ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរម្តាយខំនាំកូនមកជួបគ្រូពេទ្យ តែ​បែរ​ជា​…ផ្អើលពេទ្យរុស្ស៊ី​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​​លោត​ពីលើ​អគារ​​ជាន់​ទី​៤​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូ​វៀត​ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅនឹង​​កន្លែង​កើតហេតុ​ ​ហើយត្រូវបាន​គេសង្ស័យ​ថាជនរងគ្រោះ​តូចចិត្ត​មាន​ជំងឺ​ព្យាបាល​មិនជា​ ទើប​សំរេចចិត្ត​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនបែបនេះ ​។ ហេតុការណ៍​ខាងលើនេះ​បង្ក​ឱ្យមាន​​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣១ ខែ សីហា…

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​​លោត​ពីលើ​អគារ​​ជាន់​ទី​៤​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូ​វៀត​ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅនឹង​​កន្លែង​កើតហេតុ​ ​ហើយត្រូវបាន​គេសង្ស័យ​ថាជនរងគ្រោះ​តូចចិត្ត​មាន​ជំងឺ​ព្យាបាល​មិនជា​ ទើប​សំរេចចិត្ត​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនបែបនេះ ​។

ហេតុការណ៍​ខាងលើនេះ​បង្ក​ឱ្យមាន​​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣១ ខែ សីហា ឆ្នាំ​២០១៩ ​នៅ​ចំណុច​អគារជាន់ទី៤នៃ​មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរ​ស្ស៊ី) ស្ថិត​នៅ​ភូមិ​៣ ក្រុម​២០ សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង ។

​ជនរងគ្រោះដែលស្លាប់​ឈ្មោះ ស៊ន ខ្លិ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កសិករ ស្នាក់​នៅ​ភូមិ​គោក ឃុំ​ម្កាក់ ស្រុក​សេរី​សា​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ ។

តាម​ប្រភពពី​ស្ត្រី​ឈ្មោះ វង រ៉េ​ន អាយុ​៦៤​ឆ្នាំ មុខរបរ​កសិករ ត្រូវ​ជា​ម្ដាយ​​របស់ជនរងគ្រោះ​ បាន​ប្រាប់​សមត្ថកិច្ច​អោយ​ដឹង​ថា​ គាត់​បាន​ជិះ​រថយន្ត​តាក់ស៊ី​តាំងពីខេត្ត​បន្ទាយមានជ័យ​មក​មន្ទីរពេទ្យរ​ស្ស៊ី​ដើម្បី​នាំ​កូន​ប្រុស​មក​ពិនិត្យ​សុខភាព​តាម​ការ​ណាត់​របស់​គ្រូពេទ្យ ​។ បន្ទាប់មក​​គ្រូពេទ្យ​អោយ​សំរាក​នៅ​បន្ទប់​ជំងឺ​ទូទៅ​​ក្នុង​​បន្ទប់​លេខ​៣៧ គ្រែ​៨៩ ជាន់​ទី​៤ រហូត​មក​ដល់​​វេលាម៉ោង​៤​និង៣០នាទីទៀបភ្លឺថ្ងៃទី​​​៣១ សីហា ស្រាប់តែ​បាត់​កូនប្រុស​មិនឃើញ​ក្នុង​បន្ទប់​ លុះ​​ពេលគាត់​ក្រឡេក​មើល​នៅ​ខាង​មុខ​បន្ទប់​ ស្រាប់តែ​ឃើញកូន​ប្រុស​តោង​បង្កាន់ដៃ​ រួច​លោត​ពីលើ​អគារ​ចុះ​មក​ក្រោម ភ្លាម​ៗ​នោះគាត់​​បាន​ហៅ​គ្រូពេទ្យ​អោយ​ជួយ​សង្គ្រោះ​កូន​ប្រុស​ដែរ តែ​មិនអាចជួយ​​​បាន​ឡើយ គឺ​​កូនប្រុសរបស់គាត់​បាន​ផុតដង្ហើម​ស្លាប់​បាត់​ទៅ​ហើយ ។

តាម​ប្រភពពី​ស្ត្រី​ជា​ម្ដាយ​​បាន​​អាះអាង​ថា​ ករណី​ខាងលើ​មិន​ជាប់​ពាក់ព័ន្ធ​ទៅ​​នឹង​បុគ្គល​ណាម្នាក់​​នោះ​ទេ​ គឺ​កូនប្រុស​​របស់​គាត់​​បាន​លោត​​ពីលើអគារ​សម្លាប់ខ្លួន​ដោយ​ខ្លួន​ឯង ហើយ​គ្រាន់តែ​អោយ​សមត្ថកិច្ច​ដឹង​ឮ និង​ធ្វើ​លិខិត​ស្នាម​ ដើម្បី​​ដឹក​សពតាមរថយន្ត​​យក​ទៅ​ស្រុក​កំណើត​វិញ ។

ក្រោយពេលកើតហេតុ ន​រគ​បាល​ផ្នែក​បច្ចេកទេស​កោសល្យ​វិ​ច្ឆ័​យ​ស្នងការ​រាជធានី​ភ្នំពេញ​រួម​សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​ និង​នគរបាល​ខណ្ឌ​ ​ដោយ​​មាន​លោកគ្រូ​ពេទ្យ​អម​សាលាដំបូង​មក​ពិនិត្យ​សព​ និង​រកឃើញ​នៅ​លើ​ដងខ្លួន​ជនរងគ្រោះ មាន​ស្នាមរ​បួស​បាក​់​ថ្គាម​ខាងស្ដាំ​ ដោយសារ​ជន​រង​គ្រោះ​លោត​ចុះ​មក​បោក​នឹង​ថ្ម​ ហើយ​ដាច់​សរសៃឈាមបណ្តាល​ឱ្យ​​ស្លាប់​មួយ​រំ​ពេចតែ​ម្ដង ​។ បើ​​យោង​តាម​ស្ត្រី​​ជា​ម្ដាយ​​បាន​បញ្ជាក់​ថា​ កូនប្រុស​របស់​គាត់​មាន​ជំងឺ​រ៉ាំ​រ៉ៃ​ដុះសាច់បំពង់ក​ធ្ងន់ធ្ងរ (​សង្ស័យ​មហារីក​) ​ព្យាបាល​មិនជា ​ហើយ​សង្ស័យ​តូចចិត្ត​ ទើប​សំរេច​ចិត្ត​បញ្ចប់ជីវិត​បែបនេះ ។

បន្ទាប់ពីពិនិត្យរួច ​សមត្ថកិច្ច​​បាន​ប្រគល់​សព​អោយ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណីនៅឯស្រុក​កំណើត ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ