ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​លើក​ដំណើរការ​មិន​យកពន្ធ​ទំនិញ​អា​មេ​រិ​ក

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ ប្រទេស​ចិន​ប្រកាស​នា​ថ្ងៃ​ទី​២៩​សីហា​ថា ខ្លួន​នឹង​ចាប់ផ្ដើម​ក្នុង​ពេល​ឆាប់​ៗ ទទួល​សំណើ​លើកលែង​ពន្ធគយ​បន្ថែម​ដំណាក់កាល​ទី​២ លើ​បណ្ដា​ទំនិញ​នាំ​ចូល​របស់​អា​មេ​រិក​។ ជំហរ​របស់​ក្រុង​ប៉េ​កាំ​ង​ហាក់​ចង់​ឲ្យ​មាន​ភាព​ធូរស្រាល​នៃ​សង្គ្រាម ពាណិជ្ជកម្ម​ជាមួយ​អា​មេ​រិ​ក ហើយ​នាំ​ឲ្យ​បណ្ដា​ទីផ្សារ​ភាគហ៊ុន​ពិភពលោក​ឡើង​ពណ៌​ខៀវ​វិញ​។ គណៈកម្មាធិការ​ពន្ធគយ​នៃ​ក្រុមប្រឹក្សារដ្ឋ​ចិន​និយាយ​ថា…

សហរដ្ឋអាមេរិក​-​ចិន ៖ ប្រទេស​ចិន​ប្រកាស​នា​ថ្ងៃ​ទី​២៩​សីហា​ថា ខ្លួន​នឹង​ចាប់ផ្ដើម​ក្នុង​ពេល​ឆាប់​ៗ ទទួល​សំណើ​លើកលែង​ពន្ធគយ​បន្ថែម​ដំណាក់កាល​ទី​២ លើ​បណ្ដា​ទំនិញ​នាំ​ចូល​របស់​អា​មេ​រិក​។

ជំហរ​របស់​ក្រុង​ប៉េ​កាំ​ង​ហាក់​ចង់​ឲ្យ​មាន​ភាព​ធូរស្រាល​នៃ​សង្គ្រាម ពាណិជ្ជកម្ម​ជាមួយ​អា​មេ​រិ​ក ហើយ​នាំ​ឲ្យ​បណ្ដា​ទីផ្សារ​ភាគហ៊ុន​ពិភពលោក​ឡើង​ពណ៌​ខៀវ​វិញ​។ គណៈកម្មាធិការ​ពន្ធគយ​នៃ​ក្រុមប្រឹក្សារដ្ឋ​ចិន​និយាយ​ថា បណ្ដា​សហគ្រាស សមាគម​ពាណិជ្ជកម្ម​ឬ​សភាពាណិជ្ជកម្ម​នៅ​ចិន អាច​ដាក់​ពាក្យសុំ​លើកលែង​ការ​បង់​ពន្ធគយ​បន្ថែម លើ​បណ្ដា​ផលិតផល​នាំ​ចូល​អា​មេ​រិ​ក ពី​ថ្ងៃ​ទី​២​កញ្ញា​ដល់​ថ្ងៃ​ទី​១៨​តុលា​។ គណៈកម្មាធិការ​នោះ​នឹង​លើកលែង​ពន្ធគយ​បន្ថែម​លើ​ផលិតផល​មួយ​ចំនួន ហើយនឹង​ផ្ដល់​ការ​លើកលែង​ពន្ធ​បណ្ដោះអាសន្ន​ឬ​ក៏​បង់ពន្ធ​បន្ថែម​យោង​ទៅ​តាម​សំណើ​ដែល​បាន​ដាក់​។

ដំណាក់​ការ​ទី​២​នៃ​ការ​យក​ពន្ធគយ​បន្ថែម​របស់​ចិន​លើ​បណ្ដា​ផលិតផល​អា​មេ​រិ​ក មាន​ទឹកប្រាក់​៦០​ពាន់​លាន​ដុល្លារ ចូល​ជា​ធរមាន​ពី​ខែកញ្ញា​ឆ្នាំទៅ​មិ​ញ​មក ក្រោយ​ពី​សហរដ្ឋអាមេរិក​ចាប់ផ្ដើម យកពន្ធ​គយ​បន្ថែម​១០%​ទៀត​លើ​បណ្ដា​ផលិតផល​ចិន ពី​ថ្ងៃ​ទី​២៤​កញ្ញា​នោះ​ដូច​គ្នា មាន​តម្លៃ​២០០​ពាន់​លាន​ដុល្លារ​។

គណៈកម្មាធិការ​ចិន​ខាងលើ​ក៏​នឹង​លើក​ដែរ​ដំណើរការ​លើកលែង​ពន្ធ​បន្ថែម ដំណាក់កាល​ទី​៣​លើ​ផលិតផល​នាំ​ចូល​អា​មេ​រិ​ក មាន​តម្លៃ​៧៥​ពាន់​លាន​ដុល្លារ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ