ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សំណាង​ណាស់ដែលប្រជាពលរដ្ឋ​ប្រទះ​ឃើញឆោឡោ​ទាន់

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖​ ក្រុម​ចោរ​ឆ្មក់​ចូល​លួច​ដឹក​ក្របី​អ្នក​ភូមិ​ចំនួន​៨​ក្បាល​បម្រុង​អូស​ឡើង​រថយន្ត​កូរ៉េ ​ ​តែ​សំណាងល្អ​បាន​ពលរដ្ឋ​ប្រទះ​ឃើញ​ទាន់​រួច​ក៏​ស្រែក​ឆោឡោ ពេល​នោះ​ក្រុម​ចោរ​បើកឡាន​គេច​បាត់ ​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៣​ទៀប ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៣០​ ខែសីហា…

ខេត្តសៀមរាប ​៖​ ក្រុម​ចោរ​ឆ្មក់​ចូល​លួច​ដឹក​ក្របី​អ្នក​ភូមិ​ចំនួន​៨​ក្បាល​បម្រុង​អូស​ឡើង​រថយន្ត​កូរ៉េ ​ ​តែ​សំណាងល្អ​បាន​ពលរដ្ឋ​ប្រទះ​ឃើញ​ទាន់​រួច​ក៏​ស្រែក​ឆោឡោ ពេល​នោះ​ក្រុម​ចោរ​បើកឡាន​គេច​បាត់ ​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៣​ទៀប ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៣០​ ខែសីហា ​ឆ្នាំ​២០១៩​ ម្តុំ​វាលស្រែ ស្ថិត​ក្នុងភូមិ​ឃុន​មោក ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

តាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់​ក្របី​ឈ្មោះ ម៉ុ​យ ម៉ឺន ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ​បាន​រៀបរាប់​ថា នៅ​ម៉ោង​ប្រហែល​១២​យប់​គាត់​បាន​ចូល​ដេក ហើយ​ឃើញ​ក្របី​របស់​គាត់​នៅ​ដដែល​តែ​ក្រោយមក​នៅ​ម៉ោង​ប្រហែល២​រំលង​អ​ធ្រា​ត្រ ក៏​មាន​អ្នក​ភូមិ​ម្នាក់​ក្រោក​ទៅ​ស្រែ​មើល​ក្របី​របស់​គាត់​ដែរ​ហើយ​បានឃើញ​មនុស្ស​ចម្លែក​បើកឡាន​​ប្រុង​ដឹក​ក្របី​ស្ គាត់​ក៏​ស្រែក​ឆោឡោ​ឡើង​ធ្វើ​ឲ្យ​ក្រុម​ចោរ​ភ័យ​ស្លន់ស្លោ​រត់​បាត់​អស់​ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​សេចក្តីរាយការណ៍​របស់​ពលរដ្ឋ​ និង​ប្រជា​ការពារ កម្លាំង​សមត្ថកិច្ច ស្រុក​ប្រាសាទបាគង បាន​សហការ​គ្នា​ដេញ​តាម​រក​រថយន្ត​របស់​ជនល្មើស​ដែរ​តែ​តាម​មិន​ទាន់​ដោយសារ​ការ​ផ្តល់​ព័ត៌មាន​មក​សមត្ថកិច្ច​មានការ​យឺតយ៉ាវ​បន្តិច​ ។​

សមត្ថកិច្ច​បន្ត​ថា ក្រុម​ចោរ​ឆ្មក់​លួច​ដឹក​ក្របី​អ្នក​ភូមិ​ចំនួន​៨​ក្បាល​បម្រុង​អូស​ឡើង​រថយន្ត​កូរ៉េ​ជិត​បាន​សម្រេច ​តែ​សំណាងល្អ​បាន​ពលរដ្ឋ​ម្នាក់​ប្រទះ​ឃើញ​ទាន់​រួច​ស្រែក​ឆោឡោ​ឡើង ក៏​ផ្អ​ល​ដល់​អ្នក​ភូមិ​មក​មើល ពេល​នោះ​ក្រុម​ចោរ​បើកឡាន​គេច​បាត់​ដោយ​បន្សល់​ទុក​ក្របី​នៅ​នឹង​កន្លែង ​។ ​សមត្ថកិច្ច​បន្ត​ថា ចំណែក​ក្របី​ទាំង​៨​ក្បាល​នោះ​ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ដដែល ​៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ