ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​បំបែក​ខ្លួន​វាយ​ដណ្ដើម​កាន់កា.ប់​ក្រុង​ជា​ថ្មី

4 ឆ្នាំ មុន

ប្រទេស​យេ​ម៉ែ​ន ៖ រដ្ឋាភិបាល​យេ​ម៉ែ​ន​កាលពី​ថ្ងៃ​ទី​២៩​សីហា បាន​ចោទប្រកាន់​ប្រទេស​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ស្ថិត​ក្នុង​ក្រុមចម្រុះ​អា​រ៉ាប់​ប្រឆាំង​ពួក​ឧទ្ទាម​ហ៊ូ​ធី​នាំមុខ​ដោយ​អា​រ៉ាប់​ប៊ី​សា​អូឌីត​ថា ធ្វើការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​កងទ័ព​ខ្លួន ក្នុង​រដ្ឋធានី​បណ្ដោះអាសន្ន​ក្រុង​អា​ដេ​ន ជួយ​ទ្រទ្រង់​ដល់​ពួក​បំបែក​ខ្លួន​ដែល​អះអាង​ថា ដណ្ដើម​កាន់កាប់​វិញ​ហើយ​ទីក្រុង​នៅ​ភាគ​ខាងត្បូង​យេ​ម៉ែ​ន​នោះ​។ នៅ​ក្រុង​ញូ​វ​យ៉​ក​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប…

ប្រទេស​យេ​ម៉ែ​ន ៖ រដ្ឋាភិបាល​យេ​ម៉ែ​ន​កាលពី​ថ្ងៃ​ទី​២៩​សីហា បាន​ចោទប្រកាន់​ប្រទេស​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ស្ថិត​ក្នុង​ក្រុមចម្រុះ​អា​រ៉ាប់​ប្រឆាំង​ពួក​ឧទ្ទាម​ហ៊ូ​ធី​នាំមុខ​ដោយ​អា​រ៉ាប់​ប៊ី​សា​អូឌីត​ថា ធ្វើការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​កងទ័ព​ខ្លួន ក្នុង​រដ្ឋធានី​បណ្ដោះអាសន្ន​ក្រុង​អា​ដេ​ន ជួយ​ទ្រទ្រង់​ដល់​ពួក​បំបែក​ខ្លួន​ដែល​អះអាង​ថា ដណ្ដើម​កាន់កាប់​វិញ​ហើយ​ទីក្រុង​នៅ​ភាគ​ខាងត្បូង​យេ​ម៉ែ​ន​នោះ​។

នៅ​ក្រុង​ញូ​វ​យ៉​ក​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប ក្នុង​សេចក្ដីថ្លែងការណ៍​មួយ ដែល​អនុម័ត​ជា​ឯក​ច្ឆ័​ន​និយាយ​ថា គេ​មានការ​ព្រួយបារម្ភ​ជា​ពិសេស​ចំពោះ​សភាពការណ៍​នៅ​ភាគ​ខាងត្បូង​យេ​ម៉ែ​ន ដោយ​អំពាវនាវ​ឲ្យ​ថែរក្សា​បូរណភាព​និង​ឲ្យ​មានការ​ចរចា​ឡើង​វិញ​ជាស​កល ដើម្បី​បញ្ចប់​ជម្លោះ។

រយៈពេល​មិន​ដល់​២៤​ម៉ោង​ពេញ​ផង ទីក្រុង​កំពង់​ផែ​អា​ដេ​ន​ចាត់ទុកជា​និមិត្តរូប​នៃ​ការ​តស៊ូ​ប្រឆាំង​ពួក​បះបោរ​ហ៊ូ​ធី បាន​ផ្លាស់​ប្ដូរ​ការ​កាន់កាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​រវាង​គ្នា​ឯង គឺ​រវាង​ពួក​បំបែក​ខ្លួន​ភាគ​ខាង​ត្វូ​ង​និង​កងកម្លាំង​រដ្ឋាភិបាល របស់​ប្រធានាធិបតី​លោក​ABD RABBO MANSOUR HADI ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​។

ពួក​បំបែក​ខ្លួន​និយាយ​ថា​វាយ​ដណ្ដើម​កាន់កាប់​ក្រុង​អា​ដេ​ន ពី​កងកម្លាំង​ស្មោះត្រង់​នឹង​រដ្ឋាភិបាល ដែល​ដណ្ដើម​ត្រួតត្រា​ទីក្រុង​នោះ​កាល​ពិ​ថ្ងៃ​ទី​២៨​សីហា​។ ទីក្រុង​នោះ​ត្រូវ​បាន​ពួក​បំបែក​ខ្លួន​វាយ​កាន់កាប់​លើក​ដំបូង កាលពី​ថ្ងៃ​ទី​១០​សីហា​ក្រោយ​ការ​ប្រយុទ្ធ​សី​ុ​សាច់​ហុតឈាម​គ្នា​មក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ