ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែន​ឱ្យ​តែ​បួស​សុទ្ធតែ​បរិសុទ្ធ​នោះ​ទេ

4 ឆ្នាំ មុន

បើ​និយាយ​អំពី​អ្នកបួស​គ្រប់​សម័យកាល​មិនមែន​សុទ្ធតែ​បរិសុទ្ធ​ស្អាតស្អំ​ទាំង​អស់នោះ​ឡើយ អ្នកបួស​ខ្លះ​ក៏​ធ្ងន់​ទៅ​ដោយ​កិលេស អ្នកបួស​ខ្លះ​ក៏​ប្រទូស្ត​ទៅ​នឹង​ធម៌​វិន័យ តែ​ក៏​មាន​អ្នកបួស​ច្រើន​ណាស់​ដែល​លោក​ស្អាតស្អំ​ល្អ​បរិសុទ្ធ​គួរ​ជាទី​ជ្រះថ្លា​នៃ​បរិស័ទ​ទាំង​៨​ទិស​ផង​ដែរ ។ ចំណុច​នេះ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា មនុស្ស​យើង​មិនមែន​សំខាន់​នៅ​លើ​អ្នកបួស​ឬ​មិន​បួស​នោះ​ឡើយ អ្វី​ដែល​សំខាន់​គឺ អ្នក​នោះ​ចេះ​រក្សា​កាយ វាចា…

បើ​និយាយ​អំពី​អ្នកបួស​គ្រប់​សម័យកាល​មិនមែន​សុទ្ធតែ​បរិសុទ្ធ​ស្អាតស្អំ​ទាំង​អស់នោះ​ឡើយ អ្នកបួស​ខ្លះ​ក៏​ធ្ងន់​ទៅ​ដោយ​កិលេស អ្នកបួស​ខ្លះ​ក៏​ប្រទូស្ត​ទៅ​នឹង​ធម៌​វិន័យ តែ​ក៏​មាន​អ្នកបួស​ច្រើន​ណាស់​ដែល​លោក​ស្អាតស្អំ​ល្អ​បរិសុទ្ធ​គួរ​ជាទី​ជ្រះថ្លា​នៃ​បរិស័ទ​ទាំង​៨​ទិស​ផង​ដែរ ។

ចំណុច​នេះ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា មនុស្ស​យើង​មិនមែន​សំខាន់​នៅ​លើ​អ្នកបួស​ឬ​មិន​បួស​នោះ​ឡើយ អ្វី​ដែល​សំខាន់​គឺ អ្នក​នោះ​ចេះ​រក្សា​កាយ វាចា ចិត្ត​ខ្លួនឯង សង្រួម​ឥន្ទ្រិយ​ឲ្យ​បាន​ល្អ ទើប​ជា​រឿង​សំខាន់ តែ​បើសិនជា​អាក់​ខានមិនបាន​រក្សា​កាយ​ចិត្ត មិន​បាន​រក្សា​ឫកពា​ហើយ គឺ​ស្មើនឹង​សម្លាប់​ខ្លួនឯង ដូច​ច្រាន​ខ្លួនឯង​ទម្លាក់​ទៅ​ក្នុង​ភ្លើង​នរក​ដូច្នោះ​ដែរ ។

បើ​និយាយ​អំពី​នរក​ប្រហែលជា​គ្មាន​នរណា​ម្នាក់​ចង់ទៅ​នោះ​ទេ ហើយ​ក៏​គ្មាន​អ្នក​ណា​ចង់​រង​ទុក្ខ​ខ្លោចផ្សា​នោះ​ដែរ​។ ហេតុ​នោះ​ទើប​លោក​ពោល​ថា ដើម្បី​ចៀស​ផុត​ពី​កំណើត​ក្នុង​អបាយភូមិ សត្វលោក​ត្រូវ​រក្សាខ្លួន​នេះ ឱ្យ​បាន​ល្អ​ដោយ​ការ​ខ្មាស​បាប ខ្លាច​បាប ធ្វើ​ទាន រក្សាសីល​៥ សីល​៨ ប្រព្រឹត្ត​តែ​អំពើ​ល្អជា​ដរាប ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ