ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​របស់​នគរបាល​ចរាចរណ៍​ខេត្ត

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ លោក​ឧត្តមសេនីយ៍ត្រី ង៉ា​ន់ ចិន្តា ស្នងការ​រង​ផែន​ការងារ​សណ្តាបធ្នាប់​សាធារណៈ​ចុះ​ត្រួតពិនិត្យ​ការ​ចុះ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​របស់​នគរបាល​ចរាចរណ៍​ខេត្ត បន្ទាប់​ពី​ការ​ណែនាំ​ដល់​អ្នក​ប្រើប្រាស់​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ពេល​ចេញដំណើរ គឺ​ត្រូវ​តែ​ពាក់មួក​សុវត្ថិភាព​ដែល​ដំណើរការ​អស់​រយៈពេល​១​ខែ​ដោយ​មិន​មានការ​ផាកពិន័យ​រួច​មក ។…

បន្ទាយ​មាន​ជ័យ ៖ លោក​ឧត្តមសេនីយ៍ត្រី ង៉ា​ន់ ចិន្តា ស្នងការ​រង​ផែន​ការងារ​សណ្តាបធ្នាប់​សាធារណៈ​ចុះ​ត្រួតពិនិត្យ​ការ​ចុះ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​របស់​នគរបាល​ចរាចរណ៍​ខេត្ត បន្ទាប់​ពី​ការ​ណែនាំ​ដល់​អ្នក​ប្រើប្រាស់​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ពេល​ចេញដំណើរ គឺ​ត្រូវ​តែ​ពាក់មួក​សុវត្ថិភាព​ដែល​ដំណើរការ​អស់​រយៈពេល​១​ខែ​ដោយ​មិន​មានការ​ផាកពិន័យ​រួច​មក ។

ក្រោយ​ពី​១​ខែ​នេះ​តទៅ គឺ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ត្រូវ​តែ​ចាត់វិធានការ​ផាកពិន័យ​ដោយ​គ្មាន​យោគយល់​នោះ​ឡើយ ។ នៅ​ថ្ងៃ​ទី​២៩ ខែសីហា​ម្សិលមិញ​នេះ លោក​ឧត្តមសេនីយ៍ ត្រី ង៉ា​ន់ ចិន្តា ស្នងការ​រង​ផែន​ការងារ​សណ្តាប់ធ្នាប់​សាធារណៈ​បាន​ចុះ​ពិនិត្យ​ពី​សកម្មភាព​របស់​កងកម្លាំង​នគរបាល​ចរាចរណ៍​ដែល​កំពុង​ធ្វើ​សកម្មភាព​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​របស់​នគរបាល​ចរាចរណ៍​ខេត្ត និង​ក្រុង​ចំនួន​២​គោលដៅ គឺ​គោលដៅ​ទី​១ នៅ​ក្នុងស្រុក​មង្គល​បូ​រី ចំណុច​ផ្លូវ​ទៅ​ឃុំ​គយ​ម៉ែ​ង ក្នុងភូមិ​សាស្ត្រ​ឃុំ​ប្ញ​ស្សី​ក្រោក និង​គោលដៅ​ទី​២ ក្នុងភូមិ​ប៉ា​លិ​លេ​យ្យ សង្កាត់​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ និង​នាំ​មួក​សុវត្ថិភាព​ដែល​ជា​អំណោយ​របស់​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ទៅ​បំពាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​១​គោលដៅ​មួក​ចំនួន​១០​សរុប​ចំនួន​២០​មួក ។

លោក​ឧត្តមសេនីយ៍ត្រី​ង៉ា​ន់ ចិន្តា បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ពិនិត្យ​នៅ​តាម​គោលដៅ​នេះ គឺ​ក្នុង​គោលបំណង​ជម្រុញ​ដល់​បងប្អូន​ដែល​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ និង​អ្នក​រួម​ដំណើរ គឺ​ត្រូវ​តែ​ពាក់មួក​សុវត្ថិភាព​ក្នុង​នោះ បើ​អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​មិន​ពាក់មួក​ទេ គឺ​ត្រូវ​តែ​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ច្បាប់ ។ លោក​ឧត្តមសេនីយ៍​ស្នងការ​រង​បាន​បញ្ជាក់​ទៀត​ថា ជាមួយ​គ្នា​នោះ​លោក​បាន​នាំ​យក​មួក​ដែល​ជា​អំណោយ​របស់​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម បំពាក់​ជូន​ប្រជាពលរដ្ឋ ដើម្បី​ប​ញ្ញាក់​ស្មារតី​ដល់​អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ឲ្យ​គាត់​ដឹង​ថា បើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ត្រូវ​តែ​ពាក់មួក​សុវត្ថិភាព​នៅ​ពេល​ចេញដំណើរ​ទៅ​ណា​មក​ណា​ទោះ​ទី​ជិត​ឬ​ឆ្ងាយ​ក្តី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ