ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ធ្វើ​ទៅ​រួច ប្រាប់​សហាយចាំ​ស្ទាក់ផ្លូវ​បា.ញ់​សម្លា.ប់​ប្តី ​មក​ធ្វើយំសោក​បោក​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ ការ​បាញ់ប្រហារ​ដោយ​ប្រើប្រាស់​កាំភ្លើងខ្លី​ម៉ាក K54ចំនួន​៣​គ្រាប់​ប្រល័យ​ជីវិត​គ្រូបង្រៀន​ម្នាក់ កាលពី​៣​ថ្ងៃមុន​ត្រូវ​បាន​វែកមុខ​ហើយ គឺ​ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបចំ​ឱ្យ​ប្រុស​ស្នេហ៍​ឬ​សហាយ​របស់​ខ្លួន​បាញ់សម្លាប់​ប្តី​ខ្លួនឯង ។ ការ​លាតត្រដាង​ជុំវិញ​ឃាតកម្ម​នេះ ​គឺ​បន្ទាប់​ពី​ការ​ឃាត់ខ្លួន​ស្ត្រី​ជា​ប្រពន្ធ​មក​សាកសួរ…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ ការ​បាញ់ប្រហារ​ដោយ​ប្រើប្រាស់​កាំភ្លើងខ្លី​ម៉ាក K54ចំនួន​៣​គ្រាប់​ប្រល័យ
​ជីវិត​គ្រូបង្រៀន​ម្នាក់ កាលពី​៣​ថ្ងៃមុន​ត្រូវ​បាន​វែកមុខ​ហើយ គឺ​ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបចំ​ឱ្យ​ប្រុស​ស្នេហ៍​ឬ​សហាយ​របស់​ខ្លួន​បាញ់សម្លាប់​ប្តី​ខ្លួនឯង ។ ការ​លាតត្រដាង​ជុំវិញ​ឃាតកម្ម​នេះ ​គឺ​បន្ទាប់​ពី​ការ​ឃាត់ខ្លួន​ស្ត្រី​ជា​ប្រពន្ធ​មក​សាកសួរ និង​ធ្វើការ​ស្រាវជ្រាវ​តាម​រយៈ​ទូរស័ព្ទ​នៅ​ក្នុង​រឿង​ឃាតកម្ម​បាញ់​សម្លាប់​គ្រូបង្រៀន​វិទ្យាល័យ​ទួល​ប្រាសាទ​សែន​សុខ កាលពី​យប់​ថ្ងៃ​ទី​២៧ សីហា នៅ​ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ឃាតករ​ដៃដល់​គឺជា​ប្រុស​សហាយ ហើយ​ប្រពន្ធ​ជន​រង​គ្រោះជា​អ្នក​រៀបចំ​គម្រោង​ឱ្យ​សហាយ​របស់​ខ្លួន​បាញ់​សម្លាប់​ប្តី ដោយសារ​តែ​ខឹង​ប្តី​មាន​ស្រី​ស្នេហ៍​ច្រើន ។ ស្ត្រី​ជា​ប្រពន្ធ​បាន​សារភាព​រួច​ហើយ​ជុំវិញ​ឃាតកម្ម​នេះ ។ ឃាតករ​ដៃ​ឆៅ​ត្រូវ​បាន​ស្គាល់ ឈ្មោះ មក​រា ដែល​ត្រូវជា​សហាយ ស្មន់​នឹង​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​ ហើយ​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​តាម​ស្វែងរក​ចាប់ខ្លួន ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ដែល​ជា​អ្នក​រៀបចំ​គម្រោង​សម្លាប់​ប្តី​ខ្លួនឯង​ឈ្មោះ ឃឿ​ន ស៊ី​ហ៊​ន អាយុ​២៦​ឆ្នាំ មាន​លំនៅ​ភូមិ​សែន​សុខ​ទី​៥ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​បន្ទាប់​ពី​ហៅ​សាកសួរ​និង​បាន​សារភាព ។ ដោយឡែក​ស្ត្រី​ជា​ប្រពន្ធចុង ឈ្មោះ ពុធ ស្រី​ទូច អាយុ​៣១​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​កូន​២​នាក់​បម្រើ​ការ​តាម​ហាង នៅ​ព្រែក​លៀប​ដែល​ជា​ស្រី​ស្នេហ៍​គ្រូបង្រៀន​រូប​នេះ​ពុំ​ពាក់ព័ន្ធ​ត្រូវ​បាន​នគរបាល​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

តាម​នគរបាល​ខណ្ឌ​សែន​សុខ​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​មានការ​ស្រាវជ្រាវជុំវិញ​ឃាតកម្ម​បាញ់​សម្លាប់​គ្រូ បង្រៀន សមត្ថកិច្ច​ក៏​ឈាន​ទៅ​កំណត់​មុខសញ្ញា​ជន​ដៃដល់​ជា​ឃាតករ នៅ​ក្នុង​នោះ​ស្ត្រី​ជា​ប្រពន្ធ​បាន​ផ្សំ​គំនិត និង​ជា​អ្នក​រៀបចំ​គម្រោង​ក្នុង​ការ​បាញ់​សម្លាប់​ប្តី​របស់​ខ្លួន បន្ទាប់​ពី​មាន​ទំនាស់​ចង់​លែងលះ​គ្នា តែ​មិន​ទាន់​ដាច់​ដោយសារ​តែ​ការ​ដណ្តើម​កូន និង​ខឹង​ប្តី​មាន​ស្រី​ច្រើន ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​តែ​ជួបជុំ​គ្នា ផឹកស៊ី​ជាមួយ​ស្រី​ស្នេហ៍នៅ​ព្រែក​លៀប ស្ត្រី​ជា​ប្រពន្ធ​ក៏​ទូរស័ព្ទ​ហៅ​ឱ្យ​ជន​រង​គ្រោះជា​ប្តី​ត្រឡប់​មក​ផ្ទះ ដោយ​ប្រាប់​ថា​ កូន​ចង់​ញ៉ាំ​អី ហើយ​ក៏​បាន​ទាក់ទង​ប្រាប់​សហាយចាំ​ស្ទាក់ផ្លូវ​បាញ់​សម្លាប់​តែ​ម្តង ។ បន្ទាប់​ពី​បាញ់​ស្លាប់​ជន​ដៃដល់​ក៏​បាន​គេចខ្លួន​បាត់ ហើយ​នាង​ក៏​ធ្វើ​ដំណើរ​ទៅ​កន្លែង​កើតហេតុ ធ្វើ​ជា​យំ​ស្រែក​ឱប​សព​ប្តី ដើម្បី​បំភាន់​ភ្នែក ។ ទោះបីជា​យ៉ាងនេះ​ក្តី នគរបាល​ខណ្ឌ​សែន​សុខ​ពុំ​បាន​ផ្តល់​ព័ត៌មាន​លម្អិត​នោះ​ទេ ព្រោះ​ខ្លាច​បែក​ការណ៍​ធ្វើ​ឱ្យ​ឃាតករ​រត់​កាន់តែ​ឆ្ងាយ​ពិបាក​តាម​រក ។

គួរ​បញ្ជាក់​ថា លោក រឿ​ន រតនា អាយុ​៣៣​ឆ្នាំ ជា​គ្រូបង្រៀន​ថ្នាក់​ទី​៩ នៅ​វិទ្យា​យ​ទួល​ប្រាសាទ​សែន​សុខ ស្នាក់​ក្នុងភូមិ​សែន​សុខ​ទី​៥ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ត្រូវ​បាន​ឃាតករ ដៃដល់​បាញ់​សម្លាប់​ចំនួន​៣​គ្រាប់ បណ្តាល​ឱ្យ​ត្រូវ​២​គ្រាប់ ដេក​ស្លាប់​នៅ​ក្បែរ​ម៉ូតូ​ម៉ាក​ស្គូ​ពី​មួយ​គ្រឿង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៧ សីហា នៅ​ចំណុច​ផ្លូវ​បេតុង​ច្រកចូល​មណ្ឌល​កែប្រែ​ឱកាស​ខ្ញុំ ស្ថិត​ក្នុងភូមិ​សំរោង សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

បន្ទាប់​ពី​មាន​ឃាតកម្ម​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ខែសីហា ឆ្នាំ​២០១៩ សមត្ថកិច្ច​ក្រោម​ការ​ដឹកនាំ ពី​លោក ឧត្តម សេ នីយ៍ទោ សុង លី ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​ដោយ​មានការ​ចូលរួម​ពី​នាយការិយាល័យ​ព្រហ្ម ទណ្ឌ​កម្រិត​ធ្ងន់ និង​នាយការិយាល័យ បច្ចេកទេស​វិទ្យាសាស្ត្រ​ហៅ​(​ចក្ខុ​) ព្រមទាំង​លោក​វរសេនីយ៍ឯក ហួរ ម៉េ​ង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ ព្រមទាំង​មន្ត្រី​ជំនាញ ក៏​បាន​ជួប​ប្រជុំ​វាយតម្លៃ និង​ដាក់​ផែនការ​បើក​ការ​ស្រាវជ្រាវ​ជា​បន្ទាន់ ហើយ​ឈាន​ទៅ​កំណត់​មុខសញ្ញា​ឃាតករ​ដែល​ជា​សហាយស្មន់​នឹង​ប្រពន្ធដើម​ជន​រង​គ្រោះ​។ ចំណែក​ប្រពន្ធដើម​រូប​នេះ​គឺជា​អ្នក​រៀបចំ​គម្រោង​ឱ្យ​សហាយ​បាញ់​សម្លាប់​ប្តី​របស់​ខ្លួន ។

អត្ថបទសរសេរ ដោយ