ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទទួល​រង​ឥទ្ធិពល​ព្យុះ​ទី​១២ ធ្វើ​ឲ្យ​ទឹក​ហក់​ឡើងជា​ថ្មី សូម​បងប្អូន​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​កំពុង​តែ​រង​ឥទ្ធិពល​ព្យុះ​ប៉ូ​ឌុ​ល ទី​១២ ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន និង​កម្ពស់​ទឹក​ក៏​ហក់​ឡើង​ផង​ដែរ ។ នេះ​បើ​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​កំពុង​តែ​រង​ឥទ្ធិពល​ព្យុះ​ប៉ូ​ឌុ​ល ទី​១២ ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន និង​កម្ពស់​ទឹក​ក៏​ហក់​ឡើង​ផង​ដែរ ។ នេះ​បើ​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ចេញផ្សាយ នៅ​ថ្ងៃ​ទី​៣០ សីហា​បាន​ឲ្យ​ដឹង​ពី ស្ថានភាព និង​ឥទ្ធិពល​របស់​ព្យុះ​ទី ១២ ឈ្មោះ ប៉ូ​ពុល និង​ការ​ហក់​ឡើងជា​ថ្មី​នៃ​ទឹកទន្លេ​មេគង្គ ។

តាម​ការ​ព្យាករណ៍​របស់​ក្រសួង​បាន​ឲ្យ​ដឹង បន្ទាប់​ពី​បាន​ធ្វើការ​ពិនិត្យ​តាមដាន​លើ​ស្ថានភាព​អាកាស​ថា រួច​មក​ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ដូន​ដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា ព្យុះ​ទី​១២ ឈ្មោះ​ប៊ូ​ឌុ​ល ( PODUL) ដែល​បាន​កើតឡើង​នៅ​ក្នុង​មហាសមុទ្រ ជា​ស៊ី​ហ្វិ​ក កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែសីហា​នេះ បាន​រំកិល​ខ្លួ ន​ឆ្លងកាត់​ប្រទេស​ហ្វី​លី​ពី​ន ចូល​មក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​នៅ​វេលា​រំលង​អត្រា​ធ្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៩ នេះ ព្យុះ​ម៉ូឌុល បាន​ធ្វើ​ដំណើរ​មក​ដល់​តំបន់ឆ្នេរ​ប្រទេស​វៀតណាម​ភាគ​កណ្តាល ។

យោង​តាម​ការ​ព្យាករ​ឥទ្ធិពល​របស់​ព្យុ​ប៉ូ​ឌុ​ល និង​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​៣០ ខែសីហា ដល់​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩ មាន​ស្ថាន ភាព​ដូច​ខាងក្រោម ៖ បណ្តា​ខេត្ត​នៅ​តំបន់ឆ្នេរ និង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់ ។ នៅ​លើ​លំហ​សមុទ្រ មាន​សភាព អាប់អួរ​មាន ភ្លៀង និង​ខ្យល់​បក់​បោក​ខ្លាំង រល​ល​សមុទ្រ​មាន​កម្ពស់​ខ្ពស់​ៗ ។ តំបន់​ជួរ​ភ្នំ តំបន់​ខ្ពង់រាប និង​បណ្តា​ខេត្ត​ស្ថិត​នៅ​ភូម​បណ្តោយ​ព្រំ​ដែ​កម្ពុជា​-​វៀតណាម មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ។ រាជធានី និង​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ ។

ក្រសួង​បាន​បន្ត​ថា ឥទ្ធិពល​របស់​ព្យុះ​ម៉ូឌុល​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ផង​ដែរ នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ទន្លេមេគង្គ និង​បង្គ​ឲ្យ​ទឹកទន្លេ​ហក់​ឡើងជា​ថ្មី​ម្តងទៀត ។ ក្រសួង​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​ការ​ព្យាករ​ទឹកទន្លេ​មេគង្គ​អាច​នឹង​ហក់​ឡើង ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន និង​កំពុង​បន្ត​ការ​តាមដាន​លើ​ស្ថាន ភាព​អាកាសធាតុ​នេះ និង​ស្ថានភាព​ទឹកទន្លេ​ជាប់​ជា​ប្រចាំ ហើយនឹង​ធ្វើការ​ជម្រាប​ជូន​ពី​តំ​ហរ​ជា​បន្តបន្ទាប់​ទៀត ក្នុង​ករណី​ចាំបាច់ ។ ជាមួយ​គ្នា​នោះ​ដែរ​ក្រសួង​បាន​លើក​ឡើង​ថា យោង​លើ​ធាតុអាកាស​ដូច​បាន ជម្រាប​ជូន​ខាងលើ សូម​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន ពិសេស​បងប្អូន​ប្រជា​នេសាទ​សមុទ្រ​ជ្រាប​ជា​ព័ត៌មាន និង​សូម​បង្កើន​ការ​យកចិត្តទុកដាក់​គ្រង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ ដែលអាច​កើតមាន​ឡើងជា​យថាហេតុ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ