ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ប៉ុន្មាន​នាក់​ទៀត ខឹង​ម្តាយ​មិន​រកប្រពន្ធ​ឱ្យ​ទាញ​កាំបិត​ដេញ​កា.ប់​ម្តាយ​រត់​ពេញ​ភូមិ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ​៖ កូន​អកត្តញូ​ម្នាក់ត្រូវ​នគរបាល​ចាប់​វាយ​ខ្នោះបន្ទាប់​ពី​ខឹង​ម្តាយ​អត់​រកប្រពន្ធ និង​ទិញ​ម៉ូតូ​អោយ ​ផឹកស្រា​ស្រវឹង​យក​កាំបិត​ដេញ​កាប់​ម្តាយ​ខ្លួនឯង​ ។ ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង…

ខេត្តកណ្តាល ​៖ កូន​អកត្តញូ​ម្នាក់ត្រូវ​នគរបាល​ចាប់​វាយ​ខ្នោះបន្ទាប់​ពី​ខឹង​ម្តាយ​អត់​រកប្រពន្ធ និង​ទិញ​ម៉ូតូ​អោយ ​ផឹកស្រា​ស្រវឹង​យក​កាំបិត​ដេញ​កាប់​ម្តាយ​ខ្លួនឯង​ ។ ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៣​និង​២០​នាទី ចំណុច​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​តា​ដុល ឃុំ​ពោធិ​បាន ស្រុក​កោះធំ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ ស្រ៊ិ​ន ស្រ៊ី ភេទ​ស្រី អាយុ​៦៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ដុល ឃុំ​ពោធិ​បាន ស្រុក​កោះធំ ខេត្តកណ្តាល ។ ជន​ស​ង្ស​យ័​ឈ្មោះ អ៊ិ​ន ម៉េ​ង​ហ៊ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ ស្នាក់​នៅ​ភូមិ-ឃុំ​កើតហេតុខាងលើ​ជាមួយ​ម្តាយ​។

នគរបាល​បានអោយ​ដឹង​ថា រយៈកាល​កន្លង​មក​ជន​រង​គ្រោះ និង​ជនសង្ស័យ​ធ្លាប់​មាន​ទំនាស់​ពាក្យ​សម្ដី​នឹង​គ្នាពី​បញ្ហា​ដែល​ជនសង្ស័យសុំ​អោយ​ម្ដាយ​រកប្រពន្ធ​អោយ និង​ទិញ​ម៉ូតូអោយ​ខ្លួន​ជិះតែ​ម្ដាយ​ពុំ​មាន​ប្រាក់ទើប​បានជា​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់ ។

លុះ​នៅ​ពេលវេលា​កើតហេតុ​ខាងលើជនសង្ស័យបាន​ផឹក​ស្រា.សស្រវឹង​ជោក​ជាំពេល​មក​ដល់​ផ្ទះ​វិញខឹង​ម្ដាយ​ស្ដីអោយក៏​រករឿង​ឡូឡា​ដាក់​ម្ដាយ និង​បាន​ទាញ​យក​កាំបិតផ្គាក់​ដេញ​កាប់​ម្ដាយ​តែ​ពុំ​ត្រូវក្រោយមក​ជន​រង​គ្រោះជា​ម្ដាយបាន​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​ពោធិ​បានអោយ​ជួយ​អន្តរាគមន៍​តែ​ម្ដង ​។

ក្រោយមក​នគរបាល​ប៉ុស្តិ៍បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង​កាំបិត​ផ្គាក់បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុកដើម្បី​ចាត់ការ​តាម​នីតិវិធី ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ​នេះ​បាន​ឆ្លើយ​សារភាព​ថា រូប​ខ្លួន​ពិតជា​បាន​ប្រើ​អំពើ​ហិង្សា យក​កាំបិត​ផ្គាក់​ដេញ​កាប់​ម្ដាយ​ប្រាកដ​មែន និង​មាន​សារធាតុ​ញៀន​ក្រោយ​ពី​ធ្វើការ​ពិនិត្យ​ទឹកនោម​ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ