ព្រឺ​ឆ្អឹងខ្នង​ជំនួស​ពេល​ឃើញ​សកម្មភាព​កម្លាំង​កងរាជអាវុធហត្ថ​ហាត់​ក្បាច់គុន


ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​បាន​ហ្វឹកហាត់​ក្បាច់គុន​ការពារ​បាតុករ​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សង្គម​ដែល​ត្រូវ​បាន​មេបញ្ជាការ​ពិនិត្យ​នៅ​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៩ នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ។

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា ដោយ​មានការ​ណែនាំ​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ពង្រឹងសមត្ថភាព​ដល់​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដើម្បី​ហ្វឹកហ្វឺន​ជំនាញ​រក្សា​សណ្តាប់ធ្នាប់ និង​ក្បាច់គុន​របស់​កង​យោធពលខេមរភូមិន្ទ​រយៈពេល​៣​ខែ ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ហ្វឹកហ្វឺន​បាន​រយៈពេល​៤​ស​ប្តា​ហ៍​លោក​បាន​ពិនិត្យ​កម្លាំង​ដែល​កំពុង​ហ្វឹកហ្វឺន​ជំនាញ​មាន ការ​រៀបចំ​សណ្តាប់ធ្នាប់ ការ​រុញច្រាន​ក្រុម​បាតុករ ការ​វាយលុក​ក្រុម​បាតុករ និង​សកម្មភាព​បង្ក្រាប​បាតុករ និង​ការ​បាញ់​អាវុធ​ប្រឆាំង​បាតុករ និង​ក្បាច់គុន មានការ​វាយលុក មាន​ហ្វឹកហាត់​ការ​សម្បទា ការ​វាយ​រំដោះ​ចំណាប់ខ្មាំង និង​ការ​ហ្វឹកហ្វឺន​ក្បាច់​គុណ​មាន ការ​វាយបំបាក់​ដៃ ការ​វាយបំបាក់​ជើង ការ​វាយ​បំបែក​ខ្នង ការ​វាយ​បំបែក​ទ្រូង ការ​វាយ​បំបែក​ក្បាល ។

លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិ​ន បាន​បញ្ជាក់​ថា ការ​ហ្វឹក​ហ្វឺ​ប​មាន​រយៈពេល​៣​ខែ និង​ហ្វឹកហាត់​បាន​រយៈពេល​៤​ស​ប្តា​ហ៍​ក្រោយ​ពិនិត្យ​ឃើញ​កម្លាំង​បាន​ហ្វឹកហាត់​បាន​ល្អ​តែ​សង្ឃឹមថា ក្រោយ​ហ្វឹកហាត់​ត្រូវ​យកចិត្តទុកដាក់​ដើម្បី​យក​ជំនាញ​នេះ​ទៅ​អនុវត្ត​នៅ​ពេល​ដែល​មាន​សកម្មភាព​ដែល​កើតឡើង​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ និង​សង្គម ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ