រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ក្នុងចំណោមបក្សពួកចំនួន៤នាក់ត្រូវបាននគរបាលធ្វើការឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះគ្មានលេខ ភូមិ៤ ហៅផ្អេរ ក្រុម៣៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។
ជនសង្ស័យទី១-ឈ្មោះ ថាច់ វី ភេទប្រុស អាយុ61ឆ្នាំ មុខរបរគ្មាន ស្នាក់នៅសំណង់មិនរៀបរយ ភូមិ4 ផ្លូវ434 ក្រុម34 សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ធ្លាប់ជាប់ពន្ធធនាគារ3លើកមកហើយពីបទជួញដូរគ្រឿងញៀន និងជនសង្ស័យទី២-ឈ្មោះ មាស សុឃាង ភេទ ប្រុស អាយុ36ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ2 ខណ្ឌមានជ័យ មុខរបររត់កង់បី ដកហូតបានម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1GR-1094 មួយគ្រឿង និងឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
តាមសម្តីលោកនាយប៉ុស្តិ៍ទំនប់ទឹកបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានចេញល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើស ស្រាប់តែប្រទះឃើញជនសង្ស័យមានគ្នា៤នាក់ជិះកង់បីឥណ្ឌដឹកគ្នាចូលទៅផ្ទះកើតហេតុដោយមានការសង្ស័យទើបចូលទៅមើលស្រាប់តែឃើញពួកគេកំពុងធ្វើសកម្មភាពជក់ថ្នាំញៀនទើបឃាត់បាន២នាក់ ចំណែក២នាក់ទៀតគេចខ្លួនបាត់ ។ ក្រោយពេលសាកសួររួចហើយជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជួនខ្លួនទៅអធិការដ្ឋានខណ្ឌចំការមនដើម្បីចាត់ការបន្ត ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ