ​ភាជនៈមាស​៥០០ រទេះ ភាជនៈប្រាក់​៥០០ រទេះ ភាជនៈ​ទង់​ទង់ដែង​៥០០ រទេះ ភាជនៈ​សំ​រិ​ទ្ធ ៥០០ រទេះ សំពត់អំបោះ​និង​សំពត់សូត្រ ៥០០ រទេះ សប្បិ ៥០០ រទេះ​ប្រេង ៥០០​រទេះ ស្ករអំពៅ​៥០០​រទេះ អង្ករ​ស្រូវ​សាលី​៥០០ រទេះ គ្រឿង​ឧបករណ៍​ផ្សេង​ៗ មាន​នង្គ័ល និង​មាន​ផាល​ជាដើម ៥០០ រទេះ​និង​ខ្ញុំប្រុស​ខ្ញុំស្រី​ជា​ច្រើន​។

ក្នុង​ថ្ងៃ​ដែល​នាង​ចេញ​ទៅ បាន​បង្កា​ប់​ឱ្យ​បុរស​បើកទ្វា​ក្រោលគោ ហើយ​ឱ្យ​ដេញគោ​ទៅ​វាស់​បណ្តោយ​បី​ល្បី​ស្គរ​ទទឹង​៣​ឧសភ បុរស​ក៏​ធ្វើ​តាម​បង្កា​ប់​របស់​សេដ្ឋី លុះ​គ្រប់​ចំនួន​ហើយ បុរស​បិទទ្វា​ក្រោលគោ​គ៏​ស្ទុះ​ទម្លាយ ក្រោល​ទៅ​តាម​នាង​ទៀត ដោយ​ផល​បុណ្យ​ដែល​នាង​បាន​ធ្វើ​ទាន​ដោយ​ចិត្ត​ទូលាយ​ពី​ជាតិ​មុន​មក​ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ