ខេត្តកណ្តាល ៖ អំពើរហិង្សាមួយបានកើតឡើង ដោសារឥទ្ធិពលសុរ៉ា ធ្វើអោយបុរសពីនាក់វាយគ្នា អ្នករបួសដេកពេទ្យ អ្នកបង្កដេកគុក ។ ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៩និង៣០នាទី នៅចំណុចភូមិលេខ៣ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ម៉េង ធា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ៣ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរកសិករ មានរបួសក្បាល ០៣កន្លែង ។ ជនបង្កឈ្មោះ ចំរើន ធឿន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ៣ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរកសិករ ។
សាក្សីបានប្រាប់អោយដឹងថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកេីតហេតុខាងលេីជនបង្កកំពុងអង្គុយនៅលើត្រើងចិញ្ចឹមត្រីឆ្តោរបស់ខ្លួន ពេលនោះជនរងគ្រោះបានអុំទូកមកពីទិសខាងជើងមកដល់ត្រើងចិញ្ចឹមត្រីឆ្តោរបស់ជនបង្កក៏ឡើងទៅអង្គុយនៅលើត្រើង រួចហើយជនរងគ្រោះបានសួរទៅជនបង្កថា ៖ «ទ្រាមានអីហូបអត់?» ។
ពេលនោះឈ្មោះ ចំរីន ធឿន ដែលជាជនបង្កឆ្លេីយថា«អត់មានអីហូបទេ»រួចក៏បានឲ្យលុយចំនួន៣០០០០រៀលទៅឈ្មោះ ម៉េង ធា ដើម្បីទិញស្រាបៀរយកមកផឹក ស្រាប់តែពេលនោះអ្នកទាំងពីរបានទាក់សំដីគ្នា ហើយឈ្មោះ ម៉េង ធា បានស្ទុះទៅវាយឈ្មោះ ចំរើន ធឿន ពេលនោះឈ្មោះ ចំរេីន ធឿន ក៏ទាញបានកៅអីអង្គុយធ្វើអំពីឈើវាយចំក្បាលឈ្មោះ ម៉េង ធា បណ្តាលអោយមានស្នាមរបួលចំក្បាលចំនួន០៣កន្លែង។
ក្រោយទទួលបានព័ត៍មានខាងលេីនេះភ្លាមសម្ថតកិច្ចនគរបាលប៉ុស្តិ៍ប្រាសាទចុះដល់កន្លែងកើតហេតុ បានឃាត់ខ្លួនជនបង្កឈ្មោះ ចំរើន ធឿន ទៅកាន់ប៉ុស្តិ៍ដេីម្បីធ្វើការសាកសួរ និងចាត់ការតាមនីតីវិធី។ ចំណែកឈ្មោះ ម៉េង ធា ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលរបួលនៅឯមណ្ឌលសុខភាព ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ