ខេត្តស្ទឹងត្រែង ៖ ដោយស្ថានភាពនៃអាកាសធាតុសីតុណ្ហភាពទាប២៤ អង្សារខ្ពស់៣០អង្សារ ហើយមេឃកំពុងធ្លាប់ភ្លៀងក្នុងកម្រិតមធ្យមទឹកទន្លេទាំង៤បានហក់ឡើងបន្តិចខណៈទឹកទន្លេនៅតំបន់វ៉ារីអគ្គីសនីឡើងលើស៧៥ម៉ែត្រ។
លោក ប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្ទឹងត្រែងបានបញ្ជាក់ថា នាព្រឹកថ្ងៃទី៣០ សីហា ឆ្នាំ២០១៩ កំពស់ទឹកទន្លេមេគង្គ (ប្រកាសប្រុងប្រយ័ត្ន១០,៧០ម៉ែត្រ) ព្រឹកនេះទឹកមានកម្ពស់៨,២១ម៉ែត្រ កាលពីល្ងាចម្សិលមិញទឹកមានកម្ពស់៨,០៧ម៉ែត្រ ឡើង០,១៤ម៉ែត្រ។
លោកបានបន្តថា ស្ថានភាពកំពស់ទឹកទន្លេសេសាន(ប្រកាសប្រុងប្រយ័ត្ន១០,៥០ម៉ែត្រ) ព្រឹកនេះទឹកមានកម្ពស់៥,៩៨ម៉ែត្រ កាលពីល្ងាចម្សិលមិញទឹកមានកម្ពស់៥,២៥ម៉ែត្រ ឡើង០,៧៣ម៉ែត្រ ។ ស្ថានភាពកំពស់ទឹកទន្លេសេកុង (ប្រកាសប្រុងប្រយ័ត្ន ១១,៥០ម៉ែត្រ) ព្រឹកនេះទឹកមានកម្ពស់៧,១០ ម៉ែត្រ កាលពីល្ងាចម្សិលមិញទឹកមានកម្ពស់៦,២២ម៉ែត្រ ឡើង ០,៨៨ម៉ែត្រ។
ចំណែកស្ថានភាពកំពស់ទឹកនៅវ៉ារីសេសានក្រោម២ (ប្រកាសប្រុងប្រយ័ត្ន៧៥ម៉ែត្រ) ព្រឹកនេះទឹកមានកម្ពស់៧៥,៣១ម៉ែត្រ កាលពីល្ងាចម្សិលមិញទឹកមានកម្ពស់៧៥,៣២ម៉ែត្រ ស្រក ០,០១ម៉ែត្រ ។ សម្រាប់ទ្វាទឹកបើកចំនួន១០ទ្វារ ចំណែកធារទឹកបើក២៩៤០ម៉ែត្រគូបក្នុងមួយវិនាទី៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ