ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើការ​នៅផ្ទះ​ម្នាក់ឯង​អាច​ប៉ះពាល់​ដល់​ការងារ​អ្នក​បាន

4 ឆ្នាំ មុន

ភាព​បត់បែន​ក្នុង​ការ​ធ្វើការ​ម្នាក់ឯង និង​នៅ​កន្លែង​ណា​ក៏​បាន គឺជា​អ្វី​ដែល​បុគ្គលិក​ជា​ច្រើន​ស្រលាញ់​ចង់បាន ។ ប៉ុន្តែ​បើ​យោង​ទៅ​តាម​អ្នកស្រី Suzy Welch ដែល​ជា​សហ​ស្ថាបនិក​វិទ្យាស្ថាន Jack Welch…

ភាព​បត់បែន​ក្នុង​ការ​ធ្វើការ​ម្នាក់ឯង និង​នៅ​កន្លែង​ណា​ក៏​បាន គឺជា​អ្វី​ដែល​បុគ្គលិក​ជា​ច្រើន​ស្រលាញ់​ចង់បាន ។ ប៉ុន្តែ​បើ​យោង​ទៅ​តាម​អ្នកស្រី Suzy Welch ដែល​ជា​សហ​ស្ថាបនិក​វិទ្យាស្ថាន Jack Welch Management Institute និង​ជា​អ្នកនិពន្ធ​មួយ​រូប​បាន​ឲ្យ​ដឹង​ថា វា​អាច​សម្លាប់​ការងារ​របស់​អ្នក​ទៅ​វិញ ។

អ្នកស្រី​បាន​ប្រាប់​ដល់ CNBC Make It ថា «​ខ្ញុំ​យល់​ថា ក្នុង​នាម​ជា​បុគ្គលិក​ម្នាក់ ពេល​ខ្លះ​ធ្វើការ​ម្នាក់ឯង គឺជា​ជម្រើស​តែ​មួយ​គត់​ដែល​អាច​ឲ្យ​អ្នកធ្វើការ​បាន ។ ហើយ​ខ្ញុំ​ក៏​យល់​ដែរ​ថា ក្នុង​នាម​ជា​ចៅហ្វាយ​មួយ​រូប ពេល​ខ្លះ​មាន​តែ​ការ​ធ្វើការ​ម្នាក់ឯង​ទេ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ទទួល​បាន​អ្នកធ្វើការ​ដែល​អ្នក​ត្រូវការ​» ។

ប៉ុន្តែ​អ្នកស្រី​បាន​បន្ត​ថា វា​អាច​បង្ក​ផល​ប៉ះពាល់​ជា​ច្រើន​ព្រោះ​ការងារ​ដែល​ល្អ​បំផុត ឬ​ការងារ​ដែល​សំខាន់​បំផុត​មិន​ដែល​ធ្វើ​ឡើង​តាម​រយៈ​ទូរស័ព្ទ​ដៃ អ៊ីមែល ឬ​តាម Slack ទេ ។ ផ្ទុយ​មក​វិញ ការងារ​ទាំងនោះ​អាច​កើត​មាន​ឡើង​បាន​តាម​រយៈ​ទំនាក់ទំនង​រវាង​មនុស្ស និង​មនុស្ស ព្រមទាំង​ការ​យល់​ដឹង​រវាង​មនុស្ស​នឹង​មនុស្ស ហើយ​វា​អាច​កើត​មាន​ឡើង​ពេល​ដែល​យើង​មើលឃើញ​គ្នា​ដោយ​ផ្ទាល់​ប៉ុណ្ណោះ ។ លើស​ពី​នេះ​ទៅ​ទៀត​ក្រុមការងារ​ដែល​ល្អ​គឺ​ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈពេល​សម្រាក​ពេលបាយ​ថ្ងៃត្រង់​ពេលធ្វើការ​ដល់​យប់​ជ្រៅ និង​ការ​ចែករំលែក​រឿង​កំប្លែង​ផ្សេង​ៗ​ជាដើម ។ សកម្មភាព​ទាំងនេះ​កសាង​ជំនឿ​ចិត្ត​បន្តិច​ម្តង​ៗ ហើយ​វា​ជា​កត្តា​ដែល​ជួយ​ដល់​ការងារ​របស់​អ្នក ។

យ៉ាងណា​ក្តី អ្នកស្រី Welch បាន​បន្ថែម​ថា ប្រសិនបើ​អ្នក​ពេញចិត្ត​នឹង​ការងារ​បច្ចុប្បន្ន​របស់​អ្នក ឬ​អ្នក​មិន​ចាប់អារម្មណ៍​ក្នុង​ការ​ក្លាយជា​អ្នកដឹកនាំ​មួយ​រួប​ទេ​នោះ ការ​ធ្វើការ​ម្នាក់ឯង​ប្រហែលជា​ជម្រើស​ល្អ​ម​ស្រាប់​អ្នក​ហើយ ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​ឡើង​តំណែង និង​ក្លាយជា​អ្នកដឹកនាំ​ក្នុង​ស្ថាប័ន​ការងារ​របស់​អ្នក​អ្នក​ត្រូវ​តែ​នៅ​ក្នុង​ការិយាល័យ​ធ្វើការ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ