ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេងសើច​ណាស់​ឡានពេទ្យ​…​អ្នកជា​និង​អ្នកជំងឺ​ចុះ​រត់​សឹង​មិន​ទាន់

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ រថយន្ត​ពេទ្យ​មួយ​គ្រឿង​ប្រ​ចាំមណ្ឌល​សុខភាព​ស្រឯម ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ បាន​ឆ្លង​ចរន្តអគ្គិសនីឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ កាលពី​វេលា​ម៉ោង​១២​​និង​៥៤​នាទី​ថ្ងៃត្រង់ទី​៣០​ សីហា ​ខណៈ​ កំពុង​​ដឹក​អ្នកជំងឺ​ពី​ចំណុច​ឃុំ​ស្រឯម ឆ្ពោះទៅ​កាន់​ខេត្តសៀមរាប…

ខេត្តព្រះវិហារ ៖ រថយន្ត​ពេទ្យ​មួយ​គ្រឿង​ប្រ​ចាំមណ្ឌល​សុខភាព​ស្រឯម ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ បាន​ឆ្លង​ចរន្តអគ្គិសនីឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ កាលពី​វេលា​ម៉ោង​១២​​និង​៥៤​នាទី​ថ្ងៃត្រង់ទី​៣០​ សីហា ​ខណៈ​ កំពុង​​ដឹក​អ្នកជំងឺ​ពី​ចំណុច​ឃុំ​ស្រឯម ឆ្ពោះទៅ​កាន់​ខេត្តសៀមរាប តែ​សំណាងល្អ​នៅ​ក្នុង​រថយន្តពេទ្យ​​ពុំ​មាន​នរណា​ម្នាក់​​រងគ្រោះថ្នាក់ឡើយ​ ។

តាម​ការ​បញ្ជាក់​ពី​លោក​វសេនីយ៍ឯក ឡាញ់​ លី ស៊ីវ​ឡេ​ង អធិការដ្ឋាន​នគរបាល​ស្រុក​គូលែនបាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា យោង​តាម​ការ​បញ្ជាក់​ពី​អ្នកបើកបរ​​ខាងលើ​ថា រថយន្ត​ពេទ្យ​ដឹក​អ្នកជំងឺដែល​រង​ការ​ខូច​ខាត​ដោយ​ឆ្លង​ចរន្តអគ្គិសនី​ឆាបឆេះ​នេះ បាន​ចេញដំណើរ​ពី​ឃុំ​ស្រឯម ឆ្លងកាត់ ស្រុក​គូលែន ឆ្ពោះទៅ​កាន់​ខេត្តសៀមរាប ។ លុះ​រហូត​មក​ដល់​ជិត​ចំណុចអូរ​ដូន​ស្ងួន ស្ថិតក្នុងភូមិ​សាស្ត្រ ស្រុក​គូលែន ខេត្តព្រះវិហារ ស្រាប់តែ​រថយន្ត​ពេទ្យ​នេះ មាន​សភាព​ហុយផ្សែង​ចេញពី​ដំបូល​ឡាន​ខាង​មុខ ។

លោក​បន្ត​ថា ភ្លាម​ៗ​នោះ​អ្នក បើកបរ​រថយន្ត​ពេទ្យ បាន​សម្រេចចិត្ត​ឱ្យយ​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត និង​អ្នក​ជំងឺ​ចេញ​រក​កន្លែង​សុវត្ថិភាពភ្លាម ។ ប៉ុន្មាន​នាទី​ក្រោយមក រថយន្ត​ចាប់ផ្តើម​ទុស្សេចរ​ន្ត​ឆាបឆេះ​ខ្លាំងតែ
​ម្តង ។ លោក​អធិការ​បញ្ជាក់​ថា ក្រោយ​ទទួល​ដំណឹង​ភ្លាម សមត្ថកិច្ច​បាន​អន្តរាគមន៍​យក​ឡានទឹក​ទៅ​ជួយ ពន្លត់​ភ្លាម​ៗ តែ​ទោះជា​បែប​នេះ​ក្តី​ ដោយសារ​ភ្លើង​ឆាបឆេះ​លឿន​ពេក ធ្វើ​ឲ្យ​រថយន្ត​ពេទ្យ​នេះ​ឆេះ​ខូចខាត​ប្រមាណ​៦០%​ទៅ​ហើយ ។

លោក​អធិការ​បាន​បន្ថែម​ថា ចំពោះ​អ្នកជំងឺ​ដែល​ត្រូវ​យក​ទៅ​សង្គ្រោះ​នៅ​ខេត្តសៀមរាប ត្រូវ​បាន​អភិបាល​ខេត្តព្រះវិហារ បញ្ជា​ឲ្យ​រថយន្ត​សង្គ្រោះ​របស់​មណ្ឌល​សុខភាព​ស្រុក​គូលែន ជួយ​អន្តរាគមន៍​ដឹក​អ្នកជំងឺ​មក​កាន់​មន្ទីរពេទ្យ​បង្អែក​១៦ ​មក​រា ក្រុង​ព្រះ​វិហារ​វិញ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ