ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខរបរ​និង​ធ្វើការ​ងារ​ទាំង​១០…ហាមលើ​ជន​​បរ​ទេស​កំពុង​​នៅ​កម្ពុជា​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ទី​២៨ ខែសីហា បាន​ប្រកាស​ហាម​ឃាត់​ជនបរទេស​ដែល​កំពុង​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា មិន​ឱ្យប្រកប​មុខរបរ​និង​ធ្វើការ​ងារ​លើ​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចំនួន​១០ ។ ប៉ុន្តែ​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មើលឃើញ​ថា ការ​ហាមឃាត់​ជនបរទេស​មិន​ឱ្យ​ប្រកប​មុខរបរ​ចំនួន​១០​នោះ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ទី​២៨ ខែសីហា បាន​ប្រកាស​ហាម​ឃាត់​ជនបរទេស​ដែល​កំពុង​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា មិន​ឱ្យប្រកប​មុខរបរ​និង​ធ្វើការ​ងារ​លើ​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចំនួន​១០ ។ ប៉ុន្តែ​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មើលឃើញ​ថា ការ​ហាមឃាត់​ជន
បរទេស​មិន​ឱ្យ​ប្រកប​មុខរបរ​ចំនួន​១០​នោះ គឺ​នៅ​មិន​គ្រប់គ្រាន់​នៅឡើយ​ទេ ។

ប្រភេទ​មុខរបរ​ទាំង​១០ ដែល​ក្រសួង​ការងារហាមឃាត់​សម្រាប់​ជនបរទេស​នោះ​រួម​មាន ៖
១-​ការងារ​ជា​អ្នកបើកបរ​យានជំនិះ​គ្រប់​ប្រភេទ
២-​អ្នក​លក់ដូរ​ដោយ​មធ្យោបាយ​ថ្មើរជើង ឬតាម​រយៈ​យានជំនិះ​គ្រប់​ប្រភេទ​តាម​ទី​សាធារណៈ
៣-​អ្នក​កាត់សក់ អ៊ុតសក់ និង​ថែរក្សា​សម្ផស្ស
៤-​អ្នក​ម៉ាស្សា​ និង​ចាប់​សរសៃ
៥-​អ្នក​ផ្ដល់​សេវាកម្ម​កាត់ដេរ និង​សម្អាត​ស្បែកជើង
៦-​អ្នក​ប៉ះ​កង់ ជាង​ជួសជុល​យានយន្ត
៧-​អ្នក​ផលិត​វត្ថុ​អនុស្សាវរីយ៍​ខ្មែរ អ្នក​ផលិត​ឧបករណ៍​ភ្លេងខ្មែរ
៨-​បាត្រ​លោក ព្រះ​ពុទ្ធរូប
៩-​ជាងកាត់ដេរ​សម្លៀក​បំពាក់ និង១០-​ជាងទង ជាង​ច្នៃត្បូង​ពេជ្រ​ជាដើម ។

សេចក្ដីសម្រេច​ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ធ្វើការ​ហាមឃាត់​ជនបរទេស​ទាំងឡាយ មិន​ឲ្យ​ធ្វើ​សកម្មភាព​ចំពោះ​ប្រភេទ​មុខរបរ​ស្វ័​យ​និយោជន៍​ចំនួន​១០​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ មុខរបរ​ស្វ័​យ​និ​យោជន៍​គឺ សំដៅ​ទៅ​លើ​ការងារ ឬ​មុខរបរ​ទាំងឡាយ​ណា​ដែល​ផ្ដល់​ផល​ក្នុង​ការ​បង្កើនចំណូល​ផ្ទាល់ខ្លួន មិន​ពាក់ព័ន្ធ​នឹង​ប្រាក់​ឈ្នួល​ឬ​ប្រាក់បៀវត្សរ៍​ដែល​ផ្ដល់​ដោយ​និយោជក ឬ​រដ្ឋ តាម​រយៈ​កិច្ចសន្យាការងារ ។

សូម​បញ្ជាក់​ថា ការ​ចេញ​បម្រាម​ដល់​ជន​បទេស​មិន​ឲ្យ​ប្រកប​មុខរបរ​ទាំង​១០​មុខ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​កត់​សម្គាល់ថា មាន​ជនបរទេស​កាន់តែ​ច្រើន​ឡើង​ៗ ជា​ពិសេស​ជនជាតិ​ចិន បាន​បង្ហាញ​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បង្កើត​មុខរបរ​ផ្ទាល់ខ្លួន​ជា​ច្រើន ដោយ​មិនរើសមុខ ។ ទាំងនេះ​គឺជា​ការ​បារម្ភ​មួយ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ប្រកប​មុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ពី​ការ​ក្រសោប​យក​ដោយ​ជនបរទេស​នូវ​មុខរបរ​និង​ការងារ​ពី​ពលរដ្ឋ​ខ្មែរ ៕ ​

អត្ថបទសរសេរ ដោយ