ខេត្តកំពង់ធំ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូមួយគ្រឿងបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងមានដឹកកូនឈើ បណ្តាលឱ្យបុរស២នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៩៦-៩៧ ចំណុចវាលសរសៃស្ថិតក្នុងភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ ។
ភាគីខាងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនC125 ពណ៌ខ្មៅ គ្មានផ្លាកលេខ មានសណ្តោងរ៉ឺម៉កដឹកកូនឈើ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ក្រោយកើតហេតុ ។ ចំណែកម៉ូតូមួយគ្រឿងទទៀតជិះគ្នា២នាក់ ម៉ាកពិស៊ិនធ័រ បើកបរដោយឈ្មោះ វង់ វី ភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅភូមិអូរតាសុខ ឃុំពេជ្រចិន្ថា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់ឈ្មោះ យន
អួក ភេទប្រុស អាយុ៥៧ឆ្នាំ នៅភូមិរមាំងងាប់ ឃុំទំពាំងឬស្សី ស្រុកសន្ទុក ខេត្តកំពង់ធំ បានស្លាប់នៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក។
លោកវរសេនីយ៍ទោ សន តាល់ អធិការនគរបាលស្រុកតាំងគោកប្រាប់ថា មុនកើតហេតុ ម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងមានដឹកកូនឈើហើយគ្មានភ្លើងបំភ្លឺក្រោយ បានធ្វើដំណើរក្នុង ទិសគ្នាពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿងជិះគ្នា២នាក់បើកបរក្នុងល្បឿនលឿន ធ្វើដំណើរស្របទិសគ្នា បានបុកពីក្រោយរ៉ឺម៉កម៉ូតូ បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូម្នាក់នៅនឹងកន្លែងកើតហេតុ ចំណែកអ្នករួមដំណើរម្នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ រីឯអ្នកបើកបររ៉ឺម៉កម៉ូតូបានរត់គេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះឈ្មោះវង់ វី ត្រូវបានយកមកតម្កល់ទុកនៅវត្តខ្លុយ ភូមិខ្លុយ ឃុំសូយោង ស្រុកតាំងគោក ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករ៉ឺម៉កនិងកូនឈើត្រូវបានផ្ញើទុកនៅផ្ទះប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុ រីឯម៉ូតូពីរគ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំងគោក ៕ (កែសម្រួលដោយ ៖ ធីតា)
រាជធានីភ្នំពេញ ៖ វិស័យឧស្សាហកម្មម៉ូដនៅកម្ពុជា បានទទួលការលើកតម្កើង បន្ទាប់ពីអ្នកច្នៃម៉ូដ និងអ្នកបង្ហាញម៉ូដដែលបានទទួលជ័យលាភីនៃកម្មវិធី ABC Lions of Fashion បានគ្រងរាជ្យ...
ខេត្តកំពង់ឆ្នាំង ៖ កសិកររស់នៅភូមិកោះក្របី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បានត្អូញត្អែរគ្រប់ៗគ្នាថា ឆ្នាំនេះបន្លែស្ពៃរបស់ពួកគាត់ថោកហួសកម្រិត មិនអាច...
ខេត្តកំពត ៖ ការគ្រប់គ្រងកាកសំណល់បានក្លាយជាបញ្ហាចម្បងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយការគ្រប់គ្រងសំណល់ឧស្សាហកម្មជាបញ្ហាប្រឈមក្នុងពេលដែលកំណើនសេដ្ឋកិច្ចកើន...
ខេត្តឧត្តរមានជ័យ ៖ ព្រោះតែរងារខ្លាំងពេក ទាំងពីនាក់ប្តីប្រពន្ធក៏នាំគ្នាបង្កាត់ភ្នក់ភ្លើង ដើម្បីដេកឆ្អើរ លុះលង់លក់ ស្រាប់តែភ្លើងរាលដាលឆាបឆេះផ្ទះអស់ទាំងស្រុង...
រាជធានីភ្នំពេញ ៖ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ដែលគេដឹងថា ជាអ្នក សម រង្ស៊ី និយម បានធ្វើការវាយប្រហារទៅលើកូនស្រីលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ថា បាននិងកំពុង...
រាជធានីភ្នំពេញ ៖ ក្រោយកិច្ចប្រតិបត្តិការសហការបង្ក្រាបក្រុមជួញដូរគ្រឿងញៀនជិត១០០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមប្រុសស្រីចំនួន៤នាក់ កាលពីវេលា...
ខេត្តកំពង់ចាម ៖ ទីតាំងបញ្ជល់មាន់ និងអាប៉ោងបើកដោយខុសច្បាប់ដែលក្រុមជនខិលខូចបានលួចលេងរយៈពេលជាង១០ថ្ងៃមកហើយត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបស្ថិតនៅក្នុង...
រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានបន្ថែមថវិកា៥០លានដុល្លារដើម្បីប្រមូលការទិញស្រូវពីកសិករ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនាគារ...
ការលក់ចេញនូវទីតាំងណាមួយរបស់រដ្ឋ…ជាទីតាំងដែលមន្ត្រីកំពុងបំពេញការងារ…បានក្លាយជាទម្លាប់ដ៏អាក្រក់បំផុតមួយ…ទោះបីបានយកពាក្យ «ដោះដូរ» មកប្រើ…ក៏ពុំអាច...
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ឪពុករបស់គ្រូបង្វឹកក្លិប Man City លោក Pep Guardiola បានជម្រុញឱ្យលោកត្រឡប់ទៅកាន់នៅ Barcelona វិញ។ គ្រូបង្វឹករបស់ក្រុម Manchester City ត្រូវបានគេតែងតាំងជា...
ហេតុអ្វីបានជាឆ្នាំសិរីទាំង៨មានលាភមានសំណាងដាច់គេ ? បើតាមគ្រូហុងស៊ុយចិនសែបានអះអាងថា នៅថ្ងៃទី៦,៧,៨, ដើមខែធ្នូនេះជាថ្ងៃឡើងបុណ្យស័ក្តិ ឡើងលាភសំណាង ជោគជតារាសី...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ការសម្រេចចិត្តរបស់ Cristiano Ronaldo ក្នុងការមិនមកចូលរួមពិធីប្រគល់ពាន Ballon d’Or ជាលើកទីពីរស្ទួនៗជាប់ឆ្នាំគ្នា កាលពីថ្ងៃចន្ទ ត្រូវបានមហាជន...
រាជធានីភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី០៦ ធ្នូនេះ បានកំណត់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីពិនិត្យ និងអនុម័ត...
រាជធានីភ្នំពេញ ៖ ការប្រើប្រាស់ប្រព័ន្ធធនាគារឌីជីថលនៅកម្ពុជា នាពេលបច្ចុប្បន្ននេះកាន់តែមានកំណើនច្រើនឡើង ស្របតាមការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជាដែលជា...
រាជធានីភ្នំពេញ ៖ លោកយាយម្នាក់អាយុ៧១ឆ្នាំបានបង្ហាញខ្លួនក្នុងសម្លៀកបំពាក់ឯកសណ្ឋាននិស្សិតទទួលសញ្ញាបត្រ ។ ពិតណាស់ លោកយាយជានិស្សិតដែលបានតស៊ូសិក្សារៀនសូត្ររហូត...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករវ័យក្មេងកើតនៅអាហ្វ្រិក បានចុះកុងត្រាថ្មីជាមួយនឹងក្លិបយក្សអ្នកមានបុណ្យ Barcelona ដែលមានតម្លៃបង់ផ្តាច់កុងត្រាឡើងដល់ទៅ ៤០០...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា បន្ទាប់ពីបានយកពានបាល់មាសលើកទី៦ ឈ្នះគូប្រជែងសិបឆ្នាំ Cristiano Ronaldo មក ជើងខ្លាំង Lionel Messi បាននិយាយពីគម្រោងចូលនិវត្តន៍ ។កាលពីរាត្រីថ្ងៃ...
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ទឹកប្រាក់ដែល សប្បុរសជនចូលជាមួយរាជរដ្ឋាភិបាល និងបូកជាមួយថវិការដ្ឋបានកើនឡើងដល់ជាង១០០ដុល្លារ...
រោគផ្សិតលើក្រចកអាចបង្កផលប៉ះពាល់ទាំងលើក្រចកជើងនិងក្រចកដៃ។ មូលហេតុចម្បងបំផុតមួយនៃបញ្ហានេះ គឺបណ្ដាលមកពីកង្វះអនាម័យ។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេប...
រាជធានីភ្នំពេញ ៖ ជប៉ុនបានចាប់អារម្មណ៍ និងសរសើរពីគុណភាពសូត្រខ្មែរថា មានគុណភាពល្អតែថា មិនទាន់អនុវត្តបានពេញលេញហើយខុសពីសូត្រជប៉ុន ។ លោក TAMURA Tsutomu នាយកចាត់ការទូទៅ...