បុរសជនជាតិវៀតណាមម្នាក់គ្រោងរៀបការជាមួយគូដណ្តឹងរបស់គាត់នៅខែក្រោយ ប៉ុន្តែដោយសារតែនាងបានស្លាប់ពេលជួបគ្រោះថ្នាក់ចរាចរណ៍បានបង្ខំឱ្យគាត់រៀបចំពិធីដ៏ខូចចិត្តមួយនៅថ្ងៃបុណ្យសពរបស់នាង ។ យោងតាមសារព័ត៌មាន Nguoi Dua Tin តាមរយៈ World of…
យោងតាមសារព័ត៌មាន Nguoi Dua Tin តាមរយៈ World of Buzz បានឱ្យដឹងថា លោក Dang Thien An និងគូដណ្តឹងរបស់គាត់ដែលមានអាយុ២៥ឆ្នាំ បានទៅធ្វើការនៅប្រទេសជប៉ុន ហើយបានរៀបចំផែនការរៀបអាពាហ៍ពិពាហ៍រួចហើយ គឺនៅថ្ងៃទី២៩ ខែកញ្ញា ។ ហើយស្ត្រីជាគូដណ្តឹងបានសម្រេចចិត្តត្រឡប់ទៅផ្ទះនៅប្រទេសវៀតណាមវិញ ដើម្បីរៀបចំឱ្យមានពិធីមង្គលការរបស់ពួកគេ ។
កាលពីថ្ងៃទី២៥ ខែសីហានេះ នៅពេលដែលនាងកំពុងតែជិះម៉ូតូ ស្រាប់តែប្រទះឃើញគ្រលុកដ៏ធំមួយដែលមានទឹកដក់នៅលើផ្លូវ Cu Chi ក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម ។ នាងបានព្យាយាមចាប់ហ្វ្រាំង និងគេចចេញពីគ្រលុកនោះ ប៉ុន្តែស្រាប់តែមានរថយន្តបើកពីមុខបានបុកម៉ូតូដែលនាងកំពុងជិះ ។ ក្រុមគ្រួសាររបស់ស្ត្រីរងគ្រោះត្រូវបានគេជូនដំណឹងភ្លាមៗ តែជាអកុសលនាងបានស្លាប់នៅកន្លែងកើតហេតុទៅហើយ ។
ចែករំលែកព័តមាននេះ