ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​ប្រភេទ​ណា​ដែល​តែងតែ​ឡើង​តំណែង?

4 ឆ្នាំ មុន

អ្នក​ប្រហែលជា​ធ្លាប់​ជួប​ហើយ ករណី​ដែល​បុគ្គលិក​ដែល​មាន​ជំនាញ និង​ការ​ធ្វើការ​បាន​កម្រិត​មធ្យម​តែ​ទទួល​បានការ​ឡើង​តំណែង​បន្តបន្ទាប់ ។ អ្នក​ប្រហែលជា​មិន​យល់​ឡើយ​ថា មូលហេតុ​អ្វី​បានជា​ចៅហ្វាយ​របស់​អ្នក​សម្រេចចិត្ត​យ៉ាង​ដូច្នេះ ។ បើ​យោង​តាម​អ្នកស្រី Suzy Welch…

អ្នក​ប្រហែលជា​ធ្លាប់​ជួប​ហើយ ករណី​ដែល​បុគ្គលិក​ដែល​មាន​ជំនាញ និង​ការ​ធ្វើការ​បាន​កម្រិត​មធ្យម​តែ​ទទួល​បានការ​ឡើង​តំណែង​បន្តបន្ទាប់ ។ អ្នក​ប្រហែលជា​មិន​យល់​ឡើយ​ថា មូលហេតុ​អ្វី​បានជា​ចៅហ្វាយ​របស់​អ្នក​សម្រេចចិត្ត​យ៉ាង​ដូច្នេះ ។

បើ​យោង​តាម​អ្នកស្រី Suzy Welch ដែល​ជា​សហ​ស្ថាបនិក​វិទ្យាស្ថាន Jack Welch Management Institute និង​ជា​អ្នកនិពន្ធ​មួយ​រូប​បាន​ឲ្យ​ដឹង​ថា ព្រោះតែ​មនុស្ស​ទាំងនេះ​ជា​មនុស្ស​ដែល​មាន​អត្ត​ចរិត​បែប Happy Extrovert ដែល​ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​ច្រើន​ក្នុង​កន្លែងធ្វើការ ។ អ្នកស្រី​បាន​បន្ត​ថា អ្នកស្រី​បាន​មើលឃើញ​ករណី​នេះ​ជា​លើក​ដំបូង​កាលពី​៣០​ឆ្នាំ​មុន ពេល​ដែល​អ្នកស្រី​ដឹង​ថា មិត្ត​រួម​ថ្នាក់​ដែល​វៃឆ្លាត​ជាងគេ​ក្នុង​មហាវិទ្យាល័យ Harvard Busines School របស់​អ្នកស្រី​បែរជា​រកបាន​ការងារ​ក្រោយ​មិត្ត​រួម​ថ្នាក់​ដែល​មាន​ប្រជាប្រិយភាព​ទៅ​វិញ ។

មនុស្ស​ទាំងនេះ គឺជា​មនុស្ស​ដែល​ចូល​ចិត្ត​ចូល​ក្នុង​សង្គម និង​រួសរាយ​រាល់​ទាក់ ។ ពួក​គេ​ផ្តល់​ភាព​កក់ក្តៅ​ដល់​មនុស្ស​ជុំវិញ​ខ្លួន ស្មោះត្រង់ និង​ពូកែ​និយាយ ។ ពួក​គេ​ក៏​ជា​អ្នក​ដែល​រៀបចំ​ផែនការ​សម្រាប់​ការ​ជួបជុំ​គ្នា​ក្រៅ​កន្លែងធ្វើការ និង​ដើរ​តាម​អ្នក ដើម្បី​សរសើរ​អ្នក​ព្រោះតែ​រឿង​អ្វីមួយ​ជាដើម ។ ជាដំបូង​អ្នកស្រី​មិន​ចូល​ចិត្តនឹង​ការ​ឈ្វេងយល់​នេះ​ទេ ប៉ុន្តែ​ពេល​ដែល​អ្នកស្រី​បាន​ក្លាយទៅជា​ចៅហ្វាយ​មួយ​ដោយ​ខ្លួនឯង​ហើយ ទើប​អ្នកស្រី​ចាប់ផ្តើម​យល់​ច្បាស់​ជាង​មុន ។ អ្នកស្រី​បាន​បន្ត​ថា «​ស្ថាប័ន​អាច​ដំណើរការ​បាន​យ៉ាង​ប្រសើរ​ពេល​ដែល​ក្រុមការងារ​អាច​សហការ​អ្នក​បាន​ល្អ និង​មិនសូវ​មាន​ជម្លោះ ។ មនុស្ស​បែប Happy Extrovert ជួយ​បង្កើត​ស្ថាន​ការ​នេះ​» ។

ប៉ុន្តែ​ប្រសិនបើ​អ្នក​មិនមែន​ជា​មនុស្ស​ដែល​ចូល​ចិត្ត​និយាយ និង​ចូល​ក្នុង​សង្គម​ច្រើន អ្នក​ក៏​មិន​ចាំបាច់​ព្រួយបារម្ភ​ដែរ ព្រោះ​អ្នកស្រី Welch បាន​ឲ្យ​ដឹង​ថា​កូន​ៗ​ទាំង​ពីរ​របស់​អ្នកស្រី​ក៏​មិនមែន​ជា Happy Extrovert ដែរ ប៉ុន្តែ​ពួក​គេ​ជា​មនុស្ស​ដ៏​ជោគជ័យ​ក្នុង​ស្ថាប័ន​ដែល​ពួក​គេ​ធ្វើការ ។
គ្រាន់តែ​អ្នក​ត្រូវ​និយាយ​ប្រាប់​ដល់​ចៅហ្វាយ​របស់​អ្នក​ឲ្យ​បាន​ច្បាស់​ថា ភាព​ស្ងៀមស្ងាត់​របស់​អ្នក​មិនមែន​មាន​ន័យ​ថា អ្នក​មិន​សកម្ម​ទេ ប៉ុន្តែ​អ្នកមាន​វិធី​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ខុស​ពី​អ្នក​ដទៃ ។ ហើយ​ប្រាកដ​ណាស់​អ្នក​ត្រូវ​តែ​ញញឹម​ឲ្យ​បាន​ច្រើន ព្រោះ​មនុស្ស​មិន​អាច​អាន​ចិត្ត​របស់​អ្នក​បាន​ទេ តែ​ពួក​គេ​អាច​អាន​ទឹកមុខ​របស់​អ្នក ។

អ្នកស្រី Welch បាន​កត់​សម្គាល់ថា នៅ​រយៈពេល​វែង​ទៅ​មុខ​ទេព​កោសល្យ​តែងតែ​ឈ្នះ ដូច្នេះ​ប្រសិនបើ​អ្នក​មិន​ពូកែ​ទំនាក់ទំនង​ពិតមែន​ក្តី ហើយ​តែ​អ្នក​ពូកែ​នឹង​ការងារ​នោះ​ស្ថាប័ន​អ្នក​នឹង​ឲ្យ​តម្លៃ​អ្នក​ជាក់​ជា​មិន​ខាន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ