ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ចែក​សំបុត្រ​ឥត​គិត​ថ្លៃ​ចូល​ទស្សនាការ​ប្រកួត​បាល់ទាត់​កម្ពុជា​-​ហុងកុង


ការ​ប្រកួត​បាល់ទាត់​ជម្រុះ ដើម្បី​ឆ្ពោះទៅ​កាន់ World Cup 2022 ដែល​ក្រុម​កម្ពុជា​នឹង​ត្រូវ​តទល់​ជាមួយ​ក្រុម​ហុងកុង នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក នឹង​មក​ដល់​នៅ​ល្ងាច​ថ្ងៃ​ទី ៥ ខែ កញ្ញា ខាង​មុខ​នេះ​ហើយ ។

ក្នុង​នាម​ជា​ម្ចាស់​ឧបត្ថម្ភ​ដល់​ការ​ប្រកួត​នេះ ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក (WURKZ) បាន​ត្រៀម ចែក​សំបុត្រ​ដោយ​ឥត​គិតថ្លៃ​ដល់​អ្នកមាន​បំណង​ចូល​ទស្សនាការ​ប្រកួត​ចំនួន ២៥​នាក់ ដោយ​ម្នាក់​ទទួល​បាន​សំបុត្រ​ពីរ​សន្លឹក ដោយ​គ្រាន់តែ​ចូល​ទៅ​កាន់​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់ វើក (WURKZ) https://www.facebook.com/WurkzCambodia/ ធ្វើការ​លេង​ហ្គេ​ម​ដើម្បី​ឈ្នះ​សំបុត្រ​ដោយ​ធ្វើ​តាម​ការ​ណែនាំ​ដូច​ជា​ចុច Like ហ្វេ​ស​ប៊ុ​ក​ផេ​ក Wurkz, ចុច Like និង Share ផុស​នោះ​ជា Public , Comment ចម្លើយ​ឱ្យ​បាន​ត្រឹមត្រូវ និង Mention មិត្តភក្ដិ​ចំនួន ៥ នាក់ ។

សូម​បញ្ជាក់​ថា កម្មវិធី​នេះ កំពុង​ចាប់ផ្ដើម និង​បិទ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី ២ ខែកញ្ញា​ខាង​មុខ ។ ចំពោះ​លទ្ធផល​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​៣ ខែកញ្ញា នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់ វើក WURKZ ។ សម្រាប់​អ្នក​ឈ្នះ​អាច​មក​បើក​សំបុត្រ​នៅ​ស្តង់​របស់ វើក (WURKZ) ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​នៅ​ថ្ងៃ​ប្រកួត​ផង​ដែរ ។

ដោយឡែក​ក្រៅពី​មានការ​ចែក​សំបុត្រ​ដោយ​ឥត​គិតថ្លៃ​ដល់​អ្នក​ទស្សនា វើក (WURKZ) ក៏​បាន​រៀបចំ​ល្បែង​កម្សាន្ត​នានា​នៅ​ស្តង់​របស់​ខ្លួន ដើម្បី​ឱ្យ​អ្នកចូលរួម​អាច​ទទួល​បាន​អារម្មណ៍​រំភើប សប្បាយ​រីករាយ ព្រមទាំង​មានឱកាស​ទទួល​បានកា​ដូរ​អនុស្សាវរីយ​ជា​ច្រើន​ផង​ដែរ ។

សូម​ទំនាក់ទំនង​មក​ក្រុមការងារ​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក (WURKZ ) ហើយ​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទូរស័ព្ទ​ទៅ​លេខ 086 314 555 ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ